ប្តីជនជាតិវៀតណាម និងប្រពន្ធជនជាតិខ្មែររស់ជាមួយគ្នាក្នុងរយៈពេលជាងបីទស្សវត្សដែលមានគ្រួសារមួយសុភមង្គល នៅខេត្ត Ha Tinh

10:59 2020/06/29

យុគសម័យ -ដោយសារតែក្តីស្រឡាញ់ចំពោះកងទ័ពស្ម័គ្រចិត្តវៀតណាម កូនកម្លោះ Pham Trong Viet កូនស្រីស្វាយ ច័ន្ទថុន បានចាកចេញពីប្រទេសកម្ពុជាបានធ្វើដំណើររាប់ពាន់គីឡូម៉ែត្រទៅកាន់ស្រុក Ky Anh (ខេត្ត Ha Tinh) ហើយគាត់ចាត់ទុកថានេះជាស្រុកកំណើតទី ២ របស់ខ្លួន។

ប្តីជនជាតិវៀតណាម និងប្រពន្ធជនជាតិខ្មែររស់ជាមួយគ្នាក្នុងរយៈពេលជាងបីទស្សវត្សដែលមានគ្រួសារមួយសុភមង្គល នៅខេត្ត Ha Tinh
ហាងកាហ្វេរបស់លោកស្រី ច័ន្ទថុនមានភ្ញៀវមក ពិសារកាហ្វេនិងស្តាប់រឿងរ៉ាវស្នេហារបស់គាត់។ (រូបថត៖ Phong Linh)

ផ្ទះតូចមួយក្បាលនិងជា​ហាងកាហ្វេរបស់លោក Pham Trong Viet ស្ថិតនៅសង្កាត់ Song Tri ទីរួមស្រុក Ky Anh   ដែលមានឈ្មោះច័ន្ទថុន។ ទាំងអ្នកស្រុកនិងអ្នកទេសចរមកទីនេះមិនត្រឹមតែពិសារកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្តាប់រឿងរ៉ាវស្នេហាដោយគ្មានព្រំដែនរបស់អតីតកងទ័ពស្ម័គ្រចិត្តម្នាក់ជាមួយកូនស្រីជនបទនៅកម្ពុជាផងដែរ។

នៅឆ្នាំ ១៩៨៣ តាមការអំពាវនាវរបស់មាតុភូមិ យុវជន Pham Trong Viet (កើតក្នុងឆ្នាំ ១៩៦៣) នៅភូមិ Ky Thi – Ky Anh  បានចុះឈ្មោះចូលបំរើកងទ័ពស្ម័គ្រចិត្ត ដើម្បីធ្វើដំណើរទៅកាន់ប្រទេសកម្ពុជានិង​ជួយប្រទេសមិត្ត។ នៅក្នុងរាត្រីនឹករំលឹកដល់ស្រុកកំណើត មាតុភូមិ កូនកម្លោះ Pham Trong Viet បានជួបកូនស្រីស្វាយ ច័ន្ទថុន ដែលជាគ្រូបង្រៀនម្នាក់នៅសាលាមត្តេយ្យមួយ នៅស្រុកសណ្តាន់ (ខេត្តកំពង់ធំ) ហើយ​កូនកម្លោះ Viet បានស្រឡាញ់កូនស្រីច័ន្ទថុន នៅពេលពីរនាក់ទើបជួបគ្នាលើកដំបូង។ ទោះបីជាពួកគេដឹងថា នឹងមានឧបសគ្គជាច្រើន នាពេលខាងមុខនេក៏ដោយ ប៉ន្តែ​ពួកគេបានស្បថនិងចែក​រំលែកអារម្មណ៍អាថ៌កំបាំងក្នុងដួងចិត្ត ...

សេចក្ដីស្រឡាញ់របស់កងទ័ពស្ម័គ្រចិត្តវៀតណាមជាមួយកូនស្រីខ្មែរទន់ភ្លន់រូបនេះបានបន្តយ៉ាងរលូនអស់រយៈពេលជាច្រើនឆ្នាំ រហូតដល់ឆ្នាំ ១៩៨៧ នៅពេលដែលកូនកម្លោះ Viet បានបំពេញភារកិច្ចរបស់ខ្លួនរួចហើយ និងគាត់ត្រូវត្រឡប់ទៅប្រទេសវៀតណាមវិញ។ កូនកម្លោះ Viet បានវិលត្រឡប់ទៅផ្ទះវិញហើយ កូនស្រី​ ច័ន្ទថុនព្រួយខ្លាំងណាស់ វង្វេងស្មារតី ។ ទោះបីកូនកម្លោះ Viet បានសន្យាថា នឹងវិលត្រឡប់មកវិញ ទោះបីគាត់បានជូននាងក្រដាស់មួយដែលសរសេរអាស័យដ្ឋានរបស់គាត់នៅប្រទេសវៀតណាម។ ពេលនោះដោយភូមិសាស្ត្រឆ្ងាយដាក់គ្នា ដូច្នេះកូនស្រីអាយុ ២២ ឆ្នាំក៏មិនអាចជឿជាក់ថា កូនកម្លោះ Viet នឹងត្រឡប់មកកម្ពុជាវិញ នាឆាប់ៗនេះ។ រហូតដល់ថ្ងៃទីដប់ ចាប់ពីពេល​ដែល​​​កូនកម្លោះ Viet ត្រឡាប់ទៅវៀតណាមវិញ កូនស្រី ច័ន្ទថុបានមានគំនិតទៅប្រទេសវៀតណាម។

 

ប្តីជនជាតិវៀតណាម និងប្រពន្ធជនជាតិខ្មែររស់ជាមួយគ្នាក្នុងរយៈពេលជាងបីទស្សវត្សដែលមានគ្រួសារមួយសុភមង្គល នៅខេត្ត Ha Tinh។ (រូបថត៖ Phong Linh)

កូនស្រី ច័ន្ទថុននៅតែសម្រេចចិត្តចាកចេញពីផ្ទះដោយសម្ងាត់។ នៅចំពោះមុខភ្នែករបស់នាងមានតែទឹកមុខកូនកម្លោះជនជាតិវៀតណាមម្នាក់នោះ ត្រចៀករបស់នាងពោរពេញទៅដោយសម្តីស្បថរបស់កូនកម្លោះម្នាក់នោះ។ ហើយប្រហែលដូច្នេះ បណ្តាខ្សែផ្លូវលំនៅតំបន់ព្រំដែនដែលមិនមើលឃើញច្បាស់លាស់  ភាពខុសគ្នានៃវប្បធម៌និងភាសាមិនអាចរារាំងជំហររបស់កូនស្រីរូបនេះបានទេ ... ប៉ុន្តែនៅចុងបញ្ចប់ ដោយស្គាល់អាសយដ្ឋានរបស់កូនកម្លោះ Viet ពីព្រំដែន ខេត្ត Tay Ninh ​ កូនស្រី ច័ន្ទថុនបាន​រកឃើញនិង​មកដល់ផ្ទះ​របស់កូនកម្លោះ Viet ដោយ​ភាពភ្ញាក់ផ្អើលចំពោះគូស្នេហ៍និងគ្រួសាររបស់គាត់។

 

គ្រួសាររីករាយរបស់លោក Pham Trong Viet និងលោកស្រីស្វាយច័ន្ទថុនជាមួយកូន ៗ ស្អាតៗ (រូបភាព៖ Phong Linh)

មានពេលខ្លះដែលកូនស្រីខ្មែររូបនេះមានអារម្មណ៍ឯកោនៅលើទឹកដីចម្លែក។ មានពេលខ្លះដែលនាងនឿយណាយ។ ប៉ុន្តែនាងមិនដែលសោកស្តាយចំពោះការសម្រេចចិត្តរបស់នាងឡើយ។

ហើយនៅពេលដែលការលំបាកទាំងអស់បានកន្លងផុតទៅ នៅពេលដែលក្រុមគ្រួសារតូចបាមានសំលេងសេចរបស់ក្មេងៗ លោកស្រី ច័ន្ទថុន បានស្នើសុំវិលត្រឡប់ មកកម្ពុជាវិញ ដើម្បីសុំទោសដល់ឪពុកនិងម្តាយរបស់គាត់។ នៅឆ្នាំ ១៩៩៤ គាត់ជាមួយប្តីនិងកូនស្រីទី ២ របស់គាត់បានវិលត្រឡប់មកលេងស្រុកកំណើតវិញ៖“ ក្នុងរយៈពេល ៧ ឆ្នាំ ហើយគ្មានដំណឹង ខ្ញុំមិនអាចនឹកស្មានថាពេលវេលានៃការជួបជុំគ្នានឹងទៅជាយ៉ាងណាទេ។ "ខឹងឬរីករាយ។ យំឬសើច។ ទោះបីយ៉ាងណាក៏ដោយ ខ្ញុំនឹងត្រូវត្រឡប់ទៅសុំទោសឪពុកម្តាយវិញ" ។

 

ក្នុងពេលនឹកដល់គ្រួសារនិង​ស្រុកកំណើតវិញ លោកស្រី ច័ន្ទថុន បានមើលអាល់ប៊ុមមួយក្បាលដើម្បីរក្សារូបថតអំពីពេលវេលាដែលលោកស្រីជាមួយប្តីនិងកូនស្រីទីពីរ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ (រូបថត៖ Phong Linh)

លោក Viet និយាយឲ្យដឹងថា៖“ ពេលយើងទៅដល់ផ្ទះ​ប្រពន្ធខ្ញុំ មេឃងឹតហើយ តែឪពុកម្តាយ ច័ន្ទថុនឃើញ កូនស្រីបាត់ខ្លួន” ត្រឡប់មកវិញហើយសប្បាយចិត្តជាងខឹង។ ពួកគេអោបគ្នាហើយយំដូចជាភ្លៀង។ ខ្ញុំក៏ត្រូវបានអភ័យទោសនិងទទួលស្វាគមន៍ទៅក្នុងគ្រួសារផងដែរ។ សំណាងយើងបានជំនះការលំបាករាប់ពាន់ ដើម្បីក្លាយជាប្ដីប្រពន្ធហើយរស់នៅជាមួយគ្នាដោយសប្បាយរីករាយ បើមិនដូច្នេះទេ ខ្ញុំមិនដឹងថាខ្ញុំមានកំហុសធំប៉ុនណាចំពោះឪពុក ម្តាយ បងប្អូនប្រុសស្រី ចន្ទថុនទេ។

បន្ទាប់ពីឆ្លងកាត់ព្រំដែនដោយក្លាហានជាង ៣ ទស្សវត្ស ដោយធ្វើតាមសេចក្តីស្រឡាញ់ លោកស្រីថ័ន្ទថុនពិតជាពេញចិត្តនឹងគ្រួសារតូចរបស់ខ្លួន ដែលមានកូនបីនាក់ទាំងប្រុសទាំងស្រីនិងរៀនសូត្រដោយជោគជ័យ។ លោកស្រីរូបនេះក៏បញ្ចូលសញ្ជាតិវៀតណាមនិងមានលិខិតឆ្លងដែន ដើម្បីឱ្យលោកស្រីអាចវិលត្រឡប់ទៅស្រុកកំណើតវិញ​ សំដៅមកនិងលេងជាមួយក្រុមគ្រួសាររបស់លោកស្រី។

ឥឡូវនេះគាត់បានក្លាយជាលោក លោកយាយហើយដែលជារឿងរ៉ាវស្នេហារបស់លោកស្រីច័ន្ទថុននិងលោក Pham Trong Viet នៅតែទទួលបានបានការកោតសរសើរដោយអ្នកស្គាល់និងអ្នកជិតខាង ហើយរឿងស្នេហា​របស់ពួកគេបានគេចាត់ទុកដូចជារឿងនិទានមួយ។ ក្មេងជំនាន់ក្រោយក៏យកធ្វើជាគំរូ ដើម្បីធ្វើតាមនិងថែរក្សាសេចក្តីស្រឡាញ់របស់ពួកគេ./.
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll