ចំណងមិត្តភាពវៀតណាម - ឡាវ - កម្ពុជា រឹងមាំជានិច្ច

09:46 2018/11/03

យុគសម័យ - នៅវេលាម៉ោង២០យប់ថ្ងៃទី ២ វិច្ឆិកា នៅសាលប្រជុំ Ngoc Linh ទីក្រុង Kon Tum ខេត្ត Kon Tum បញ្ជាការដ្ឋាននៃកងទ័ពការពារព្រំដែនបានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Kon Tum រៀបចំពិធីជួបប្រាស្រ័យមិត្តភាពតាមព្រំដែនជាលើកដំបូងឆ្នាំ ២០១៨ រវាងខេត្ត Kon Tum (នៃប្រទេសវៀតណាម) ជាមួយខេត្ត Attapu ខេត្ត Xekoong (នៃប្រទេសឡាវ) និងខេត្តរតនគិរី (នៃប្រទេសកម្ពុជា)។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនរួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Kon Tum ។

ការសម្តែងសិល្បៈពិសេសដោយក្រុមសិល្បៈករ សិល្បៈការិនីមកពីប្រទេសទាំងបីដែលទំនុកច្រៀងផ្តោតទីលើការសរសើរចំណងមិត្តភាពដ៏រឹងមាំនៃប្រទេសទាំងបី ( រូបភាព: Van Chuong – Thai Kim Nga)
អភិបាលខេត្ត Attapu និង SeKong (ឡាវ) អភិបាលខេត្តរតនគិរី (កម្ពុជា) និងលោក Nguyen Van Hoa អនុលេខានៃគណៈកម្មាធិការបក្សខេត្តនិងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kon Tum បានចូលរួមក្នុងជំនួបសំណេះសំណាល ( រូបថត Kim Nhuong)
ឧត្តមសេនីយ៍ឯក Nguyen Van Nam មេបញ្ជាការរង នាយសេនាធិការនៃកងទ័ពការពារព្រំដែនបានប្រគល់គោ ចំនួន៤០ក្បាល ជូនដល់អ្នកក្រីក្រនៅខេត្តចំនួន៤ គឺ Kon Tum, Attapu, Xe Kong និងរតនគីរី (រូបថតៈ Kim Nga)

ឧត្តមសេនីយ៍ឯក Nguyen Van Nam មេបញ្ជាការរង នាយសេនាធិការនៃកងទ័ពការពារព្រំដែន និងលោក Nguyen Van Hoa លេខារងនៃគណៈកម្មាធិការបក្សខេត្តនិងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kon Tum បានប្រគល់អាហារូបករណ៍ ចំនួន២០ចំណែក  “អមដំណើរប្អូនទៅសាលា” សម្រាប់ប្អូនសិស្សានុសិស្ស ខេត្តចំនួន៤ គឹ Kon Tum, Attapu, Xe Kong និងរតនគីរី ។

ការសម្តែងសិល្បៈពោរពេញទៅដោយមិត្តភាពនិងសាមគ្គីភាព (រូបថតៈ Van Chuong)

កម្មវិធីនេះ ត្រូវបានចាក់ផ្សាយបន្តផ្ទាល់តាមកញ្ចកទូរទស្សន៍របស់ខេត្ត Kon Tum និងចាក់ផ្សាយតាមបណ្តាញទូរទស្សន៍ប្រជាជន រដ្ឋសភា ទីក្រុងហូជីមិញនិងខេត្តជាប់ព្រំដែនវៀតណាម-ឡាវ វៀតណាម-កម្ពុជា ផងដែរ៕

 

(យោង​តាម bienphong.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll