ពិធីបរិច្ចាគអង្ករដល់សមាគមខ្មែរ-វៀតណាមនៅខេត្តស្វាយរៀងនៃព្រះរាជាណាចក្រកម្ពុជា

08:50 2020/07/08

យុគសម័យ - តាងនាមបងប្អូន ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងខេត្តស្វាយរៀង លោក Nguyen Kim Khanh ប្រធានសមាគមខ្មែរ- វៀតណាមប្រចាំខេត្តស្វាយរៀងនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមការងារដែលបានចំណាយពេលដ៏ថ្លៃថ្នូរសម្រាប់ការប្រគល់អំណោយទាំងនេះ។

ពិធីបរិច្ចាគអង្ករដល់សមាគមខ្មែរ-វៀតណាមនៅខេត្តស្វាយរៀងនៃព្រះរាជាណាចក្រកម្ពុជា
ទិដ្ឋភាពនៃពិធីនេះ 

នាថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២០ នៅច្រកទ្វារព្រំដែនអន្តរជាតិ ប៊ិញហៀប (Binh Hiep) ទីរួមស្រុកគៀនទឿង (Kien Tuong ) លោកស្រី  Pham Ngoc Tiep អនុប្រធានគណៈកម្មាធិការ រណសិរ្សមាតុភូមិវៀតណាមខេត្តឡុងអាន (Long An) រួមជាមួយតំណាងមេដឹកនាំគណៈកម្មាធិការ រណសិរ្សមាតុភូមិវៀតណាមទីរួមស្រុក Kien Tuong បានអញ្ជើញចុះប្រគល់ អង្ករចំនួនមួយពាន់ គីឡូក្រាមដល់សមាគមខ្មែរ-វៀតណាមនៅខេត្តស្វាយរៀងនៃព្រះរាជាណាចក្រកម្ពុជា ដោយក្តីសង្ឃឹម ក្នុងការចូលរួមជួយដល់ប្រជាជនកម្ពុជាដើមកំណើតវៀតណាមដែលកំពុងរស់នៅឯខេត្តស្វាយរៀងអាចពុះពារលើរាល់ការលំបាកដែលបង្កឡើងដោយការរីករាលដាលនៃជម្ងឺរាតត្បាតកូវីដ១៩ផងដែរ។

ចំនួនអង្ករសរុបដែលបានបរិច្ចាគនៅពេលនេះមានចំនួន ១៨ លានដុងដកដោយដកពីថវិកាជំនួយឧបត្ថម្ភ របស់អង្គការ ទីភ្នាក់ងារនិងបុគ្គលក្នុងខេត្តសម្រាប់ការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩។ តាងនាមបងប្អូន ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងខេត្តស្វាយរៀង លោក Nguyen Kim Khanh ប្រធានសមាគមខ្មែរ- វៀតណាមប្រចាំខេត្តស្វាយរៀងនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមការងារដែលបានចំណាយពេលដ៏ថ្លៃថ្នូរសម្រាប់ការប្រគល់អំណោយទាំងនេះ ព្រមទាំងផ្តល់ព័ត៌មាន ទៅគណៈប្រតិភូអំពីជវភាពរស់នៅរបស់សហគមន៍ប្រជាជនវៀតណាមនៅឯខែត្តស្វាយរៀងដែលត្រូ​វបាន រងផលប៉ះពាល់យ៉ាងខ្លាំងដោយការរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: la34.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll