ខេត្ត Gia Lai៖ ពិធីទទួល-ប្រគល់និងបណ្តុះបណ្តាលក្នុងការប្រើប្រាស់ផែនទីឋានលេខាព្រំដែនគោកវៀតណាម - កម្ពុជា

16:18 2021/01/17

យុគសម័យ - នៅថ្ងៃទី ១២ ខែមករា ការពារព្រំដែនអន្តរជាតិឡេថាញ់ (ស្រុក Duc Co ខេត្ត Gia Lai វៀតណាម) ក្រសួងការបរទេសវៀតណាម - ស្ថាប័នអចិន្រ្តៃយ៍នៃគណៈកម្មាធិការបញ្ជាដឹកនាំរបស់រដ្ឋសម្រាប់ការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែន សម្របសម្រួលជាមួយក្រសួងធនធាននិងបរិស្ថានបានរៀបចំពិធីទទួល-ប្រគល់ និងបណ្តុះបណ្តាលការប្រើប្រាស់ផែនឋានលេខាព្រំដែនវៀតណាម - កម្ពុជាខ្នាត ១ / ២៥.០០០ ជូន គណៈកម្មការដឹកនាំការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនខេត្ត Gia Lai។

ខេត្ត Gia Lai៖ ពិធីទទួល-ប្រគល់និងបណ្តុះបណ្តាលក្នុងការប្រើប្រាស់ផែនទីឋានលេខាព្រំដែនគោកវៀតណាម - កម្ពុជា
ខេត្ត Gia Lai៖ ពិធីបណ្តុះបណ្តាលក្នុងការប្រើប្រាស់ផែនទីឋានលេខាព្រំដែនគោកវៀតណាម - កម្ពុជា

នៅថ្ងៃទី ១២ ខែមករា ការពារព្រំដែនអន្តរជាតិឡេថាញ់ (ស្រុក Duc Co ខេត្ត Gia Lai វៀតណាម) ក្រសួងការបរទេសវៀតណាម - ស្ថាប័នអចិន្រ្តៃយ៍នៃគណៈកម្មាធិការបញ្ជាដឹកនាំរបស់រដ្ឋសម្រាប់ការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែន សម្របសម្រួលជាមួយក្រសួងធនធាននិងបរិស្ថានបានរៀបចំពិធីទទួល-ប្រគល់ និងបណ្តុះបណ្តាលការប្រើប្រាស់ផែនឋានលេខាព្រំដែនវៀតណាម - កម្ពុជាខ្នាត ១ / ២៥.០០០ ជូន គណៈកម្មការដឹកនាំការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនខេត្ត Gia Lai។

ផែនទីឋានលេខាព្រំដែនគោកវៀតណាម - កម្ពុជា ខ្នាត ១ / ២៥.០០០ គឺជាឯកសារបច្ចេកទេស - ច្បាប់ដែលបង្ហាញពីសមិទ្ធិផលនៃការងារខ័ណ្ឌសីមាននិងបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ និងជាឯកសារសំខាន់មួយនៃពិធីសារស្តីពីការងារខ័ណ្ឌសីមាននិងបោះបង្គោលព្រំដែនគោករវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខានៅថ្ងៃទី ៥ ខែតុលាឆ្នាំ ២០១៩ ដែលចូលជាធរមានចាប់ពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០។

 ផែនទីឋានលេខាព្រំដែនគោកវៀតណាម - កម្ពុជា ត្រូវបានបង្កើតឡើងដោយយោងតាមលក្ខណៈបច្ចេកទេសខ្ពស់បំផុតនៅលើផែនទីបច្ចុប្បន្ននៅលើពិភពលោកដែលបង្ហាញយ៉ាងច្បាស់នូវខ្សែបន្ទាត់ព្រំដែនដែលកំណត់ដោយក្រុមហ៊ុន NIRAS Mapping A /S ប្រទេសដាណឺម៉ាក និងត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ដោយអ្នកជំនាញជនជាតិវៀតណាមនិងកម្ពុជាផងដែរ។

តាមរយៈការប្រគល់និងបណ្តុះបណ្តាលនេះអ្នកជំនាញផ្តោតលើការផ្សព្វផ្សាយនិងផ្តល់ចំណេះដឹងស្តីពីការប្រើប្រាស់ផែនទីឋានលេខាជាក្រដាសនិងឌីជីថលព្រមទាំងណែនាំអំពីរបៀបប្រើសូហ្វវែរ ដើម្បីជួយដល់អ្នកប្រើនៅលើផែនទីដោយគ្មានការតភ្ជាប់អ៊ីនធឺណិត។ 
ដោយហេតុនេះបង្កើតលក្ខខណ្ឌសម្រាប់អង្គការនិងបុគ្គលដែលធ្វើការក្នុងការគ្រប់គ្រងព្រំដែននៅតាមមូលដ្ឋានដើម្បីអនុវត្តឯកសារច្បាប់ដែលប្រទេសទាំងពីរបានចុះហត្ថលេខាយ៉ាងសកម្ម។ ជាពិសេសបម្រើការឃោសនានៅតាមព្រំដែនគោក វៀតណាម - កម្ពុជា រួមចំណែកកសាងព្រំដែនសន្តិភាពមិត្តភាពនិងសហប្រតិបត្តិការដើម្បីការអភិវឌ្ឍទៅវិញទៅមក៕

(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: http://tinhuygialai.org.vn/)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll