បង្កើតតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Ha Tien មានផ្ទៃដី ១.៦០០ ហិកតា

18:15 2020/08/08

យុគសម័យ - តំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Ha Tien ត្រូវបានរៀបចំក្លាយទៅជាមណ្ឌលមានមុខងារ ដូចជា ៖ មណ្ឌលមិនមែនពន្ធគយ មណ្ឌលច្រកទ្វារព្រំដែនអន្តរជាតិ បណ្ឌលឧស្សាហកម្ម មណ្ឌលទេសចរណ៍ មណ្ឌលរដ្ឋបាល តំបន់ប្រជុំជននិងមណ្ឌលមានមុខងារផ្សេងៗទៀត។

បង្កើតតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Ha Tien មានផ្ទៃដី ១.៦០០ ហិកតា
បង្កើតតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Ha Tien។ (រូបថត៖ Tien Phong) 

លោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ទើបតែបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តបង្កើតតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Ha Tien ខេត្ត Kien Giang ។

សេចក្តីសំរេចនេះចូលជាធរមាន ចាប់ពីថ្ងៃទី ១ ខែតុលា និងលុបចោលសេចក្តីសំរេចចិត្តលេខ ១៥៨ របស់នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ១៩៩៨ ស្តីពីការសាកល្បងនូវគោលនយោបាយមួយចំនួននៅតំបន់ច្រកទ្វារព្រំដែន Ha Tien ខេត្ត Kien Giang ។

នេះគឺជាតំបន់ដែលមានកំណត់ភូមិសាស្ត្រព្រំដែន ដែនដីនិងអធិបតេយ្យភាពជាតិដែលមានសេដ្ឋកិច្ចដាច់ដោយឡែក។ តំបន់សេដ្ឋកិច្ចច្រកព្រំដែន Ha Tien បានរៀបចំលើផ្ទៃដី ១.៦០០ ហិកតា ក្នុងនោះមាន ៥ សង្កាត់៖ Phao Dai Dong Ho To Chau Binh San My Duc ។

តំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Ha Tien ត្រូវបានរៀបចំក្លាយទៅជាមណ្ឌលមានមុខងារជាច្រើន ដូចជា ៖ មណ្ឌលមិនមែនពន្ធគយ មណ្ឌលច្រកទ្វារព្រំដែនអន្តរជាតិ បណ្ឌលឧស្សាហកម្ម មណ្ឌលទេសចរណ៍ មណ្ឌលរដ្ឋបាល តំបន់ប្រជុំជននិងមណ្ឌលមានមុខងារផ្សេងៗទៀត។

ទំហំនិងទីតាំងនៃមណ្ឌលមនាមុខងារនីមួយៗត្រូវបានកំណត់នៅក្នុងផែនការសាងសង់រួមនិងផែនការលម្អិតនៃតំបន់សេដ្ឋកិច្ចតាមច្រកទ្វារព្រំដែន Ha Tien។តំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Ha Tien ធ្វើប្រតិបត្តិការ តាមច្បាប់វិនិយោគនិងសហគ្រាសអនុក្រឹត្យលេខ ៨២ របស់រដ្ឋាភិបាលដែលគ្រប់គ្រងតំបន់ឧស្សាហកម្មនិងតំបន់សេដ្ឋកិច្ច និងឯកសារច្បាប់ពាក់ព័ន្ធផ្សេងទៀត។

ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០១៨ បន្ទាប់ពីរយៈពេល ២០ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍ទីក្រុង Ha Tieng ក្លាយជាទីក្រុងមួយរបស់ខេត្ត Kien Giang./.
(បកប្រែដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll