វៀតណាមប្រគល់ម៉ាសចំនួន ៣,០០០ ដើម្បីជួយដល់ទីក្រុងហ៊ូស្តុន រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19

17:03 2020/05/30

យុគសម័យ - នាថ្ងៃទី ២៨ ខែឧសភា តំណាងនៃស្ថាប័នមានសមត្ថកិច្ច អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុងហូស្តុន លោក Luong Quoc Huy បានប្រគល់ម៉ាសចំនួន ៣,០០០ ដល់មេដឹកនាំទីក្រុងហ៊ូស្តុន រដ្ឋតិចសាស់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19។

វៀតណាមប្រគល់ម៉ាសចំនួន ៣,០០០ ដើម្បីជួយដល់ទីក្រុងហ៊ូស្តុន រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19

វៀតណាមបានប្រគល់ម៉ាសចំនួន ៣,០០០ ដើម្បីជួយដល់ទីក្រុងហ៊ូស្តុន រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19។

ចំនួនម៉ាសនេះ គឺជាអំណោយពីក្រសួងការបរទេស គណៈកម្មាធិការរដ្ឋនិងជនជាតិវៀតណាមនៅពរទេសជូនដល់រដ្ឋបាលនិងប្រជាជននៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។

 

អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុងហ៊ូស្តុន លោក Luong Quoc Huy បានប្រគល់ម៉ាសចំនួន ៣,០០០ ដល់មេដឹកនាំក្រុងហ៊ូស្តុន។

មុននេះអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុងហ៊ូស្តុនក៏បានប្រគល់ម៉ាសចំនួន ៤,០០០ ដល់សហគមន៍វៀតណាមនៅទីក្រុងហ៊ូស្តុននិងទីក្រុងសាន់អានតូនី។

ក្រៅពីស្ថានអគ្គកុងស៊ុលនៅរដ្ឋកាលីហ្វ័រញ៉ា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុងហ៊ូស្តុន រដ្ឋតិចសាស់ (សហរដ្ឋអាមេរិក) គឺជាស្ថានអគ្គកុងស៊ុលទី ២ របស់វៀតណាមនៅសហរដ្ឋអាមេរិក ដែលបានបង្កើតឡើងកាលពីថ្ងៃទី ២៥ ខែមីនា។ នៅរដ្ឋតិចសាស់ សហគមន៍វៀតណាមមានប្រជាពលរដ្ឋវៀតណាមប្រមាណ ៤៥០.០០០ នាក់ដែលកំពុងរស់នៅ សិក្សានិងធ្វើការ។

មុនពេលជំងឺរាតត្បាត COVID-19  ក្រសួងការបរទេសវៀតណាម គណៈកម្មាធិការរដ្ឋនិងប្រជាជនវៀតណាមនៅបរទេសមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសហគមន៍វៀតណាមនៅទីក្រុងហ៊ូស្តុន សហរដ្ឋអាមេរិក ក៏ដូចជារួមដៃគ្នាដើម្បីជួយគាំទ្រប្រជាជនប្រទេសមិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ​រាតត្បាត​ជា​សកល។

 

អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុងហ៊ូស្តុនក៏បានប្រគល់ម៉ាសចំនួន ៤,០០០ ដល់សហគមន៍វៀតណាមនៅទីក្រុងហ៊ូស្តុននិងទីក្រុងសាន់អានតូនី។

បកប្រែដោយសាមេត
(来源: thoidai.com.vn)
;

同类别新闻