បើកការដ្ឋានសង់មណ្ឌលអនុស្សាវរីយ៍បញ្ជាការដ្ឋានរណសិរ្សលេខ ៥៧៩ នៅកម្ពុជា

21:58 2018/08/06

យុគសម័យ - ទទួលវបានការអនុញ្ញតិពីក្រសួងការពារជាតិនៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជា នាព្រឹកថ្ងៃទី ៤ ខែសីហា នៅខេត្ដស្ទឺងត្រែង(កម្ពុជា) បញ្ជាការដ្ឋានយោធភូមិភាគទី៥ (កងទ័ពប្រជាជនវៀតណាម) និងបញ្ជាការដ្ឋានភូមិភាគទី១ (កងយោធពលខេមរភូមិន្ទ) បានរៀបចំយ៉ាងមហោឡារិកនូវពិធីបើកការដ្ឋានសាងសង់មណ្ឌលអនុស្សាវរីយ៍បញ្ជាការដ្ឋានរណសិរ្សលេខ ៥៧៩។

ឧត្ដមសេនីយ៍ទោ Tran Quang Phuong ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធភូមិភាគទី ៥ កងទ័ពប្រជាជនវៀតណាម និង ឧត្ដមសេនីយ៍ឯក លោកហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគ ទី១ កងយោធពលខេមរភូមិន្ទនៅក្នុងពិធីបើកការដ្ឋានសាងសង់ (ប្រភពរូបថតៈ baoquankhu5.vn )

អញ្ជើញចូលរួមមានវត្ដមានលោកឧត្ដមសេនីយ៍ទោ Tran Quang Phuong ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធភូមិភាគទី ៥ កងទ័ពប្រជាជនវៀតណាម និងលោកឧត្ដមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគ ទី១ កងយោធពលខេមរភូមិន្ទ រួមទាំងថ្នាក់ដឹកនាំបណ្ដាអង្គភាពនៃប្រទេសទាំងពីរផងដែរ។

នេះជាសំណង់វប្បធម៌ មានចរិតលក្ខណៈវប្បធម៌ដែលបង្ហាញចំណងសាមគ្គីភាព ជួយគ្នាទៅវិញទៅមកក្នុងការកសាង ការសស៊ូប្រយុទ្ធនិងការរីកធំធាត់របស់កងយោធភូមិលេខ៥ (កងទ័ពប្រជាជនវៀតណាម) និងកងយោធនភូមិភាគទី១ (កងយោធពលខេមរភូមិន្ទ) ជាពិសេសគឺកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ វៀតណាម - កម្ពុជា។ សំណអ់នេះត្រូវបានសាងសង់នៅលើផ្ទៃដីជិត១.៦០០ម៉ែត្រការ៉េរួមទាំងធាតុដូចខាងក្រោម៖ បញ្ជរបញ្ជាការដ្ឋាន លេណដ្ឋាន បន្ទប់តាំងបង្ហាញវត្ថុអនុស្សាវរីយ៍បញ្ជាការដ្ឋានរណសិរ្ស៥៧៩  របង ខ្លោងទ្វារនិងបរិវេណ ជាដើម។ យោធភូមិភាគទី៥បានជួយឧបត្ថម្ភប្រាក់ចំនួន៣លានដុងដម្រាប់សាងសង់សំណងនេះ។

ថ្លែងក្នុងពិធីនេះឧត្តមសេនីយ៍ទោ លោក Tran Quang Phuong បានសង្កត់ធ្ងន់ថា គម្រោងនេះមានគោលដៅឆ្ពោះទៅប្រារព្ធខួបលើកទី ៤០ នៃជ័យជម្នះលើរបបប្រល័យពូជសាសន៍ ( ថ្ងៃទី៧មករា១៩៧៩ - ថ្ងៃទី ៧ ខែមករាឆ្នាំ២០១៩) ។ នេះក៏ជាឱកាសសម្រាប់កម្មាភិបាលនិងយុទ្ធជននៃប្រទេសទាំងពីររំលឹកឡើងវិញនូវនាគ្រាលំបាកនិងពលីកម្មដែលកងទ័ពប្រជាជនកម្ពុជា រួមជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមបានឆ្លងកាត់ ដើម្បីការពារយ៉ាងរឹងមាំនូវឯករាជ្យភាពនិងអធិបតេយ្យភាព បូរណភាពទឹកដី និងបើកចេញសម័យឯករាជ្យសេរីភាពសន្តិភាពនិងការអភិវឌ្ឍន៍របស់ប្រជាជនកម្ពុជា។ នៅក្នុងជ័យជំនះជាប្រវត្តិសាស្ត្រទាំងអស់នោះ មានការរួមចំណែកដ៏ធំធេងនៃកងកម្លាំងប្រដាប់អាវុធនៃខេត្តភាគឦសានរបស់ប្រទេសកម្ពុជានិងអ្នកស្ម័គ្រចិត្តនៃកងកម្លាំងប្រដាប់អាវុធយោធភូមិភាគ ទី៥ផងដែរ។

លោក Tran Quang Phuong អញ្ជើញប្រគល់ប្រាក់ចំនួន៣លានដុងដម្រាប់ជួយឧបត្ថម្ភសាងសង់សំណង់មណ្ឌលអនុស្សាវរីយ៍បញ្ជាការដ្ឋានរណសិរ្សលេខ ៥៧៩ នៅកម្ពុជា (ប្រភពរូបថតៈ baoquankhu5.vn)

ឧត្ដមសេនីយ៍ឯក លោកហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគ ទី១នៃកងយោធពលខេមរភូមិន្ទបានអះអាងថា៖ នេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដើម្បីតម្កល់ទុកភាពក្លាហាននិងភាពរឹងមាំរបស់កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញយោធាវៀតណាមដែលបានពលីកម្មដើម្បីជួយរំដោះប្រជាជននិងប្រទេសកម្ពុជា រួមផុតពីរបបប្រល័យពូជសាសន៍ ជាពិសេស រក្សាចំណងសាមគ្គីភាព មិត្តភាពរវាងកម្ពុជានិងវៀតណាមឲ្យកាន់តែនិរន្តរភាពជានិច្ច៕

ប្រែសម្រូលដោយស្រីពេជ្រ
;

同类别新闻