កងទ័ពការពារព្រំដែនវៀតណាមប្រគល់អង្ករចំនួន ៣ តោន និងស្បៀងអាហារជាច្រើនដល់កម្លាំងគ្រប់គ្រងនិងការពារព្រំដែនឡាវដើម្បីប្រឆាំងនឹង COVID-19

10:18 2020/05/17

យុគសម័យ - នាថ្ងៃទី ១៥ ខែឧសភា នៅច្រកទ្វារអន្តរជាតិ Cau Treo ខេត្ត Ha Tinh បញ្ជាការដ្ឋានការពារព្រំដែនបានរៀបចំពិធីប្រគល់ម៉ាសវេជ្ជសាស្រ្តចំនួន ៣០,០០០ ទឹកលាងដៃសម្លាប់មេរោគចំនួន ១៥០០ ដប សម្លៀកបំពាក់ការពារចំនួន ៣០០០ អង្ករចំនួន ៣ តោននិងមីចំនួន ១៥០ ធុងជូនដល់ប្រទេសជាមិត្តឡាវ។

កងទ័ពការពារព្រំដែនវៀតណាមប្រគល់អង្ករចំនួន ៣ តោន និងស្បៀងអាហារជាច្រើនដល់កម្លាំងគ្រប់គ្រងនិងការពារព្រំដែនឡាវដើម្បីប្រឆាំងនឹង COVID-19

ឧត្តមសេនីត្រីលោក Le Van Phuc បានប្រគល់ជំនួយជាសម្ភារៈដល់កងកម្លាំងគ្រប់គ្រងនិងការពារព្រំដែនឡាវ។

ចូលរួមពិធីប្រគល់នេះ នៅខាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមមានមេបញ្ជាការរងនៃកងទ័ពការពារព្រំដែន ឧត្តមសេនីត្រីលោក Le Van Phuc; នៅខាងឡាវគឺមានអគ្គនាយករងនៃអគ្គស្នងការនគរបាល ក្រសួងសន្តិសុខឡាវ វរសេនីយឯកលោក Penh Sa Van Thip Pha Vong Xay; ប្រធានការិយាល័យនាយកដ្ឋានសន្តិសុខទូទៅនៃក្រសួងសន្តិសុខឡាវវរសេនីយ៍ឯក Pay Van Men Vi Lay; ប្រធាន​បុគ្គលិក អគ្គនាយកដ្ឋានសន្តិសុខ ក្រសួងសន្តិសុខឡាវ វរសេនីយ៍ឯកលោក Pay Van Men Vi Lay; នាយករង នាយកដ្ឋានកងទ័ពការពារព្រំដែនឡាវ វរសេនីយ៍ឯកលោក Un Kham Si ven vong sac។

ថ្លែងមតិនៅក្នុងពិធីប្រគល់នេះ ឧត្តមសេនីត្រីលោក Le Van Phuc បានឱ្យដឹងថា៖ ក្នុងពេលកន្លងមក ប្រឈមមុខនឹងការវិវត្តស្មុគស្មាញនៃជំងឺរាតត្បាត COVID-19 កងទ័ពការពារព្រំដែនវៀតណាមបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងគ្រប់គ្រងនិងការពារព្រំដែនឡាវ។ ភាគីទាំងពីរបានបង្កើតយន្តការផ្លាស់ប្តូរព័ត៌មាន; សំរបសំរួលដើម្បីរារាំងការចូលនិងចេញខុសច្បាប់; បង្កើនការត្រួតពិនិត្យនិងតាមដានយ៉ាងដិតស្និទ្ធនូវស្ថានភាពជនអន្តោប្រវេសន៍; សំរបសំរួលបង្កើតលក្ខខណ្ឌសំរាប់ប្រជាជនវៀតណាមត្រឡប់មកកាន់ប្រទេសវិញ។ ពីនោះ កាត់បន្ថយការរីករាលដាលនៃជំងឺរាតត្បាតឆ្លងព្រំដែន។

ឧត្តមសេនីត្រីលោក Le Van Phuc បានបន្ថែមថា “ដោយមានបំណងចង់រួមដៃគ្នាជាមួយកម្លាំងគ្រប់គ្រងនិងការពារព្រំដែន និងប្រជាជនឡាវក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត COVID-19  បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមបានប្រគល់ម៉ាសវេជ្ជសាស្រ្តចំនួន ៣០,០០០ ទឹកលាងដៃសម្លាប់មេរោគចំនួន ១៥០០ ដប សម្លៀកបំពាក់ការពារចំនួន ៣០០០ អង្ករចំនួន ៣ តោននិងមីចំនួន ១៥០ ធុងជូនដល់អង្គភាពឡាវ។ នេះគឺជាអារម្មណ៍របស់កងកំលាំងការពារព្រំដែនវៀតណាមក្នុងការជួយអង្គភាពកងកំលាំងគ្រប់គ្រងនិងការពារព្រំដែនឡាវដើម្បីជំនះការលំបាកដើម្បីបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាតកាន់តែមានប្រសិទ្ធភាព។

 

វរសេនីយ៍ឯកលោក Un Kham Si ven vong sac បានប្រគល់វត្ថុអនុស្សាវរីយ៍របស់ នាយកដ្ឋានកងទ័ពការពារព្រំដែនឡាវ។

ទទួលបានសម្ភារៈឧបត្ថម្ភពីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទាំងនេះ ក្នុងនាមកងកម្លាំងគ្រប់គ្រងនិងការពារព្រំដែនឡាវ វរសេនីយឯកលោក Penh Sa Van Thip Pha Vong Xay បានថ្លែងអំណរគុណចំពោះការជំនួយនិងយកចិត្តទុកដាក់ទាន់ពេលវេលារបស់កងទ័ពការពារព្រំដែនវៀតណាមនិយាយដោយឡែកនិងកងទ័ពប្រជាជនវៀតណាមនិយាយរួម។ ទន្ទឹមនឹងនេះអំណោយនេះបង្ហាញពីមិត្តភាពនិងសាមគ្គីភាពរវាងភាគីទាំងពីរ។ វរសេនីយឯកលោក Penh Sa Van Thip Pha Vong Xay បានបញ្ជាក់ថា ចំនួនសម្ភារៈឧបត្ថម្ភទាំងនេះមានអត្ថន័យសំខាន់ក្នុងការជួយដល់កងកម្លាំងគ្រប់គ្រងនិងការពារព្រំដែនឡាវក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19៕
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll