យោធភូមិភាគទី ៥ នៃកងទ័ពប្រជាជនវៀតណាម បានប្រគល់សម្ភារៈឧបករណ៍វេជ្ជសាស្ត្រជូនដល់កងទ័ពឡាវ និងកងយោធពលខេមរភូមិន្ទ

17:50 2020/04/17

យុគសម័យ - នាថ្ងៃទី ១៦ ខែមេសា បញ្ជាការដ្ឋានយោធភូមិភាគទី ៥ និងបញ្ជាការដ្ឋានយោធាខេត្ត - ក្រុងនានា នៃយោធភូមិភាគទី ៥ បានរៀបចំពិធីប្រគល់សំភារៈឧបករណ៍វេជ្ជាសាស្ត្រជូនដល់អង្គភាពមួយចំនួននៃកងទ័ពឡាវ និងកងយោធពលខេមរភូមិន្ទ ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាត Covid- ១៩ ដែលមានតម្លៃសរុបជាង ៤,៧ ពាន់លានដុង។

យោធភូមិភាគទី ៥ នៃកងទ័ពប្រជាជនវៀតណាម បានប្រគល់សម្ភារៈឧបករណ៍វេជ្ជសាស្ត្រជូនដល់កងទ័ពឡាវ និងកងយោធពលខេមរភូមិន្ទ

បញ្ជាការដ្ឋានយោធាខេត្ត Quang Nam ប្រគល់ម៉ាស់វេជ្ជាសាស្ត្រ ជូន​ដល់បញ្ជាការ​យោ​ធា​ខេត្តសេកុង នៃប្រទេសឡាវ។ (រូបថត៖ Nhan dan)

ពិធីប្រគល់នេះបានរៀបចំ ដោយយោធភូមិភាគទី ៥ នៅទីតាំងចំនួន ៤ ។ ក្នុងនោះពិធីប្រគល់សម្ភារៈ ឧបករណ៍​វេជ្ជសាស្ត្រជូនដល់​ប្រទេសឡាវ​ដែល​បានធ្វើឡើងនៅច្រកទ្វារព្រំដែន Nam Giang (ខេត្ត Quang Nam) និងច្រកព្រំដែន Bo Y (ខេត្ត Kom Tum) ។ ពិធីប្រគល់សម្ភារៈ ឧបករណ៍​វេជ្ជសាស្ត្រ ជូនដល់យោធភូមិភាគទី ១ នៃកងយោធពលខេមរភូមិន្ទ ប្រទេសកម្ពុជា បានធ្វើឡើងនៅច្រកទ្វារព្រំដែន Le Thanh  (ខេត្ត Gia Lai) និងច្រកទ្វារព្រំដែន Bu P’rang (ខេត្ត Dak Nong) ។

យោធភូមិភាគទី ៥ បានផ្តល់ទេម៉ូម៉េតេអ៊ីនហ្វ្រារ៉េដ​ ចំនួន ២៩៥ គ្រឿង សម្លៀកបំពាក់ការពារផ្ទាល់​ខ្លួន​ជាង ៥៨០០ ឈុត ម៉ាស៊ីន​​បាញ់ថ្នាំ​កម្ចាត់​មេរោគ​ចំ​នួន​ ១៥០ គ្រឿង និង​ម៉ាស់​​ ស្រោមដៃ និងស្បៀងអាហារជា​ច្រើន​ទៀត ​ជូនដល់​កងទ័ព​នៃប្រទេសទាំងពីរ​ដែល​មាន​តំលៃ​សរុប​ជាង ៤.៧ ពាន់លានដុង./.

(បកប្រែដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll