ជួយឧបត្ថម្ភខេត្តមណ្ឌលគីរីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19

09:59 2020/04/17

យុគសម័យ - នាថ្ងៃទី ១៦ ខែមេសា គណៈប្រតិភូខេត្ត Dak Nong ដឹកនាំដោយលោកស្រី Ton Thi Ngoc Hanh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Nong បានមកដល់ច្រកទ្វារព្រំដែន Bu P'rang ឃុំ Quang Truc ស្រុក Tuy Duc (ខេត្ត Dak Nong) ដើម្បីប្រគល់សម្ភារៈនិងឧបករណ៍វេជ្ជសាស្រ្តជូនដល់តំណាងខេត្តមណ្ឌលគីរី (ព្រះរាជាណាចក្រកម្ពុជា) និងសមាគមជនជាតិវៀតណាមដែលរស់នៅក្នុងខេត្តមណ្ឌលគីរី ដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19។

ជួយឧបត្ថម្ភខេត្តមណ្ឌលគីរីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19

ការប្រគល់សម្ភារៈនិងឧបករណ៍វេជ្ជសាស្រ្តជួយឧបត្ថម្ភខេត្តមណ្ឌលគីរី (កម្ពុជា) ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

គណៈប្រតិភូនេះ រួមមានតំណាងនៃបញ្ជាការដ្ឋានយោធាខេត្ត Dak Nong បញ្ជាការដ្ឋានយោធាខេត្ត Dak Lak មន្ទីរសុខាភិបាលខេត្ត Dak Nong និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន Dak Nong ។

គណៈប្រតិភូនេះបានប្រគល់ជូនខេត្តមណ្ឌលគីរីសំភារៈចាំបាច់និងឧបករណ៍វេជ្ជសាស្រ្តជាច្រើន ប្រកបដោយទាន់ពេលវេលា ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19។

សម្ភារៈ ឧបករណ៍វេជ្ជសាស្រ្តបានបរិច្ចាគរួមមាន៖ ជាតិគីមីសម្លាប់មេរោគ ឧបករណ៍វាស់សីតុណ្ហភាពរាងកាយ  ម៉ាស់វេជ្ជសាស្រ្ត, ម៉ាស់ក្រណាត់ប្រឆាំងនឹងបាក់តេរី  សម្លៀកបំពាក់ប្រឆាំងនឹងការរាលដាល ទឹកលាងដៃសំលាប់មេរោគស្ងួត ម៉ាស៊ីនបាញ់ថ្នាំគីមី (អាគុយ) ... ដែលមានទឹកប្រាក់សរុបជិត ៥០០ លានដុង; ក្នុងនោះសំភារៈនិងឧបករណ៍វេជ្ជសាស្ត្រខេត្ត Dak Nong ប្រគល់ជូនដែលមានតំលៃជាង ៣០០ លានដុង និងជាង ១៥០ លានដុងដពីខេត្ត Dak Lak./.

(បកប្រែដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll