កងទ័ពការពារព្រំដែនខេត្ត Long An ក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 នៅព្រំដែនភាគនិរតី

08:07 2020/04/09

យុគសម័យ - ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កងទពការពារព្រំដែននៅខេត្ត Long An បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបំពេញភារកិច្ចបង្ការនិងទប់ស្កាត់នឹង Covid-19 នៅព្រំដែនភាគនិរតី។

កងទ័ពការពារព្រំដែនខេត្ត Long An ក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 នៅព្រំដែនភាគនិរតី

អនុវត្តតាមការដឹកនាំរបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនស្តីពីការបង្កើនការបង្ការនិងទប់ស្កាត់នឹង Covid-19 នៅតំបន់ព្រំដែន ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ កង័ពការពារព្រំដែនខេត្ត Long An បានបង្កើនកម្លាំងរបស់ខ្លួននិងដាក់ប៉ុស្តិ៍យាមនៅតាមតំបន់សំខាន់ៗនៅតំបន់ព្រំដែនជាមួយកម្ពុជាដើម្បីទប់ស្កាត់មនុស្សដែលឆ្លងដែនដោយខុសច្បាប់។

យោងតាមលោកវរសេនីយ៍ទោ Hoang Van Dung - ប្រធាននយោបាយប៉ូស្ត៍កងទ័ពកព្រំដែន Tuyen Binh (ស្រុក Vinh Hung ខេត្ត Long An) បានឲ្យដឹងថា អង្គភាពបានបង្កើតប៉ុស្តិ៍ពិនិត្យចំនួន ៤ ដើម្បីគ្រប់គ្រងជំងឺរាតត្បាត Covid-19។ នៅប៉ុស្តិ៍នេះ កងទ័ពការពារព្រំដែនប្រចាំការនៅទីនេះ ២៤/២៤ម៉ោង។

ការឆ្លងដែនបស់ប្រជាជននៅតំបន់នោះត្រូវបានគ្រប់គ្រងយ៉ាងហ្មត់ចត់។

ប៉ុស្តិ៍ការពារព្រំដែនបានបង្កើតឡើងយ៉ាងឆាប់រហ័សនៅទីកន្លែងសំខាន់ៗ។ កងទ័ពវបានផ្តល់វត្ថុប្រើប្រាស់ចាំបាច់សម្រាប់ការរស់នៅ។

ប៉ុស្ត៍ការពារព្រំដែនលេខ ៦ នៃ ប៉ុស្តិ៍កងទ័ពការពារព្រំដែន នៅច្រកទ្វារអន្តរជាតិអន្តរជាតិ Binh Hiep (ទីរួមខេត្ត Kien Tuong ខេត្ត Long An) ជាកន្លែងដែលប្រជាជនកម្ពុជាតែងធ្វើដំណើរឆ្លងដែន ដើម្បីទៅនិងធ្វើការនៅវៀតណាម។ នៅទីនេះ សព្វថ្ងៃនេះមានមនុស្សឆ្លងដែនតិចណាស់

វរសេនីយ៍ទោ Nguyen Van Nam - ប្រធាននយោបាយប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ Binh Hiep បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមក បានចាប់ខ្លួនមនុស្សចំនួន ១៩ នាក់បានចូលវៀតណាម ដោយខុសច្បាប់ ព្រមជាមួយគ្នានេះ បានរារាំងការរត់ពន្ធម៉ាស់ដោយខុសច្បាប់ជាច្រើន។

ប៉ូស្ត៍លេខ ៤ នៃប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ Binh Hiep

កន្លែងនេះមានចម្ងាយតែប៉ុន្មានរយម៉ែត្រពីកម្ពុជាប៉ុណ្ណោះ។ ទាហានត្រូវ “ហូបបាយរលាយនឹងធូលី ពីព្រោះ នៅទីនេះ ខ្យល់បោកបក់ខ្លាំង ដល់ទីតាំងយាមការពារនៅពេលថ្ងៃត្រង់ ឬ ពេលល្ងាច។

ទាហានធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីស្ថានភាពបង្ការនឹងទប់ស្កាត់ Covid-19 តាមរយៈសារព័ត៌មាន

ឬ វិទ្យុ តាមមូលដ្ឋាននោះ មិនត្រឹមតែស្វែងយល់ពីស្ថានភាពប៉ុណ្ណោះទេ ប៉ុន្តែក៏សកម្មក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាតនៅតាមតំបន់ព្រំដែនផងដែរ។

ប៉ុស្តិ៍ការពារព្រំដែនដើម្បីបង្ការនិងទប់ស្កាត់នឹង Covid-19 នៃ ប៉ូស្ត៍យោធាការពារព្រំដែន Thanh Tri (ឃុំ Thanh Tri ស្រុក Moc Hoa ខេត្ត Long An)។

នេះជាប៉ុស្តិ៍ដែលទាហានត្រូវគ្រប់គ្រងការឆ្លងដែននៅតំបន់ព្រំដែនក្នុង​អាកាសធាតុក្តៅពេក។

ការងារល្បាតនៅប៉ុស្តិ៍នៃប៉ូស្ត៍យោធាការពារព្រំដែន Thanh Tri កើតឡើងជាប្រចាំនិងជាបន្តបន្ទាប់។

អនុសេនីទោ លោក Nguyen Dinh Thong - ប្រធានក្រុមប្រដាប់អាវុធនៃប៉ូស្ត៍យោធាការពារព្រំដែន Thanh Tri បង្ក្រាបការឈឺចាប់នៃការបាត់បង់ឪពុករបស់គាត់ដើម្បីរួមជាមួយមិត្តរួមក្រុម យាមប៉ុស្តិ៍បង្ការនិងទប់ស្កាត់នឹង Covid-19។

នៅប៉ុស្តិ៍លេខ ១ នៃប៉ូស្ត៍យោធាការពារព្រំដែន Binh Thach (ភូមិ Sap Giang ឃុំ Binh Thach ស្រុក Moc Hoa ខេត្ត Long An) អាចមើលឃើញសកម្មភាពមួយចំនួនរបស់គ្រួសារមិត្តភក្តិកម្ពុជា។

ប៉ុស្តិ៍ត្រួតពិនិត្យនិងល្បាតភាគច្រើននៃតំបន់ព្រំដែននៃកងកម្លាំងការពារព្រំដែន Long An គ្មានអគ្គិសនីឬទឹកទេ។ ទោះយ៉ាងណាក៏ដោយ ទាហាននៅទីនេះនៅតែមានភាពប្តេជ្ញាបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត Covid-19 ជាមួយប្រទេសទាំងមូល។




(បកប្រែដោយសាមេត)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll