ភ្លើង ទឹកនិងមនោសញ្ជេតនារបស់ជនវៀតណាមនៅកម្ពុជា

20:21 2018/08/04

យុគសម័យ - នៅព្រឹកថ្ងៃទី៤ខែសីហា ក្រោយរយៈពេល ៤សប្តាហ៍បន្ទាប់ពីអគ្គីភ័យបានបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៦៧ខ្នង (ដែលភាគច្រើនជនជាតិវៀតណាម) នៅខ័ណ្ឌឬស្សីកែវ តាមដងទន្លេមេគង្គក្នុងរាជធានីភ្នំពេញម សមាគមខ្មែរ - វៀតណាម និងស្ថានទូតវៀតណាមប្រចាំនៅទីក្រុងភ្នំពេញបានប្រារព្ធពិធីបូកសុបនូវសកម្មភាពជួយឧបត្ថម្ភ។

ពិធីនេះមានការចូលរួមពីសំណាក់អភិបាលរងរាជធានីភ្នំពេញ លោកហួត ហៃ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា​លោក Vu Quang Minh ព្រះតេជគុណ Danh Lung - មជ្ឈឹមសមាគមព្រះពុទ្ធសាសនាវៀតណាម តំណាងមហាវិទ្យាល័យ Nguyen Tat Thanh សម្ព័ន្ធក្រុមហ៊ុននិងក្រុមហ៊ុនវៀតណាមមួយចំនួនផងដែរ។ រូបថត៖ អគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh អញ្ជើញថ្លែងមតិក្នុងពិធី។

អាចនិយាយបានថា យុទ្ធនាការជួយសង្គ្រាះប្រកបដោយជោគជ័យទាំងល្បឿនជួយសង្គ្រោះ ទាំងចំនួនសាច់ប្រាក់និងវត្ថុ ចំនួនសប្បុរសជន វិសាលភាពនិងសមាសភាពអង្គការ និងបុគ្គល (នៅវៀតណាម នៅកម្ពុជា អណិកជនលើទូទាំងពិភពលោកដែលបានផ្ញើជំនួយតាមរយៈគណកម្មាធិការជាតិទទួលបន្ទុកជនវៀតណាមនៅឯកបរទេស សមាគមអណិកជនថៃ)ផងដែរ។

ឯកអគ្គរដ្ឋទូត លោក Vu Quang Minh បានចែករំលែកថា “ទោះបីជាគ្រោអអគ្គិភ័យជាឧប្បត្តិហេតុអកុសល ប៉ុន្តែតាមរយៈគ្រាអាសន្នទើបយើងបានឃើញនូវទឹកចិត្តនិងមនោសញ្ជេតនដ៏ថ្លៃថ្លារបស់ជនរួមជាតិជូនចំពោះគ្នាទៅវិញទៅមក”។

ផ្ទះដែលត្រូវឆះដោយគ្រោះអគ្គិភ័យមុននេះត្រូវបានសាងឡើងស្អាតដោយមានការជួយឧបត្ថម្ភបន្ទាន់របស់មនុស្សគ្រប់រូប។

បងប្អូនដែលរស់នៅក្នុងទីតាំងដែលរងគ្រោះអគ្គិភ័យមានជីវភាពរស់នៅមិនសូវធូធារ ក្រោយពេលរងអគ្គិភ័យមក ត្រូវជួបប្រទះភ្លាមនឹងភ្លៀងទឹកជំនន់។ ដោយសារទឹកទន្លសមេគង្គនៅខ្ពស់បានជាផ្ទះមួយចំនួនមិនទាន់បានសាងសង់ ដោយកំពុងរងចាំទឹកស្រក់។ “ប្រការគួរឲ្យរំភើបចិត្តគឺរដ្ឋអំណាចមូលដ្ឋានគ្រប់ជាន់ថ្នាក់នៃប្រទេសសាមីសុទ្ធតែយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួល ជួយ សម្រួលឲ្យបងប្អូនជនរួមជាតិស្ថិរភាពជីវភាពរស់នៅ”។ នេះបើតាមការសំណេះសំណាល់របស់ឯកអគ្គរដ្ឋលោក​ Vu Quang Minh៕

 

(យោងតាម baoquocte.vn ប្រែសម្រួលដោយ ហ្គាង មិញ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll