កូនក្រមុំជនជាតិវៀតណាមរក្សាវប្បធម៌វៀតណាម នៅក្នុងប្រទេសមីយ៉ាន់ម៉ា

18:15 2020/05/31

យុគសម័យ - យោងតាមលោកស្រី Huynh Thi Ngoc Thanh ដែលបានចែករំលែករឿងរ៉ាវស្នេហារបស់គាត់ជាមួយលោក San Htin Cho ជនជាតិមីយ៉ាន់ម៉ាម្នាក់ថា“ ប្រសិនបើខ្ញុំរៀបរាប់ ខ្ញុំអាចសរសេរបាន…ប្រលោមលោកមួយក៏គួរតែ” ។ លោកស្រី Thanh ក៏ជាកូនក្រមុំវៀតណាមដំបូងគេ រស់នៅប្រទេសមីយ៉ាន់ម៉ា ។

កូនក្រមុំជនជាតិវៀតណាមរក្សាវប្បធម៌វៀតណាម នៅក្នុងប្រទេសមីយ៉ាន់ម៉ា

លោកស្រី Huynh Thi Ngoc Thanh និងស្វាមី (នៅខាងក្រោយ) នៅភោជនីយដ្ឋាន Việt Nam House (រូបថត៖ Vietnamnet)

រឿងស្នេហាគឺដូចប្រលោមលោក

កាលពីនៅក្មេងលោកស្រី Thanh ត្រូវបានគេចាត់ទុកថាជាសម្រស់នៃផ្នែកគយ Sai Gon ហើយលោកស្រីពូកែភាសាអង់គ្លេស ដូច្នេះលោកស្រីបានក្លាយជាគោលដៅសម្រាប់ក្មេងប្រុសជាច្រើន។ ស្រលាញ់នាវិកម្នាក់ដែលមានរាងកាយធាត់និងសម្បុរស្បែកខ្មៅ ដូចលោក San Htin Cho។ លោកស្រី Ngoc Thanh  មិនបានគិតថាខ្លួននឹងយល់ព្រមសេចក្តីស្រឡាញ់របស់មនុស្សចម្លែកនោះទេ បន្ទាប់ពីស្គាល់គ្នាបានតែពីរបីខែប៉ុណ្ណោះ។

លោក San Htin Cho ជាប្រធានក្រុមនាវិក រៀងរាល់ពីរបីខែម្តងនាវារបស់លោកបាន​មកដល់កំពង់ផែ Sai Gon។ ក្នុងការជួបលើកដំបូងជាមួយលោកស្រី Thanh ក្នុងឆ្នាំ ១៩៩០ លោក San Htin Cho ត្រូវបានទាក់ទាញដោយសម្រស់របស់នារីជនជាតិវៀតណាមម្នាក់។ ដំបូង លោកគ្រាន់តែផ្ញើសំបុត្រស្នេហា អំណោយ ហើយបន្ទាប់ពីប្រហែលមួយសប្តាហ៍កូនកម្លោះមកពីប្រទេសមីយ៉ាន់ម៉ាបានសារភាពពីសេចក្តីស្រឡាញ់របស់គាត់ចំពោះមនុស្សជាទីស្រឡាញ់របស់គាត់។  ជាការពិតណាស់លោកស្រី Thanh មិនងាយជឿលើមនុស្សចម្លែកទេ។ ទោះយ៉ាងណាក៏ដោយប្រើយុទ្ធសាស្រ្តនៃ“ ភ្លផងជាប់យូរថ្ងៃជ្រាបដី” ជាបណ្តើរ ៗ ជាមួយនឹងមនោសញ្ចេតនាដ៏ស្មោះត្រង់លោក San Htin Cho ទទួលបានសេចក្តីស្នេហារបស់នារីវៀតណាមស្រស់ស្អាត។

"គាត់មកប្រទេសវៀតណាមគ្រាន់តែរកខ្ញុំ។ ឪពុកម្តាយរបស់គាត់ចង់គាត់រៀបការ ប៉ុន្តែគាត់បាននិយាយថា គាត់មានគូស្នេហ៍នៅប្រទេសវៀតណាមហើយ។ ដើម្បីយកការជឿជាក់ពីឪពុកម្តាយរបស់ខ្ញុំ លោក San Htin Cho បានសន្យាថា នឹងនាំយកសុភបង្គលនិងក្តីរីករាយសម្រាប់កូនស្រីរបស់ឪពុកម្តាយរបស់ខ្ញុំ” ។ លោកស្រីបានរៀបរាប់រឿងស្នេហាររបស់គាត់

ក្លាយជាកូនក្រមុំវៀតណាមដំបូងគេនៅប្រទេសមីយ៉ាន់ម៉ា

តាមស្វាមីរបស់លោកស្រី Thanh រស់នៅប្រទេសមីយ៉ាន់ម៉ាៗ គិតដល់ការលំបាក ដែលលោកស្រី Thanh នឹងជួបប្រទះ ដូចជា វប្បធម៌ ភាសា ទំនៀមទំលាប់... ទាំងអស់គឺខុសគ្នាពីប្រទេសវៀតណាម។ សូម្បីតែ នៅគ្រាំដំបូង លោកស្រីមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង ដោយសារតែនាងមិនដឹងនិយាយជាមួយរនរណាម្នាក់។

ពេលទំនេរលោកស្រី Thanh រៀនធ្វើម្ហូប។ ដំបូង លោកស្រីចម្អិនម្ហូបតែសម្រាប់ក្រុមគ្រួសាររបស់គាត់ប៉ុណ្ណោះ បន្ទាប់ពីបានឃើញមនុស្សជាច្រើនកោតសរសើរនិងស្គាល់មនុស្សមួយចំនួន​នៅឯស្ថានទូតវៀតណាមប្រចាំប្រទេសមីយ៉ាន់ម៉ា លោកស្រី Thanh បានបើកភោជនីយដ្ឋានមួយនៅប្រទេសមីយ៉ាន់ម៉ា។

នៅឆ្នាំ ១៩៩៦ យីហោ  Vietnam House បានចាប់ផ្តើមល្បីល្បាញនៅទីក្រុង Yangon (មីយ៉ាន់ម៉ា) ដែលទទួលការកោតសរសើរពីជនជាតិវៀតណាម ជនបរទេសនិងជនជាតិមីយ៉ាន់ម៉ា។ ទោះបីលោកស្រី Thanh មានវីឡាធំ មានអ្នកការពារសន្តិសុខនិងអ្នកបើកឡាន ថែមទាំងជាម្ចាស់បណ្តាញភោជនីយដ្ឋានល្បី ៗ នោះទេ…ប៉ុន្តែអត្តសញ្ញាណនិងវប្បធម៌វៀតណាមដែលលោកស្រីតែងតែបង្ហាញនៅលើទឹកដីមីយ៉ាន់ម៉ា។

 

សួនច្បារដាំបន្លែ​វៀតណាមជាច្រើនប្រភេទ​ដែល​នាំយកពីប្រទេសវៀតណាម។ (រូបថត៖ Vietnamnet)

បន្ទាប់ពីជាច្រើនឆ្នាំមក លោកស្រី Thanh មិនផ្លាស់ប្តូររសជាតិអាហារវៀតណាម។ នៅក្នុងបរិវេណនៃវិឡានេះលោកស្រីដាំបន្លែជាច្រើនប្រភេទ​​​ដែលនាំយកមកពីប្រទេសវៀតណាម។ កូនស្រីអាយុ ១៥ ឆ្នាំដ៏ស្រស់ស្អាតរបស់លោកស្រី Thanh ទោះបីជានាងមិនដែលវិលត្រឡប់ទៅវៀតណាមក៏ដោយ ក៏និយាយភាសាវៀតណាមបានល្អដែរ។ អំឡុងពេល ២០ ឆ្នាំ ក្នុងនាមជាកូនក្រមុំនៅប្រទេសមីយ៉ាន់ម៉ា លោកស្រី Thanh នៅតែរក្សាទំនៀមទម្លាប់អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីវៀតណាម ធ្វើម្ហូបអាហារនិងសែនបុព្វបុរស។ ជាពិសេស លោកស្រី Thanh និងប្រជាជនវៀតណាមមួយចំនួនបានបង្កើតកម្មវិធីសប្បុរសធម៌ ដើម្បីជួយដល់កុមារក្រីក្រនិងជួបការលំបាក។

លោកស្រីថាញ់បាននិយាយថា“ ប្រជាជនវៀតណាមនៅប្រទេសមីយ៉ាន់ម៉ាមានតិចតួចណាស់។ ខ្ញុំជាកូនក្រមុំដំបូងគេនៅប្រទេសមីយ៉ាន់ម៉ា ដូច្នេះវាជាការទទួលខុសត្រូវក្នុងការចែកបទពិសោធន៍និងតភ្ជាប់ជនជាតិវៀតណាម​ នៅឆ្ងាយពីស្រុកកំណើត” ។ លោកស្រី Thanh បាននិយាយឲ្យដឹងថា./.

 

(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll