ភាពរឹងមាំក្នុងទំនាក់ទំនងវៀតណាម – សឹង្ហបុរី

00:58 2017/06/06

ក្នុងដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ តាំងពីថ្ងៃ២១ ដល់​ ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី​សាធារណរដ្ឋសឹង្ហបុរី Lee Hsien Loong និង​ថ្នាក់ដឹក​នាំ​​វៀតណាម​បាន​ឯកភាព​​​ជំរុញ​ថែមទៀត​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំងពីរ ក្នុងនោះ​​​ចាត់ទុក​​ការអភិវឌ្ឍន៍​​យ៉ាង​ខ្លាំង​ក្លា​​ទំនាក់ទំនង​ដៃគូ​សហប្រតិបត្តិការ​ពាណិជ្ជកម្ម វិនិយោគ​និង​សេដ្ឋកិច្ច​គឺ​សរសរ​​រឹង​មាំ​ក្នុង​ទំនាក់ទំនង​ពិសេស​នេះ។

វៀតណាម​និង​សឹង្ហបុរី​គឺ​ប្រទេសទាំងពីរ​ស្ថិត​ក្នុង​តំបន់អាស៊ីអាគ្នេយ៍​​និង​មាន​ទំនាក់ទំនង​យុទ្ធសាស្ត្រ។​​ នាសព្វថ្ងៃនេះ ប្រទេសសឹង្ហបុរី​គឺ​ប្រទេសមួយ​ដែល​មាន​​ដើមទុន​វិនិយោគ​ឈរ​លំដាប់​លេខ​បី​នៅប្រទេសវៀតណាម។ ទន្ទឹម​នឹង​នេះ ទំនាក់ទំនង​​​ក្នុងវិស័យ​នយោបាយ សន្តិភាព ការពារ​ជាតិ ទំនាក់ទំនង​ប្រជាជន​ទាំងពីរ...  ក៏​បាន​រីកចំរើន​យ៉ាង​ល្អប្រសើរ។

​ដោយបណ្តា​មូលដ្ឋាន​ខាង​លើ ក្នុងដំណើរទស្សនកិច្ច​លើកនេះ លោក​នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ Lee Hsien Loong និង​លោកនាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) បាន​ចាត់ទុក​ថា៖ ភាគីទាំងពីរ​​ត្រូវ​បង្កើន​ការ​កសាង​ក្តីជឿងជាក់​​យុទ្ធសាស្ត្រ ជំរុញ​សមារណហកម្ម​និងធ្វើ​ស៊ីជម្រៅថែមទៀត​នូវ​ទំនាក់ទំនង​ដៃគូយុទ្ធសាស្ត្រ​វៀតណាម - សឹង្ហបុរី។

 

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលស្វាគមន៍ លោកនាយករដ្ឋមន្ត្រីសាធារណរដ្ឋសឹង្ហបុរី
Lee Hsien Loong។ រូបថត៖ ថុងញ៉ឹត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ពិធីបដិសណ្ឋាកិច្ចលោកនាយករដ្ឋមន្ត្រីសាធារណរដ្ឋសឹង្ហបុរី Lee Hsien Loong និងភរិយា បានរៀបចំយ៉ាងមហោឡារិក
នៅវិមានប្រធានរដ្ឋ។ រូបថត៖ ថុងញ៉ឹត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll