លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា - វៀតណាមបានអញ្ជើញ ផ្ញើសារលិខិតចូលរួមរំលែកទុក្ខដល់លោក Vu Mao ដែលបានទទួលមរណភាព

21:00 2020/06/01

យុគសម័យ - ក្នុងសារលិខិតចូលរួមរំលែកទុក្ខ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកនិង សមិទ្ធិផលដែលលោក Vu Mao បាននាំយកមកឲ្យប្រទេសវៀតណាម ជាពិសេសគឺកិច្ចខិតខំប្រឹងប្រែង របស់លោកក្នុងនាមជាប្រធានសមាគមមិត្តភាពវៀតណាម - វៀតណាម ក្នុងគោលបំណងអភិវឌ្ឍន៍ ទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមផងដែរ។

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន  ប្រធានសមាគមមិត្តភាពកម្ពុជា - វៀតណាមបានអញ្ជើញ ផ្ញើសារលិខិតចូលរួមរំលែកទុក្ខដល់លោក Vu Mao  ដែលបានទទួលមរណភាព

លោក Vu Mao  អតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អតីតប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា 

ទទួលបានព័ត៌មានថាលោក Vu Mao អតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អតីតប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា បានទទួលមរណភាពត្រូវថ្ងៃទី ៣០ ខែឧសភាឆ្នាំ ២០២០ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជានិងជា រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា - វៀតណាម បានអញ្ជើញផ្ញើសារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជូនចំពោះគ្រួសារសពរបស់លោក  Vu Mao និងសមាគមមិត្តភាពវៀតណាម - កម្ពុជាទាំងឡាយផងដែរ។

 

លោក Vu Mao  និងលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជានិងជា ក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុការងារសម្រាប់ឆ្នាំ ២០១៨-២០២០ (រូបថត៖ VUFO) 

ក្នុងលិខិត លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកនិង សមិទ្ធិផលដែលលោក Vu Mao បាននាំយកមកឲ្យប្រទេសវៀតណាម ជាពិសេសគឺកិច្ចខិតខំប្រឹងប្រែង របស់លោកក្នុងនាមជាប្រធានសមាគមមិត្តភាពវៀតណាម - វៀតណាម ក្នុងគោលបំណងអភិវឌ្ឍន៍ ទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមផងដែរ។ 

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏ បានបញ្ជាក់ថា«យើងខ្ញុំនឹងចងចាំជានិច្ចនូវមនុស្សម្នាក់ដែលមិនចេះនឿយហត់ មនុស្សស្លូតបូត និងរួសរាយរាក់ទាក់ដែលបានផ្តល់មនោសញ្ចេតនាដ៏ស្មោះត្រង់និងការយោគយល់យ៉ាងជ្រាលជ្រៅ ចំពោះប្រជាជនកម្ពុជា»៕

(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: VUFO)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll