ការពិនិត្យសុខភាពឥតគិតថ្លៃសម្រាប់ប្រជាជននៅខេត្តកណ្តាលនៃប្រទេសកម្ពុជា

15:22 2018/09/30

យុគសម័យ - នាថ្ងៃទី ២៩ ខែកញ្ញា ក្រុមការងាររួមមានពេទ្យយោធានៃស្ថានីយ៍ការពារព្រំដែនអន្តរជាតិ Song Tien កងទ័ពការពារព្រំដែនខេត្ត An Giang បានសហការជាមួយស្រុក Phu Tan ទីរួមស្រុក Tan Chau ដើម្បីរៀបចំការពិនិត្យនិងព្យាបាលជំងឺ ចែកចាយថ្នាំឥតគិតថ្លៃនិងផ្តល់អំណោយដល់ប្រជាជននៃឃុំ ក្អមសំណ ស្រុក លើកដែក ខេត្តកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា។

វេជ្ជបណ្ឌិតនៃកងទ័ពការពារព្រំដែន An Giang កំពុងពិនិត្យព្យបាលជំងឺសម្រាប់ប្រជាជនក្រីក្រនៅឃុំ ក្អមសំណ ស្រុក លើកដែក ខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមការងារ បានរៀបចំសកម្មភាពពិនិត្យព្យាបាលជំងឺ ចែកថ្នាំឥតគិតថ្លៃនិងជូនអំណោយសម្រាប់ប្រជាជនជាង៣០០នាក់នៅឃុំ ក្អមសំណ ស្រុកលើកដែក ខែត្តកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា។

វរៈសេនីយ៍​ឯក Huynh Van Dong អនុស្នងការការនយោបាយនៃកងទ័ពការពារព្រំដែនខេត្ត An Giang  បានឲ្យដឹងថា ៖ “សកម្មភាពពិនិត្យព្យាបាលជំងឺ ផ្តល់ថ្នាំឥតគិតថ្លៃសម្រាប់ប្រជាជនក្រីក្រកម្ពុជាត្រូវបានអនុវត្តន៍ជាប្រចាំ ប្រកបដោយប្រសិទ្ធភាពខ្ពស់ រួមចំណែកក្នុងការលើកកម្ពស់គុណភាព ការងារថែទាំសុខភាព កែលម្អលក្ខណៈសុខាភិបាល សម្រាប់ប្រជាជននៃបណ្តាឃុំជាប់ព្រំដែននៃខេត្តតាកែវនិងខេត្តកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពទាំងអស់នេះ បានរួមចំណែកជម្រុញទំនាក់ទំនងសន្តិភាព​ មិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ”៕

(យោងតាម qdnd.vn បកប្រែដោយស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll