កងទ័ពការពារព្រំដែនហូបមីកញ្ចប់ ដេកលើអង្រឹង យាមល្បាតតាមផ្លូវលំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត

10:05 2020/04/05

យុគសម័យ- កម្មាភិបាល យុទ្ធជននៃកងទ័ពការពារព្រំដែន រួមជាមួយកម្លាំងនគរបាលខេត្ត Dong Thap ធ្វើការយាមល្បាតតាមផ្លូវលំទាំងយប់ទាំងថ្ងៃ ក្នុងស្ថានភាពអកាសធាតុ“ ពេលថ្ងៃក្តៅខ្លាំង តែពេលយប់រងារខ្លាំងវិញ” ដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19 ។

កងទ័ពការពារព្រំដែនហូបមីកញ្ចប់ ដេកលើអង្រឹង យាមល្បាតតាមផ្លូវលំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត

ខេត្ត Dong Thap មានព្រំប្រទល់ជាប់​ជាមួយប្រទេសកម្ពុជាជាង ៥០ គីឡូម៉ែត្រ រួមទាំងឃុំចំនួន ៨ នៅស្រុកចំនួន ៣ គឺនៃស្រុក Hong Ngu ទីរួមខេត្ត​ Hong Ngu និងស្រុង​ Tan Hong។

អាកាសធាតុនៅតាមបណ្តាខេត្តនៃភាគនិរតី នាដើមខែមេសាមានអាកាសធាតុ​ក្តៅខ្លាំង ប៉ុន្តែកម្មាភិបាល និងយុទ្ធជន​នៃកងទ័ពការពារព្រំដែនខេត្ត Dong Thap នៅតែធ្វើ​ការ​យាម​ល្បាត​ទាំងយប់ទាំងថ្ងៃ ដើម្បី​ទប់​ស្កាត់​មិនឱ្យប្រជាជននៅតាមព្រំដែនទាំងសងខាងឆ្លងដែន​ខុសច្បាប់ តាមផ្លូវលំ​​ដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19

ក្រុមនីមួយៗ មានកម្មាភិបាល យុទ្ធជននៃកងទ័ពការពារ​ព្រំដែន រួមទាំង​កម្លាំង​នគរបាល និង​យោ​ធា​ឃុំ​ទៀតផង។ 

លោកវរសេនីយត្រី Phan Vinh Ai ប្រធានក្រុមទី ៣ នៃប៉ុស្តិ៍​ត្រួតពិនិត្យព្រំដែននៃច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ Dinh Ba ស្រុក Tan Hong បានឲ្យ​ដឹង​ថា “បេសកកម្មរបស់យើងគឺត្រួតពិនិត្យ​ការធ្វើ​ដំ​ណើរ​ឆ្លងកាត់​ព្រំដែន​ក្នុងកំឡុងពេលដែលជំងឺរាតត្បាត covid-19  កំពុង​វិវឌ្ឍ​យ៉ាង​ស្មុគស្មាញនោះ។

នៅក្នុងរូបថតគឺលោកអនុសេនីយ៍ត្រី Pham Minh Quan បានចាត់​ទៅ​ក្រុមទី ៣ នៃប៉ុស្តិ៍​ត្រួតពិនិត្យព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ Dinh Ba ចាប់ពីថ្ងៃទី ១៩ ខែមីនា ដើម្បីប្រយុទ្ធប្រឆាំង​នឹង​ជំងឺរាតត្បាត Covid-19 ។ លោក​អនុសេនីយ៍ត្រី Quan ត្រូវបាន​យកឆ្កែជំនាញ​មួយ​ដែល​មាន​អាយុ ៥ ឆ្នាំឲ្យ​តាម​ខ្លួន​ដើម្បី​បំ​ពេញ​ភារកិច្ច។

ចាប់តាំងពីទទួលបានភារកិច្ច នៅពេលដែលឆ្កែជំនាញ​មួយ​នេះ​ធ្លាប់​នឹង​​អាកាសធាតុនៅទីនេះ​ហើយ ឆ្នែនេះ​បានជួយគាត់​ និង​មិត្តរួមក្រុមរបស់​គាត់​ជា​ច្រើន ​ក្នុងបេសកកម្មប្រយុទ្ធ​ប្រឆាំងនឹងជំងឺរាតត្បាត។ លោកអនុសេនីយ៍ត្រី  Quan  ក៏បានចែករំលែកដែរថា ទោះបីគ្រួសាររបស់លោកនៅស្រុក Tan Hong ជិតៗនេះក៏ដោយ ក៏លោកមិនបានវិលត្រឡប់ទៅផ្ទះវិញ ក្នុងរយៈពេល ៣ ខែហើយ​។ “ខ្ញុំបានដាក់ការបំ​ពេញ​​ភារកិច្ច​ជាចម្បង។ គ្រួសារខ្ញុំក៏បានទូរស័ព្ទមកខ្ញុំជារឿយៗដើម្បីលើកទឹក​ចិត្ត​​ខ្ញុំ​ឲ្យ​បំពេញភារកិច្ច​បាន​ល្អ។”

 

នៅឯកន្លែង​យាមល្បាតនៃនៅច្រកទ្វារព្រំដែន Thong Binh កម្មាភិបាលនិងយុទ្ធជន​ពិនិត្យ​សីតុណ្ហភាពសម្រាប់​ពលរដ្ឋម្នាក់ៗដែល​ឆ្លង​កាត់​ព្រំដែន
កងទ័ពការពារព្រំដែនចេគ​ខិត្តប័ណ្ណស្តីពីកាប្រយុទ្ធប្រឆាំង​នឹងជំងឺរាតត្បាត Covid-19 ដល់ប្រជាជន​បន្ទាប់ពីការវាស់សីតុណ្ហភាព។

លោកអនុសេនីយ៍ទោ Pham Van Thuat ជានគរបាលស្រុក Tan Hong បានឲ្យ​ដឹងថា ក្រោមការចាត់តាំងរបស់ថ្នាក់ដឹកនាំ លោក Thuat រួមជាមួយ​នគបាល​ឃុំ កងទ័ពការពារព្រំដែន និង​​កងជីវពលបានដើរល្បាត និងត្រួតពិនតិ្យ​យ៉ាង​តឹង​រឹង​ចំ​ពោះ​ពេលដ្ឋ​ដែល​មក​ពីប្រទេសកម្ពុជា។ លោកវរសេនីយ៍ទោ Thuat បាននិយាយថា “ យើងក្រើនរំលឹកដល់​ប្រជាជនឲ្យ​បង្កើនការយល់ដឹងអំពី ការប្រ​យុទ្ធ​ប្រឆាំង​នឹងជងឺរាតត្បាត Covid-19

លោក​ Do Van Manh ប្រធានក្រុម​យាមល្បាតនៅច្រកទ្វារព្រំដែន Thong Binh បានចម្អិនមីកញ្ចប់​យ៉ាងប្រញាប់​ប្រញាល ​ដើម្បី​ហូប ហើយ​បន្ត​​បំពេញកាតព្វកិច្ច។

ក្នុងអំឡុងពេលធ្វើការយាមល្បាតឆ្ងាយពីអង្គភាព យើងខ្ញុំ​ត្រូវធ្វើ​ម្ហូប​ដោយ​ខ្លួន​ឯង ម្ហូប​សំខាន់ៗគឺមីកញ្ចប់ លោកវរសេនីយ៍ឯល Manh បានឲ្យ​ដឹង​ថា ​យើងត្រូវហូប​យ៉ាង​ប្រ​ញាប់​ប្រ​ញាល​ ដើម្បីធានាបំពេញភារកិច្ចយាមល្បាត​តាម​តំបន់ព្រំដែន។

ឆ្លៀតពេលគេងមួយភ្លេត​ហើយបន្តបំពេញភារកិច្ច បន្ទាប់ពីដើរល្បាតក្រោមថ្ងៃក្តៅខ្លាំងនៅតំបន់​ព្រំដែន ពួកគាត់​ឆ្លៀត​ពេល​សម្រាកនៅលើ​អង្រឹង
ជុំរុំត្រូវបានបោះ ​ដើម្បីសម្រាកបន្ទាប់ពីពេល​បានបំពេញភារកិច្ច​។
នៅខាងក្នុងជុំរុំមានតែគ្រែ ចង្ក្រានហ្គាស ឆ្នាំងដំាំទឹក និងមីកញ្ចប់។
ដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19 ការដឹកជញ្ជូន​ទំនិញត្រូវបានប្រជាជន​អនុវត្តដោយការទាញទូកពីម្ខាងទៅម្ខាង។

លោកស្រី Ngo Thi Khenh អ្នកលក់ទំនិញម្នាក់ យកទំនិញដាក់នៅលើតុ (នៅមុខស្ពាន)។ បន្ទាប់ពីនោះប្រជាជនកម្ពុជាបានយកប្រាក់មកដាក់លើតុហើយដឹកទំនិញមកវិញ

គយនិងកងទ័ពការពារព្រំដែនត្រួតពិនិត្យការផ្លាស់ប្តូរនិងបាញ់ថ្នាំសម្លាប់មេរោគទៅលើទំនិញនិងលុយ។

លោកវរសេនីយ៍ឯក Nguyen Quang Dinh មេបញ្ជាការរងនៃបញ្ជាការដ្ឋានការពារព្រំដែនខេត្តដុងថាបបាននិយាយថាតាមរយៈការត្រួតពិនិត្យការការពាររបស់ Covid-19 នៅច្រកទ្វារអន្តរជាតិ Dinh Ba និងច្រកទ្វារ Thong Binh ក្រុមសំខាន់ៗ តាមខ្សែបន្ទាត់ព្រំដែនដើម្បីស្វែងយល់ឱ្យបានហ្មត់ចត់និងធ្វើតាមការណែនាំរបស់នាយករដ្ឋមន្រ្តី ក្រសួងការពារជាតិក្រសួងការពារជាតិនិងបញ្ជាការដ្ឋានការពារព្រំដែនខេត្ត។

លោកវរសេនីយ៍ឯក Dinh បានមានប្រសាសន៍ថា“ នៅពេលដែលយើងចុះមកពិនិត្យ យើងបានយល់ច្បាស់និងលើកទឹកយុទ្ធជនរបស់យើង ឲ្យ បំពេញភារកិច្ចរបស់ខ្លួន ប៉ុន្តែក៏ត្រូវថែរក្សាសុខភាពរបស់ពួកគេផងដែ រជាពិសេសនៅពេលអាកាសធាតុក្តៅ នាពេលថ្ងៃ ហើយពេលយប់អាកាសធាតុត្រជាក់” ។

កងទ័ពការពារព្រំដែនបានបាញ់ថ្នាំសម្លាប់មេរោគលើមធ្យោបាយដឹកជញ្ជូនទំនិញពីប្រទេសកម្ពុជា។

លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap បាននិយាយថា អង្គភាពដែលទទួលបន្ទុកនៅព្រំដែន ឥឡូវនេះមានទំនួលខុសត្រូវនិងត្រួតពិនិត្យយ៉ាងតឹងរឹងនូវការឆ្លងដែនខុសច្បាប់។ ក៏ដូចជាការធានាដំណើរការនៃការទទួលប្រជាជនចូលទៅក្នុងតំបន់ដាច់នៅឲ្យដាច់ដោយឡែក។ មធ្យោបាយដឹកជញ្ជូនទំនិញលើដីគោកនិងផ្លូវទឹកត្រូវបានអនុវត្តស្របតាមបទបញ្ញតិ្តដែលធានាថាការដឹកជញ្ជូនទំនិញមិនត្រូវបានរាំងស្ទះឡើយ” ./.

(បកប្រែដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll