វៀតណាម-កម្ពុជា ព្រមព្រៀងចុះហត្ថលេខាលើផែនការរុករក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមជំហានទី១៩ នារដូវប្រាំង ឆ្នាំ២០១៩-២០២០

08:47 2019/10/09

យុគសម័យ - នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ គណៈចង្អុលការ ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជន វៀត ណាម បានចុះហត្ថលេខាជាមួយគណៈកម្មការជំនាញខេត្តកណ្តាល ដែលកិច្ចសហប្រតិបត្តិការនេះ គ្រោងចុះស្រាវជ្រាវ រុករក នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល។

វៀតណាម-កម្ពុជា ព្រមព្រៀងចុះហត្ថលេខាលើផែនការរុករក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមជំហានទី១៩ នារដូវប្រាំង ឆ្នាំ២០១៩-២០២០
ទិដ្ឋភាពនៃពិធី 

គណៈកម្មការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលី ក្នុងអំឡុងសង្រ្គាមរំដោះកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីឆ្នាំ១៩៧៩ បានសម្រេចដាក់ចេញនូវវិធានការ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងភាគីប្រទេសទាំងពីរ ក្នុងសកម្មភាពជីកគាស់រុករកអដ្ឋិធាតុទ័ពស្ម័គ្រចិត្តវៀតណាម ដែលនៅសេសសល់ពីក្នុងចំណោមអដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាម ជាងពីរម៉ឺននាក់ ដែលបានបាត់ខ្លួន និងពលីជីវិតក្នុងបណ្តាសម័យសង្គ្រាម នៅប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រខេត្តកណ្តាល ក្នុងជំហានទី១៩ រដូវប្រាំង ឆ្នាំ២០១៩-២០២០។

លោកឧត្តមសេនីយ៍ ត្រី Doan Thanh Xuan មេបញ្ជាការរងនយោបាយ និងជាប្រធានគណៈចង្អុលការ ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម បានបញ្ជាក់ថា ការអនុវត្តតាមកិច្ចព្រមព្រៀងលើកទី១៦ ចុះហត្ថលេខាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញ រវាងគណៈប្រតិភូគណៈកម្មការជំនាញ នៃរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូគណៈកម្មការជំនាញ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងផែនការស្តីពី ការបន្តកិច្ចសហប្រតិបត្តិការស្រាវជ្រាវ រុករក ជីកលើក ធ្វើមាតុភូមិនិវត្តន៍កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតក្នុង សម័យសង្រ្គាមនៅលើកទឹកដីប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ទិដ្ឋភាពនៃពិធី

លោក នៃ ចារី អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានគណៈកម្មការជំនាញខេត្តកណ្តាល បានថ្លែងថា គណៈកម្មការទទួលបន្ទុករបស់ខេត្តកណ្ដាល និងគណៈចង្អុលការយោធភូមិភាគទី៩ វៀតណាម សហការជាមួយតំបន់ប្រតិបត្តិការសឹករងកណ្ដាល និងយោធភូមិភាគពិសេស(កម្ពុជា) អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល បានសហការផ្ដល់ព័ត៌មានអំពីទីតាំងកប់សព និងបំពេញបេសកម្មយ៉ាងសកម្ម និងទទួលបានលទ្ធផលខ្ពស់ចាប់តាំងពីជំហានទី១ ឆ្នាំ២០០២ ដល់ជំហានទី១៩ ឆ្នាំ២០២០នេះ។

លោកអភិបាលរងខេត្ត បានស្នើដល់គណៈចង្អុលការ ៥១៥ យោធភូមិភាគទី៩ នៃរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម ផ្ដល់បញ្ជី ប្លង់ទីតាំងបញ្ចុះសព ដែលបានផ្ទៀងផ្ទាត់រួច ដោយក្រុមការងារគណៈចង្អុលការ៥១៥ យោធភូមិភាគទី៩ រួមទាំងស្រុកគោលដៅ ដែលគ្រោងនឹងចុះស្រាវជ្រាវបន្ត ដើម្បីក្រុមការងារខេត្តកណ្ដាល ងាយស្រួលជួយសម្របសម្រួល និងសហការបានល្អប្រសើរ៕

(សរុបដោយស្រីពេជ្រ)

;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll