ផ្សព្វផ្សាយគំរូចងសម្ព័ន្ធភាពរវាងខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជា

05:42 2019/08/19

យុគសម័យ - ដើម្បីបង្កើនការកសាងទំនាក់ទំនងប្រពៃណីយូរអង្វែងនិងប្រកបដោយនិរន្តរភាពរវាងប្រជាជននិងកងកំលាំងការពារព្រំដែនវៀតណាមនិងកម្ពុជានោះ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ខេត្ត Gia Lai (វៀតណាម) និងខេត្តរតនគិរី (កម្ពុជា) តែងតែបានផ្សព្វផ្សាយគំរូចងសម្ព័ន្ធភាពរវាងភូមិ ស្រុក និងប៉ុស្តិ៍ការពារព្រំដែនផងដែរ។

ផ្សព្វផ្សាយគំរូចងសម្ព័ន្ធភាពរវាងខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជា
តំណាងគណៈកម្មាធិការប្រជាជនខេត្ត Gia Lai កាត់ខ្សែបូសម្ពោធផ្ទះ “សាមគ្គីភាព-មិត្តភាព” សម្រាប់ប្រជាជននៅតាមព្រំដែនកម្ពុជាដែលមានស្ថានភាពលំបាកខ្លាំង (រូបថតៈKim Nhuong)

ដោយហេតុនេះកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរបានធ្វើការឃោសនាយ៉ាងល្អដើម្បីប្រជាជនយល់ដឹងអំពីកិច្ចព្រមព្រៀងនិងបទបញ្ញត្តិព្រំដែន ជាពិសេស រួមគ្នាដើម្បីដោះស្រាយបញ្ហាកើតមានឡើងនិងលើកកម្ពស់ជីវភាពសេដ្ឋកិច្ចនៅតាមតំបន់ព្រំដែនអោយមានការអភិវឌ្ឍ ពីមួយថ្ងៃទៅមួយថ្ងៃ។

រហូតមកដល់ពេលនេះ នៅខេត្ត Gia Lai មានឃុំចំនួន ៤  និងភូមិចំនួន ៤ នៃស្រុក Ia Grai និងស្រុក Duc Co ដែលបានចងសម្ព័ន្ធភាពជាមួយភូមិចំនួន៤ នៃស្រុក ចំនួន ២ គឺស្រុក អូរយ៉ាដាវ និង អណ្ឌូងមាស នៃខេត្តរតនគិរី។ ក្រៅពីការជួយឧបត្ថម្ភដល់អាជ្ញាធរមូលដ្ឋាននិងប្រជាជនមក កម្មាភិបាលនិងកងទ័ពការពារព្រំដែនក៏អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចការការបរទេសរបស់ប្រជាជនផងដែរ។ ជាក់ស្តែងគឺ ប៉ុស្តិ៍ការពារព្រំដែនច្រកព្រំដែន Le Thanh បានកសាងរូបគំរូ ឃុំនិងភូមិព្រំដែនរវាងភូមិចំនួន ២ គឺ Mok Den ឃុំ Ia Dom ស្រុក Duc Co ខេត្ត Gia Lai ជាមួយភូមិ Bo Lon និងប៉ក់ញ៉ៃស្រុកអូរហ្សាដាវខេត្តរតនគិរី។

នៅក្នុងសកម្មភាពកិច្ចការបរទេស ប្រជាជននៃភាគីទាំងពីរតែងតែបានជួបជុំគ្នានិងផ្លាស់ប្តូរបទពិសោធន៍ជាប្រចាំ អំពីគំរូល្អសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច អំពីលក្ខណៈស្រស់ស្អាតនៃវប្បធម៌របស់ក្រុមជនជាតិក្នុងឱកាសបុណ្យទានប្រពៃ ណីនិងបុណ្យតេតរបស់ប្រទេសជាតិទាំងពីរដើម្បីជួយប្រជាជននៅឃុំ ភូមិជាប់ព្រំដែនទាំងពីរ រឹតបន្តឹងសាមគ្គីភាពនិងមិត្តភាពរក្សាសន្តិសុខភូមិព្រំដែនផងដែរ។

ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកកងការពារព្រំដែន Gia Lai បានសហការជាមួយមន្ទីរនិងទីភ្នាក់ងារនានាក្នុងខេត្តជួយឧបត្ថម្ភសាងសង់ផ្ទះ “សាមគ្គីភាព-មិត្តភាព” ចំនួន ៦ ខ្នងនៅក្នុង ស្រុកអូហ្សាដាវនៃខេត្តរតនគីរីដែលមានទឹកប្រាក់សរុបជាង ២៧០ លានដុង ដើម្បីជួយគ្រួសារដែលជួបការលំបាកស្ថេរភាពក្នុងការរស់នៅនិងអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។

លើសពីនេះទៅទៀត អនុវត្តកម្មវិធី “អំដំណើរស្នាមជើងរបស់ប្អូនៗទៅសាលារៀន” កងទ័ពការពារព្រំដែនខេត្ត Gia Lai បានជួយសិស្សានុសិស្សកម្ពុជាចំនួន ៤ នាក់ដោយទទួលបានប្រាក់ចំនួន ៥០ម៉ឺនដុង/ខែ៕

(បកប្រែដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll