រួមជាមួយគ្នានោះគឺសកម្មភាពនៅស្រុកស្វាយជ្រុំខេត្តស្វាយរៀង ដើម្បីពិនិត្យព្យាបាលជំងឺនិងជូនអំណោយជាង៥០០ ចំណែក សម្រាប់សិស្សានុសិស្សនិងប្រជាជនក្រីក្រនៅទីនេះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់ប្រជាជនកម្ពុជាផងដែរ។
សកម្មភាពទាំងអស់ពោលខាងលើត្រូវបានព្រះតេជគុណ Thich Truyen Tu ព្រះចៅអធិការវត្ត Huyen Trang រួមជាមួយសមាគមមិត្តភាពវៀតណាម-កម្ពុជារួមសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគមកាកបាទក្រហមទីក្រុងហូជីមិញនិងកាកបាទក្រហមខេត្ត Tay Ninh ផងដែរ។
ពុទ្ធសាសនិកដែលចូលរួមក្នុងសកម្មភាពមនុស្សធម៌នេះបានឲ្យដឹងថា ទោះបីជាការធ្វើដំណើរឆ្ងាយ ប៉ុន្តែដោយសារទឹកចិត្តសប្បុរសធម៌ យើងខ្ញុំសង្ឃឹមថា នឹងនាំមកជូនប្រជាជនប្រទេសមិត្តមួយចំនួនមនោសញ្ចេតនាដ៏កក់ក្តៅ។
ព្រះតេជគុណបានចែករំលែកថា ៖ “នេះជាសកម្មភាពពោរពេញទៅដោយអត្ថន័យរបស់វត្ត Huyen Trang រួមទាំងក្រុមអ្នកសប្បុរសជននានារបស់វៀតណាម តាមការអញ្ជើញរបស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
តាមរយៈដំណើរមនុស្សធម៌នេះ នឹងរួមចំណែករឹងបន្តឹងចំណងមិត្តភាព សាមគ្គីភាពរវាងសមាជិកនៃគណៈប្រតិភូជាមួយប្រជាជនក្រីក្ររបស់ប្រទេសមិត្តនិយាយដោយឡែកនិងរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា។
ខាងក្រោមនេះជារូបថតបង្ហាញពីសកម្មភាពរបស់ក្រុមសប្បុរសក្នុងដំណើរនាពេលកន្លងទៅ៖
(ដោយ ស្រីព្រេជ)