ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ផាម បិញមិញ (PHAM BINH MINH) ត្រួតពិនិត្យស្ថានភាពព្រំដែននៅច្រកព្រំដែន DAK RUE ខេត្ត DAK LAK

15:27 2020/10/15

នៅពេលរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ផាម បិញមិញ សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្សកុម្មុនីស្តវៀតណាម ឧបនាយករដ្ឋមន្ត្រីនិងជា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបានធ្វើការត្រួតពិនិត្យស្ថានភាពព្រំដែននិងជួបសំណេះសំណាលជាមួយនិងបណ្តាមន្ត្រីនិងទាហាននៅប៉ុស្ដិ៍ការពារព្រំដែនតាមច្រកព្រំដែន DAK REU របស់កងការពារព្រំដែនខេត្ត DAK LAK។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ផាម បិញមិញ (PHAM BINH MINH) ត្រួតពិនិត្យស្ថានភាពព្រំដែននៅច្រកព្រំដែន DAK RUE ខេត្ត DAK LAK
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ផាម បិញមិញ (PHAM BINH MINH) ត្រួតពិនិត្យស្ថានភាពព្រំដែននៅច្រកព្រំដែន DAK RUE ខេត្ត DAK LAK។

ក្រោយពេលត្រួតពិនិត្យស្ថានភាពព្រំដែនជាក់ស្តែងនៅតំបន់បង្គោលលេខ៤២និងសណ្តាប់ការរាយការណ៍ពីមេបញ្ជាការកងការពារព្រំដែនខេត្ត DAK LAK អំពីលទ្ធផលនៃអនុវត្តការងារគ្រប់គ្រងនិងការពារព្រំដែន សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្សកុម្មុនីស្តវៀតណាម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ឯកឧត្តម ផាម បិញមិញបានសម្តែងនូវការកោតសរសើរជូនចំពោះសមិទ្ធផលនានាដែលមន្ត្រី ទាហានប៉ុស្ដិ៍កងការពារព្រំដែន DAK RUEនិងជាពិសេសកងកំលាំងការពារព្រំដែនខេត្ត DAK LAK សម្រេចបាននាពេលកន្លងមក។

នាពេលថ្មីៗនេះ កងកំលាំងការពារព្រំដែនខេត្តបានសម្រេច ជោគជ័យនូវភារកិច្ចពីរក្នុងពេលតែមួយគឺការពារដ៏ម៉ឹងម៉ាត់ព្រំដែននិងការបង្ការនិងការពារជំងឺកូវីដ១៩; ទប់ស្កាត់មិនអោយជំងឺនេះរាលដាលឆ្លងតាមព្រំដែន ធានាបានសន្តិសុខសណ្ដាប់ធ្នាប់សង្គមក្នុងតំបន់ និងថែមទាំងបានសហការដ៏ស្អិតរមួតជាមួយភាគីមិត្តកម្ពុជាក្នុងកិច្ចការគ្រប់គ្រងនិងការពារព្រំដែនទៀតផង។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ផាម បិញមិញ បានស្នើអោយមន្ត្រី ទាហាននៃកងការពារព្រំដែនខេត្តបន្តការសាមគ្គីភាព ខិតខំប្រឹងប្រែងនិងរក្សាបានភាពម្ចាស់ការក្នុងគ្រប់កាលៈទេសៈ។ គ្រប់ថ្នាក់ដឹកនាំនិងមេបញ្ជាការត្រូវមានការយកចិត្តទុកដាក់បំផុតដល់សុខភាពរបស់ទាហានដើម្បីពួកគេមានលក្ខណៈគ្រប់គ្រាន់ក្នុងការរួមចំណែកដល់ការកសាងខ្សែរព្រំដែនសន្តិភាពមិត្តភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ជាមួយភាគីមិត្តកម្ពុជា៕


(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll