វៀតណាមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) ដោយមានភាពម្ចាស់ការនៅតាមព្រំដែនភាគនិរតី

16:29 2020/04/02

យុគសម័យ - ក្នុងបរិបទដែលជំងឺកូវីដ១៩ (COVID-19) កំពុងរីករាលដាលដ៏ស្មុគស្មាញនៅជំវិញពិភពលោក នាប៉ុន្មានថ្ងៃថ្មីនេះអង្គភាពកងទ័ពការពារព្រំដែនគោកនៅតាមព្រំដែនវៀតណាម - កម្ពុជាបានចាត់វិធានការយ៉ាងសកម្មនិងមានភាពម្ចាស់ជាច្រើនដើម្បីការពារនិងទប់ស្កាត់ការរាតត្បាតជម្ងឺឆ្លងដ៏កាចសាហាវនេះ។ ដូច្នោះហើយរាល់យុទ្ធជន នាយទាហាន នៃកងទ័ពការពារព្រំដែនម្នាក់សុទ្ធសឹងតែក្លាយទៅជាអ្នកឃោសនានិងជាយុទ្ធជនខាងវេជ្ជសាស្ត្រយោធាមួយនៅជួរមុខដើម្បីប្រឆាំងនឹងការរីករាលដាលនៃ ជម្ងឺកូវីដ១៩ផងដែរ ។

វៀតណាមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) ដោយមានភាពម្ចាស់ការនៅតាមព្រំដែនភាគនិរតី

កងទ័ពការពារព្រំដែនខេត្ត Long An កំពុងយាមល្បាតនិងត្រួតពិនិត្យប្រជាជនដែលឆ្លងកាត់តំបន់ព្រំដែនវៀតណាម - កម្ពុជា (រូបថត៖baolongan)

ការប្រយុទ្ធប្រឆាំងជំងឺឆ្លងដូចជាប្រយុទ្ធប្រឆាំងនឹងសត្រូវ ថែមទាំងត្រូវការពារព្រំដែនឲ្យបានរឹងមាំ

ព្រំដែនដីគោកកម្ពុជា - វៀតណាមមានប្រវែងជាង ១,២០០ គីឡូម៉ែត្រ ដោយមានច្រកទ្វារព្រំដែនអន្តរជាតិចំនួន ១០ ច្រកទ្វារព្រំដែនទ្វេភាគីចំនួន ១១ ច្រកទ្វារព្រំដែនតំបន់ចំនួន ២៩ និងច្រករបៀងចំនួន ១៦។ ចំពោះមុខស្ថានភាពនៃការរីករាលដាលនៃជម្ងឺកូវីដ១៩ នាពេលកន្លងមក កងទ័ពការពារព្រំដែននៅតំបន់ព្រំដែនភាគខាងត្បូងបានបង្កើនការយាមល្បាតនិងត្រួតពិនិត្យយ៉ាងតឹងរឹងនៅតាមខ្សែព្រំដែនច្រកទ្វារព្រំដែន ផ្លូវលំនិងច្រករបៀងដើម្បីទប់ស្កាត់ការអន្ដោប្រវេសន៍ខុសច្បាប់។ ក៏ប៉ុន្ដែបញ្ហាចោទឡើងគឺនៅតាមខ្សែព្រំដែនពីខេត្ត Tay Ninh ទៅកាន់ខេត្ត Kien Giang ដោយមានប្រឡាយ ផ្លូវលំ និងច្រករបៀងជាច្រើន ហើយស្ថិតក្នុងរដូវប្រាំងថែមទៀតបានជាការឆ្លងកាត់ព្រំដែនខុសច្បាប់ពិបាករកឃើញ និងនាំមកការលំបាកជាច្រើនសម្រាប់កម្លាំងមានសមត្ថកិច្ច។ 

យោងតាមលោកវរសេនីយ៍ឯក Ho Tu Dien មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ដ Kien Giang បានឲ្យដឹងថា ចាប់តាំងពីដើមខែកុម្ភៈ ឆ្នាំ២០២០ មក ក្រៅពីប៉ុស្ដិ៍ការពារព្រំដែនធ្វើការត្រួតពិនិត្យនោះ អង្គភាពក៏បានដាក់ពង្រាយក្រុមចល័តចំនួន ៤ កន្លែង ក្រុមត្រួតពិនិត្យបន្ថែមចំនួន ១០ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ អង្គភាពក៏បានរៀបចំក្រុមវេជ្ជសាស្ត្រចំនួន ២ ទៀតសម្រាប់ប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ Ha Tien និងប៉ុស្ដិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែន Giang Thanh ព្រមទាំងអង្គភាពបានផ្ដល់យោបល់ជូនមូលដ្ឋាននានាក្នុងការរៀបចំកន្លែងដាក់នៅដាច់ដោយឡែកនៅតំបន់ព្រំដែន Giang Thanh ដោយមានសមត្ថភាពផ្ទុកមនុស្សចំនួន ៤៥០ នាក់។ ក្រៅពីនេះកងទ័ពការពារព្រំដែនខេត្តក៏បានបង្កើនការឃោសនាដល់ប្រជពលរដ្ឋនៅតាមបណ្ដាកោះក្នុងតំបន់។

នៅតាមខ្សែព្រំដែននៃខេត្ត An Giang លោកវរសេនីយ៍ឯក Tran Quoc Khanh មេបញ្ជាការរងកងទ័ពការពារព្រំដែនខេត្ត An Giang បានឲ្យដឹងថា៖“ ក្រៅពីច្រកទ្វារព្រំដែនចំនួន ៥ នៅមានផ្លូវលំនិងប្រឡាយជាង ២០ ឆ្លងកាត់ព្រំដែនដែលលាតសន្ធឹងតាមបណ្ដោយព្រំដែននៃឃុំ សង្កាត់ និងទីរួមស្រុកចំនួន ១៥ ចំណុះស្រុក ទីរួមខេត្ដនិងទីក្រុងចំនួន៥។ អាស្រ័យហេតុនេះ អង្គភាពបានបង្កើតក្រុមការងារចំនួន ៤៤ ដើម្បីដាក់ពង្រាយនៅតាមផ្លូវលំ និងប្រឡាយឆ្លងកាត់ព្រំដែន។ កងទ័ពការពារព្រំដែននៅសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងមានសមត្ថកិច្ចដូចជា  នគរបាល គយ អង្គភាពចត្ដាឡីស័ករបស់ប្រទេសកម្ពុជាដើម្បីបង្កើនការត្រួតពិនិត្យមនុស្សនិងមធ្យោបាយឆ្លងកាត់ព្រំដែន ជាពិសេសកន្លែងដែលមានជនបរទេសជាច្រើនចូលក្នុងតំបន់ព្រំដែន។ នាពេលថ្មីៗនេះកងទ័ពការពារព្រំដែនខេត្តបានទប់ស្កាត់ការដឹកជញ្ជូនម៉ាសឆ្លងកាត់ព្រំដែនខុសច្បាប់ចំនួន ៦ ករណី ដោយមានម៉ាសសរុបជិត ២៥០,០០០ សន្លឹក»។

រហូតមកដល់ពេលនេះ អង្គភាពនានានៅតាមខ្សែព្រំដែនវៀតណាម - កម្ពុជាបានធ្វើសេនាធិការជូនមូលដ្ឋាននានាដើម្បីរៀបចំកន្លែងដាក់នៅដាច់ដោយឡែកចំនួន ២៥ កន្លែង ដែលផ្ទុកមនុស្សចំនួនជិត ១០,០០០ នាក់។

ចំពោះមុខស្ថានភាពស្មុគស្មាញនៃការរីករាលដាលនៃជម្ងឺកូវីដ១៩ កងទ័ពការពារព្រំដែននៅបណ្ដាខេត្ដកំពុងអនុវត្តព្រមៗនូវវិធានការជាច្រើន បង្កើនការឃោសនា និងចែកម៉ាសដោយឥតគិតថ្លៃ ចែកខិត្តប័ណ្ណនិងវាស់កំដៅលើមនុស្សចេញចូលច្រកទ្វារព្រំដែន និងរាយការណ៍ព័ត៌មានអំពីសុខភាព... ទន្ទឹមនឹងនោះ កម្មាភិបាលចត្ដាឡីស័កសុខាភិបាលអន្ដរជាតិក៏បានបង្កើនការត្រួតពិនិត្យ ការផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពជំងឺរាតត្បាតជាមួយមិត្ដកម្ពុជាដើម្បីធានាសុវត្ថិភាពនិងសុខភាពសម្រាប់ប្រជាជននៅតាមតំបន់ព្រំដែនផងដែរ។

កងទ័ពការពារព្រំដែនខេត្ត Binh Phuoc ចែកម៉ាស់ការពារដល់សិស្សនៅតំបន់មូលដ្ឋាន

កុំអោយជំងឺឆ្លងរាលដាលជាដាច់ខាត់

យោងតាមលោកវរសេនីយ៍ឯក Le Hong Vuong មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Tay Ninh បានឲ្យដឹងថា៖  ទន្ទឹមនឹងការឃោសនានោះ នៅច្រកទ្វារព្រំដែនក៏បានដាក់ប៉ាណូដើម្បីអ្នកដំណើរយល់ច្បាស់នូវវិធានការនៃការទប់ស្កាត់ជំងឺរាត​ត្បាត។ អង្គភាពនេះក៏បានអំពាវនាវឲ្យមានការជួយឧបត្ថម្ភនិងចំណាយថវិកាទិញម៉ាសចំនួន ៣០,០០០ សន្លឹកនិងម៉ាស៊ីនវាស់កំដៅចំនួន ៥០ គ្រឿងនិងស្រោមដៃពេទ្យចំនួន ២,២០០ និងថ្នាំសំលាប់មេរោគជូនកងទ័ព ប្រជាជននិងអ្នកដំណើរឆ្លងកាត់ព្រំដែន។

លោកវរសេនីយ៍ទោ Le Trong Tinh នាយកប៉ុស្ដិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែន My Quy Tay  កងទ័ពការពារព្រំដែនខេត្ត Long An បានឲ្យដឹងថា“ កម្មាភិបាលនិងយុទ្ធជននៃអង្គភាពបានអំពាវនាវឲ្យប្រជាជននៅតាមតំបន់ព្រំដែនមិនធ្វើដំណើរតាមផ្លូវលំនិងច្រករបៀងដែលធ្វើដំណើរតាមច្រកទ្វារព្រំដែនទ្វេភាគីដើម្បីទទួលបានការពិនិត្យសុខភាពតាមបទបញ្ញត្តិ។

នៅក្នុងសន្និសីទស្ដីពីការ“ ពង្រឹងការគ្រប់គ្រង ការការពារព្រំដែន ការត្រួតពិនិតតាមច្រកទ្វារព្រំដែននិងអនុវត្តការទប់ស្កាត់ការរីករាល​ដាល​នៃ ជម្ងឺកូវីដ១៩នៅតាមខ្សែព្រំដែនវៀតណាម - កម្ពុជា” នាពេលកន្លងមក លោកឧត្តមសេនីយ៍ទោ Hoang Xuan Chien មេបញ្ជាការកងទ័ពការពារព្រំដែន បានស្នើឲ្យកងទ័ពការពារព្រំដែននៅតាមខេត្ដមានព្រំដែនជាប់ជាមួយកម្ពុជាគួរតែលើកកម្ពស់ការយល់ដឹង ការទទួលខុសត្រូវក្នុងការគ្រប់គ្រង ការពារព្រំដែននិងការត្រួតពិនិត្យនៅតាមច្រកទ្វារព្រំដែន រួមទាំងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ ឆ្លងកាត់ព្រំដែនវៀតណាម៕

(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: baobienphong)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll