បញ្ជាការដ្ឋានកងទ័ពការពារព្រំដែននៅតាមបណ្តាខេត្តរបស់វៀតណាមបង្កើនការគ្រប់គ្រងការចេញចូលតាមច្រកទ្វារព្រដែននៅតំបន់ជាប់ព្រំដែនឡាវនិងកម្ពុជា

07:27 2020/04/06

យុគសម័យ - ខេត្តនានាដែលជាប់ព្រំដែនជាមួយប្រទេសឡាវ និងប្រទេសកម្ពុជាត្រូវបានគ្រប់គ្រងយ៉ាងម៉ឹងម៉ាត់ហើយនាបច្ចុប្បនគេបានបិទជាបណ្តោះអាសន្ននូវច្រកព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនតាមតំបន់នៅតាមខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំង៣ វៀតណាម-ឡាវ-កម្ពុជាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតសកលកូវីដ១៩ (COVID-19) ផងដែរ។

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែននៅតាមបណ្តាខេត្តរបស់វៀតណាមបង្កើនការគ្រប់គ្រងការចេញចូលតាមច្រកទ្វារព្រដែននៅតំបន់ជាប់ព្រំដែនឡាវនិងកម្ពុជា

បុស្តិ៍ការពារព្រំដែនមួយ នៅខេត្ត Son La

ប្រជាពលរដ្ឋដែលចូលមកប្រទេសឡាវសុទ្ធសឹងតែត្រូវដាក់នៅដាច់ដោយឡែកទូទៅក្នុងរយៈពេល១៤ថ្ងៃ។ នេះគឺជាមាតិកានៃសារចរលេខ ០៥ /CT-UBND ចុះថ្ងៃទី៣១ ខែមិនាឆ្នាំ២០២០របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Son La ស្តីពីការអនុវត្តរាល់វិធានការក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ (COVID-19)។ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Son La បានបិទជាបណ្តោះអាសន្ននូវច្រកព្រំដែនទ្វេភាគី និង​ច្រកតំបន់សម្រាប់មនុស្សដែលធ្វើដំណើរឆ្លង​កាត់​ព្រំដែន វៀតណាម - ឡាវ ចាប់ពីម៉ោង ០០៖០០នាទី ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ ព្រមទាំងធ្វើ​ការ​ត្រួ​ត​ពិនិត្យ​​យ៉ាងតឹងរឹងចំពោះការធ្វើដំណើរចូលប្រទេសវៀតណាមតាមច្រកព្រំដែន និងតាមខ្សែព្រំដែន។ 

យោងតាមព័ត៌មានពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងខេត្ត Son La បានឲ្យដឹងថាចាប់ពីម៉ោង១០ថ្ងៃទី១ ខែមេសា ខេត្ត Son La ​មិនទាន់រកឃើញករណីណាមួយដែលឆ្លងជំងឺកូវីដ១៩ទេ។ ខេត្តនេះបានអនុវត្តវិធានការដាក់នៅដាច់ដោយឡែកទូទៅចំពោះប្រជាជនចំនួន១៥៩នាក់ និង២២៣នាក់ទៀតត្រូវបានតាមដានការដាក់នៅដាច់ដោយឡែកនៅផ្ទះ ក្នុងនោះមាន ២១៩ នាក់ធ្លតងងហាន្លែងផ្ទុត្រូតពិនិត្យសុខា្របានទៅព្យាបាលត្រូតពិនិត្យសុខភាពនិងសួរសុក្ខទុក្ខសាច់ញ្ញាតិនៅមន្ទីរពេទ្យ Bach Mai ដែលជាកន្លែងផ្ទុះជំងឺថ្មីនៅទីក្រុងហាណូយតែម្តង។

បុស្តិ៍ការពារព្រំដែន Giang Thanh នៅខេត្ត Kien Giang 

រីឯនៅខេត្ត Kien Giang វិញដោយអនុវត្តតាមបទបញ្ជារបស់នាយករដ្ឋមន្រ្តីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ខេត្តបានផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែនចំពោះពលរដ្ឋនៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជា។ គណៈកម្មាធិការប្រជាជនខេត្ត Kien Giang បានបញ្ជាឲ្យនគរបាលខេត្តសហការជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តនិងស្ថាប័នពាក់ព័ន្ធនានាឲ្យផ្អាកការផ្តល់ទិដ្ឋាការ និងលិខិតបើកផ្លូវចំពោះពលរដ្ឋវៀតណាមដែលធ្វើដំណើរចូលប្រទេស​កម្ពុជា និងពលរដ្ឋកម្ពុជាដែលធ្វើដំណើរចូលប្រទេសវៀតណាមតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដែល​អូសបន្លាយក្នុងពេលដែលវៀតណាមដាក់ក​ម្រិតលើការធ្វើដំណើរ និង​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែកពីគេក្នុង​រយៈពេល១៤ថ្ងៃ ចំពោះអ្នកដំណើរដែលមកពីបណ្តាប្រទេសអាស៊ាន​ចូលទៅប្រទេសវៀតណាម។ វិធានការនេះមិនអនុវត្តចំពោះពលរដ្ឋវៀតណាម និងពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនការទូត លិខិតឆ្លងដែនផ្លូវការ និង​ករណីពិសេសផ្សេងៗទៀតទេ។

 


បុស្តិ៍ការពារព្រំដែនមួយនៅ Ha Tien ខេត្ត​ Kien Giang

ទន្ទឹមនឹងនេះ នាថ្ងៃទី ១ ខែមេសានេះដែរ លោកវរសេនីយ៍ឯក Le Hong Vuong មេបញ្ជាការបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh បានឲ្យដឹងថា ដើម្បីអនុវត្តនូវវិធានការជាបន្ទាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ អង្គភាពបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងគណៈកម្មាធិការប្រជាជននៃបណ្តាស្រុកជាប់ព្រំដែនឲ្យបិទជាបណ្ដោះ អាសន្ននូវច្រកព្រំដែនទ្វេភាគីចំនួន ៤ សម្រាប់មនុស្សធ្វើដំណើរឆ្លងកាត់ព្រំដែន រួមមាន៖ Ka Tum, Chang Riec, Phuoc Tan và Tong Le Chan ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ នៅតាមខ្សែព្រំដែនជាប់ជាមួយប្រទេសកម្ពុជា។ 

គួរបញ្ជាក់ថា នាថ្ងៃទី ៣១ ខែមីនា ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh លោក Pham Van Tan បានបញ្ជាឲ្យមន្ទីរកិច្ចការបរទេសខេត្ត​ជូនដំណឹងជាបន្ទាន់អំពីការបិទច្រកព្រំដែនទ្វេភាគី ច្រកតំបន់ជាបណ្តោះអាសន្នសម្រាប់អ្នកដំណើរឆ្លងកាត់ព្រំដែន ចាប់ពីម៉ោង ០០៖០០នាទី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នៅតាមខ្សែព្រំដែនជាប់ជាមួយកម្ពុជាដល់អាជ្ញាធរពាក់ព័ន្ធនានានៃព្រះ​រាជាណាចក្រកម្ពុជា។ យោងតាមលោកមេបញ្ជាការបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh ឲ្យដឹងថា នៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai និងច្រកទ្វារព្រំដែនអន្តរជាតិ Xa Mat កម្លាំងមានសមត្ថកិច្ចរបស់ខេត្តនឹងធ្វើការត្រួតពិនិត្យ​កាន់តែតឹងរឹងថែមទៀត។ ដោយសារស្ថានភាពស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ១៩ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តបានស្នើសុំគណៈកម្មាធិការប្រជា​ជនខេត្ត Tay Ninh ឱ្យបិទជាបណ្ដោះអាសន្ននូវច្រកព្រំដែនទ្វេភាគី ច្រកតំបន់ និងច្រកផ្លូវលំនៅតាមខ្សែបន្ទាត់ព្រំដែនជាប់ជា​មួយ​ប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ថ្ងៃ ចាប់ពីម៉ោង០០៖០០នាទី ថ្ងៃទី ១៩ ខែមីនា៕

(បកប្រែដោយ ហេងវុធ្ធី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll