ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាមប្តេជ្ញាបន្តគាំទ្រដល់ប្រទេសឡាវក្នុងការប្រឆាំងនឹងជំងឺ Covid-19

18:28 2020/04/09

យុគសម័យ- នាថ្ងៃទី ៧ ខែមេសា ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ក្រសួងសុខាភិបាលវៀតណាមបានសន្យាថា បន្តគាំទ្រក្រសួងសុខាភិបាលឡាវនូវឧបករណ៍វេជ្ជសាស្រ្ត ដូចជា ឧបករណ៍ធ្វើតេស្តជំងឺ Covid-19 ម៉ាស់វេជ្ជសាស្ត្រ សម្លៀកបំពាក់ការពារជំងឺរាតត្បាត។

ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាមប្តេជ្ញាបន្តគាំទ្រដល់ប្រទេសឡាវក្នុងការប្រឆាំងនឹងជំងឺ Covid-19
ការត្រួតពិនិត្យអ្នកជំងឺ Covid-19។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

លោកសាស្រ្តាចារ្យ Nguyen Thanh Long អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានជួបប្រជុំ តាមអ៊ីនធើណិត ជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលឡាវ លោកសាស្ត្រាចារ្យ Bounkong Syhavong ដើម្បីពិភាក្សាអំពីបញ្ហាទាក់ទងនឹងការងារបង្ការនិងទប់ស្កាត់នឹងការឆ្លងជំងឺ Covid-19 ។

នៅក្នុងកិច្ចប្រជុនេះ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាលឡាវ​បានចែករំលែកនូវការលំបាក ក្នុងបង្ការនិងទប់ស្កាត់នឹងការឆ្លងជំងឺ Covid-19។ ភាគីទាំងពីរបានពិភាក្សានិងឯកភាពចំពោះខ្លឹមសារមួយចំនួននៃការបង្ការនិងការទប់ស្កាត់នឹងជំងឺរាតត្បាត។

ភាគីទាំងពីរបានឯកភាពគ្នា បង្កើតបណ្តាញទាក់ទងរវាងវៀតណាមនិងឡាវ ដើម្បីផ្តល់ជំនួយផ្នែកបច្ចេកទេស ក្នុងការបង្ការនិងការទប់ស្កាត់នឹងជំងឺរាតត្បាត។

ភាគីទាំងពីរក៏បានស្នើដល់ក្រុមហ៊ុនទូរគមនាគមន៍ Viettel របស់វៀតណាម គាំទ្រប្រព័ន្ធតភ្ជាប់សម្រាប់ប្រទេសឡាវ ជាពិសេសគឺការតភ្ជាប់រវាងបណ្តាមន្ទីរពេទ្យនៃប្រទេសទាំងពីរ ដើម្បីពិគ្រោះ ផ្លាស់ប្តូរការព្យាបាលនិងថែទាំអ្នកជម្ងឺដែលមានជំងឺ Covid-19 ។

ទាក់ទងនឹងឧបករណ៍បង្ការនិងទប់ស្កាត់នឹងការរីករាលដាលជំងឺរាតត្បាត Covid-19 ក្រៅពីកញ្ចប់ជំនួយថវិកាដែលប្រគល់ជូនដល់ឡាវ នៅដើមខែមេសា នៅវៀងចន្ទន៍  ក្រសួងសុខាភិបាលវៀតណាមក៏បានសន្យាថា បន្តគាំទ្រក្រសួងសុខាភិបាលឡាវផងដែរ ដូចជា ឧបករណ៍ធ្វើតេស្តជំងឺ Covid-19 ម៉ាស់វេជ្ជសាស្រ្ត សម្លៀកបំពាក់ការពារជំងឺរាតត្បាត ...

លោកអនុរដ្ឋមន្រ្តី Nguyen Thanh Long បានសង្កត់ធ្ងន់ថា ទោះបីវៀតណាមរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺនេះក៏ដោយ ប៉ុន្តែវៀតណាមនៅតែឈរក្បែរប្រជាជនឡាវគ្រប់កាលៈទេសៈ។ ក្រសួងសុខាភិបាលនៃប្រទេសវៀតណាមបាននិងកំពុង ជួយគាំទ្រដល់ក្រសួងសុខាភិបាលឡាវឱ្យអស់ពីសមត្ថភាព ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 ។

លោកសាស្រ្តាចារ្យ Bounkong Syhavong រដ្ឋមន្រ្តីក្រសួងសុខាភិបាលឡាវបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនវៀតណាម ហើយវាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ./.
(បកប្រែដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll