នាព្រឹកថ្ងៃទី២៧ ខែមេសា នៅវិមានយុទ្ធជនពលីស្រុក Ngoc Hoi គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមខេត្ត Kon Tum បានប្រារព្ធកម្មវិធីទទួលរំលឹកវិញ្ញាណក្ខន្ធនិងបញ្ចុះអដ្ឋិធាតុជូន២១យុទ្ធជនដែលបានពលីជីវិតនៅប្រទេសឡាវនិងកម្ពុជា។
ការប្រារព្ធពិធីទទួលរំលឹកវិញ្ញាណក្ខន្ធនិងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីនៅឡាវនិងកម្ពុជា។ (ប្រភព៖ baoquankhu5)
អដ្ឋិធាតុទាំងនេះគឺរបស់យុទ្ធជនពលីដែលជាកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាមដែលបានពលីជីវិតនាពេលបំពេញភារកិច្ចនៅប្រទេសមិត្តក្នុងសម័យសង្គ្រាមដោយបានក្រុម K53 នៃគណៈបញ្ជាការយោធាខេត្ត Kon Tum រុករក គាស់លើក និងធ្វើមាតុភូមិនិវត្តន៍ក្នុងរដូវប្រាំង២០១៩-២០២០។
ក្នុងចំណោម២១អដ្ឋិធាតុយុទ្ធជនពលីមាន១៦អដ្ឋិធាតុបានរកឃើញនៅតំបន់ស្រុកតាវែងខេត្តរតនគិរី (ព្រះរាជាណាចក្រកម្ពុជា) និង០៥អដ្ឋិធាតុបានប្រមូលនៅលើខេត្ត៣ស្ថិតនៅខាងត្បូងប្រទេសសាធារណប្រជាធិបតេយ្យប្រជាមានិតឡាវគឺ Sekong, Attapeu và Champasak។
អដ្ឋិធាតុទាំង២១នេះនៅមិនទាន់បញ្ជាក់បានឈ្មោះ អង្គភាពនិងស្រុកនៅឡើយ។ មន្ទីរការងារ យុទ្ធជនពិការនិងសង្គមកិច្ចខេត្ត Kon Tum បានយកវត្ថុសំណាក០៨របស់០៨អដ្ឋិធាតុយុទ្ធជនពលីដើម្បីផ្ញើទៅធ្វើវិនិច្ច័យ ADN។
ការពលីជីវិតរបស់បណ្តាយុទ្ធជនបានរួមចំណែករំដោះប្រជាជនបណ្តាជនជាតិឡាវពីការឈ្លានពាននិងជួយប្រទេសកម្ពុជាអោយរស់ឡើងវិញ រួចផុតពីរបបប្រល័យពូជសាសន៍ ហើយបានក្លាយជានិមិត្តរូបនូវភាពអមតៈដែលបានកប់ជ្រៅក្នុងចិត្តរបស់ប្រជាជនវៀតណាមក៏ដូចជាប្រជាជនប្រទេសមិត្តឡាវនិងកម្ពុជាបងប្អូនគ្រប់ជំនាន់។
ការពលីជីវិតរបស់ពួកគេបានធ្វើអោយភ្លឺស្វាងបន្ថែមនូវប្រពៃណីនិងស្មារតីសាមគ្គីអន្តរជាតិដ៏ថ្លៃថ្លា បរិសុទ្ធនិងស្មោះស្មគ្ររវាងវៀតណាម-ឡាវ, វៀតណាម-កម្ពុជា៕
(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)
(ប្រភពព័ត៌មាន: vietnamplus)
មតិពីមិត្តអ្នកអាន