ពិធីប្រគល់សម្ភារៈបរិក្ខារពេទ្យជូនក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19

13:07 2020/04/24

យុគសម័យ -នាថ្ងៃទី ២៣ ខែមេសា នៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai ខេត្ត Tay Ninh នាយកដ្ឋានពេទ្យយោធានៃអគ្គនាយកដ្ឋានភស្តុភា ក្រសួងការពារជាតិវៀតណាមបានប្រគល់សម្ភារៈបរិក្ខារពេទ្យដែលមានតំលៃជាង ៥០០ លានដុងជូនក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។

ពិធីប្រគល់សម្ភារៈបរិក្ខារពេទ្យជូនក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19

តំណាងនាយកដ្ឋានពេទ្យយោធា នៃអគ្គនាយកដ្ឋានភស្តុភារ ក្រសួងការពារជាតិវៀតណាមបានប្រគល់សម្ភារៈបរិក្ខារពេទ្យ​ជូនក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នៅក្នុងពិធីប្រគល់នេះ លោកវរសេនីយ៍ឯក Luong Ngoc Due ប្រធានគ្រប់គ្រង​ឃ្លាំងលេខ ៧០៦ នៃនាយកដ្ឋានពេទ្យយោធា មានប្រសាសន៍ថា សម្ភារៈបរិក្ខារពេទ្យដែលនាយកដ្ឋានពេទ្យយោធាប្រគល់ជូនលើកនេះ ក្នុង​បំណងជួយកងទ័ពកម្ពុជា និងប្រទេស​កម្ពុជាបានកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលបណ្តាលមកពីការរីករាលដាលនៃជំងឺ Covid-19 ក្នុងអំឡុង​ពេលបំពេញបេសកកម្ម។

លោកឧត្តមសេនីយ៍ឯក គង់ សាលី អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិកម្ពុ​ជា​ និងជា​នាយកនៃនាយកដ្ឋានសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងការពារជាតិវៀតណាម ដែលបាន​ប្រគល់សម្ភារៈបរិក្ខារពេទ្យ​មានគុណភាពល្អជូន​ប្រទេសកម្ពុជា។ លោកឧត្តមសេនីយ៍ឯក គង់ សាលី បានសង្កត់ធ្ងន់ថា ការជួយ​គាំទ្រនេះរបស់ក្រសួងការពារជាតិវៀត​ណាម​​ជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់​កងទ័ព​កម្ពុជា​នៅជួរមុខក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត COVID-19 ។ ដោយ​ហេតុ​នេះបង្ហាញពីចំណង​សាមគ្គីភាព និងមិត្តភាពរវាងរដ្ឋទាំងពីរ ជាពិសេស​រវាង​កងទ័ពប្រជាជនវៀតណាម និងកងយោធពល​ខេម​ភូមិន្ទ./.

(បកប្រែដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll