អនុរដ្ឋមន្រ្តីក្រសួងធនធានធម្មនិងបរិស្ថានវៀតណាម លោកស្រី Nguyen Thi Phuong Hoa បានអញ្ជើញចុះត្រួតពិនិត្យការបោះបង្គោល និងការងារខ័ណ្ឌសីមានៅតាមខ្សែព្រំដែនរវាងខេត្ត Dak Nong (វៀតណាម) និងខេត្តមណ្ឌលគីរី (ប្រទេសកម្ពុជា)
ដើម្បីពិនិត្យមើលភាពជាក់ស្តែងនិងក្តាប់ជាប់អំពីស្ថានភាពបោះបង្គោលព្រំដែននិងការងារខ័ណ្ឌសីមា លោកស្រី Nguyen Thi Phuong បានធ្វើដំណើរជាមួយមន្រ្តីនៃបញ្ជាការដ្ឋានការពារព្រំដែនខេត្ត Dak Nong ឆ្ពោះទៅទីតាំងបោះបង្គោលសំខាន់ៗនានាក៏ដូចជាត្រួតពិនិត្យលើតំបន់ព្រំដែនមួយចំនួន ដែលមានព្រំប្រទល់ជាប់ខេត្តចំនួនពីរគឺខេត្ត Dak Nong (ប្រទេសវៀតណាម) និងខេត្តមណ្ឌលគីរី (ប្រទេសកម្ពុជា) ។
រាយការណ៍ជូនលោកស្រីអនុរដ្ឋមន្រ្តីនិងក្រុមការងារអមដំណើរតំណាងក្រុមបោះបង្គោលព្រំដែននិងការងារខ័ណ្ឌសីមានៃបញ្ជាការដ្ឋានការពារព្រំដែនខេត្ត Dak Nong បានឲ្យដឹងថា ព្រំដែនរវាងខេត្ត Dak Nong (វៀតណាម) និងខេត្តមណ្ឌលគីរី (កម្ពុជា) មានមានប្រវែងប្រហែល ១៤០ គីឡូម៉ែត្រត្រូវបានចុះហត្ថលេខាដោយផ្ទេរទៅគូសបន្ទាត់ព្រំដែនហើយ (បន្ទាប់ក្រហម) ហើយភាគីទាំង ពីរបានធ្វើការវាស់វេងនិងធ្វើការងារខ័ណ្ឌសីមាព្រំដែននៅលើដីគោកនិងបានចុះហត្ថលេខាលើប្រវែង ១១៥ គីឡូម៉ែត្រ។
អនុរដ្ឋមន្រ្តីក្រសួងធនធានធម្មនិងបរិស្ថានវៀតណាម លោកស្រី Nguyen Thi Phuong Hoa
ក្នុងឱកាសនេះដែរលោកស្រីអនុរដ្ឋមន្រ្តី Nguyen Thi Phuong Hoa បានវាយតម្លៃខ្ពស់ចំពោះការខិតខំ ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ស្ថាប័នមូលដ្ឋានក៏ដូចជាគណៈកម្មការដឹកនាំការបោះបង្គោលព្រំដែននិងការងារខ័ណ្ឌសីមានៅខេត្ត Dak Nong ក្នុងដំណើរការបំពេញភារកិច្ចរបស់ខ្លួនផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន:
baotainguyenmoitruong.vn)