ប្រទេសវៀតណាម បរិច្ចាគអង្ករចំនួន ៥,០០០ តោនដើម្បីជួយប្រទេសគុយបាប្រយុទ្ធប្រឆាំងនឹងជំងឺ Covid - 19

11:51 2020/04/18

យុគសម័យ - នាថ្ងៃទី ១៧ ខែមេសា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបនិងធ្វើការជាមួយ ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាមលោកស្រី Lianys Torres Rivera ។ លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមនឹងបញ្ជូនអង្ករចំនួន ៥,០០០ តោន ទៅកាន់បក្សរដ្ឋនិងប្រជាជនគុយបាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid - 19។

ប្រទេសវៀតណាម បរិច្ចាគអង្ករចំនួន ៥,០០០ តោនដើម្បីជួយប្រទេសគុយបាប្រយុទ្ធប្រឆាំងនឹងជំងឺ Covid - 19
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc​ បានទទួលជួបឯករដ្ឋទូតគុយបាប្រចាំនៅវៀតណាមលោកស្រី Lianys Torres Rivera។ (ប្រភព៖​ TTXVN)

ថ្លែងនៅក្នុងជំនួបនោះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំជាន់ខ្ពស់និងរដ្ឋាភិបាលគុយបាដែលបានសម្រេចចិត្តយ៉ាងឆាប់រហ័សក្នុងការគាំទ្រដល់ប្រទេសវៀតណាមក្នុងការបង្ការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺ​ Covid -19 ។ អគ្គលេខាធិការនិងប្រធានរដ្ឋវៀតណាមមានលិខិតថ្លែងអំណរគុណដល់ បក្ស រដ្ឋ និងប្រជាជនគុយបា។

ចាប់តាំងពីដើមខែមេសាមកភាគីទាំងពីរតែងតែមានសិក្ខាសាលាតាមអ៊ិនធរណេតគ្រប់លំដាប់ថ្នាក់ជាទៀងទាត់ដើម្បីចែករំលែកបទពិសោធន៍សំខាន់ៗក្នុងការបង្ការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

លោកនាយករដ្ឋមន្រ្តីបានអះអាងថាបក្ស រដ្ឋ និងប្រជាជនវៀតណាមនឹងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីពង្រឹងទំនាក់ទំនងបងប្អូន សាមគ្គីភាព ប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងគុយបា នាំមកឲ្យទំនាក់ទំនងទ្វេភាគីកាន់តែអភិវឌ្ឍន៍ស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។

ចែករំលែកការលំបាករបស់គុយបាដោយសារការដាក់ទណ្ឌកម្មនិងការរីករាលដាលនៃជំងឺ Covid - 19 លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថាវៀតណាមត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយហេតុនេះរួមចំណែកក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ភាគីទាំងពីរ។ លោកនាយករដ្ឋមន្រ្តីក៏បានចែករំលែកព័ត៌មាននិងបទពិសោធន៍ក្នុងការបង្ការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺ​ Covid - 19 របស់វៀតណាម។

ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅប្រទេសវៀតណាមលោកស្រី Lianys Torres Rivera បានឲ្យដឹងថា អំណោយអង្ករ ៥០០០ តោនពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងបរិបទគុយបាកំពុងរងផលប៉ះពាល់នៃគោលនយោបាយទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងការរីករាលដាលនៃ Covid - 19។ ប្រទេសគុយបាត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយប្រទេសវៀតណាមក្នុងការស្រាវជ្រាវនិងផលិតថ្នាំបង្ការការពារ Covid - 19 ជាពិសេសនិងឱសថដទៃទៀតជាទូទៅ។

លោកស្រីឯកអគ្គរដ្ឋទូតបានបន្តថា បក្ស រដ្ឋ និងប្រជាជនគុយបា មានបំណងនូវ មេដឹកនាំជាន់ខ្ពស់របស់វៀតណាមអញ្ជើញធ្វើទស្សនកិច្ចនៅគុយបា ដោយហេតុនេះជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន។

 

រដ្ឋមន្ត្រីក្រសួងសំណង់លោក Pham Hong Ha ប្រគល់និមិត្តរូបអង្ករចំនួន ៥,០០០ តោនដែលជាអំណោយរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមជូនបក្ស រដ្ឋ និងប្រជាជនគុយបា។ (ប្រភព៖ baoquocte)

នាថ្ងៃដដែល ក្រោមការអនុញ្ញាតពីថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាម រដ្ឋមន្ត្រីក្រសួងសំណង់លោក Pham Hong Ha ប្រធានគណៈកម្មាធិការរងនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - គុយបាបានប្រគល់លិខិតនៃអគ្គលេខាធិការនិងប្រធានរដ្ឋលោក Nguyen Phu Trong បានបញ្ជូនដល់មេដឹកនាំជាន់ខ្ពស់គុយបា។ នៅក្នុងពិធីនេះលោករដ្ឋមន្រ្តី ក៏បានប្រគល់និមិត្តរូបអង្ករចំនួន ៥,០០០ តោនដែលជាអំណោយរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមជូនបក្ស រដ្ឋ និងប្រជាជនគុយបា។

ថ្លែងនៅក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងសំណង់បានលើកឡើងថាជំងឺ Covid - 19 មានភាពស្មុគស្មាញនៅទូទាំងពិភពលោក ដែលទាមទារឱ្យប្រទេសទាំងអស់សម្របសម្រួលនិងពង្រឹងវិធានការប្រឆាំងនឹងជំងឺរាតត្បាត ការពារសុខភាពប្រជាជននិងធានាស្ថិរភាពនៃសេដ្ឋកិច្ចសង្គម។

ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមវាយតម្លៃខ្ពស់និងថ្លែងអំណរគុណចំពោះការគាំទ្រនិងជំនួយទាន់ពេលវេលារបស់បក្សនិងរដ្ឋគុយបាសម្រាប់វៀតណាមក្នុងការបង្ការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid - 19។

បក្ស រដ្ឋ និងប្រជាជនវៀតណាមបានប្រគល់អំណោយមួយចំនួនដើម្បីចែករំលែកការលំបាកដែលប្រទេសគុយជាបងប្អូនបាកំពុងជួបប្រទះ ហើយនាពេលខាងមុខវៀតណាមត្រៀមខ្លួនជួយឧបត្ថម្ភប្រទេសមិត្ត ឧបករណ៍វេជ្ជសាស្រ្តមួយចំនួនសម្រាប់ការការបង្ការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត៕

(ប្រែសម្រូលដោយវិច្ឆិកា)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll