ពិនិត្យជំងឺនិងចែកថ្នាំដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រជាង ១.០០០ នាក់នៅកម្ពុជា

22:28 2019/11/08

យុគសម័យ - យោងតាមអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាម ផ្សាយព័ត៍ពីខេត្តមណ្ឌលគីរី (កម្ពុជា) បានឲ្យដឹងថា បញ្ជាការដ្ឋានយោធា ខេត្ត Dak Nong (វៀតណាម) ទើបតែបានរៀបចំការពិនិត្យជំងឺនិងចែកថ្នាំ ដោយឥតគិតថ្លៃសម្រាប់ប្រជាជនជាង ១.០០០ នាក់ ដោយមានតម្លៃជាង ២០០ លានដុងនៅឃុំសែនមនោរម្យស្រុកអូររាំងប្រទេសកម្ពុជា។

ពិនិត្យជំងឺនិងចែកថ្នាំដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រជាង ១.០០០ នាក់នៅកម្ពុជា
ការចែកអំណោយដល់ប្រជាជនក្រីក្រជាង ១.០០០ នាក់នៅកម្ពុជា (រូបថត៖ vietnamplus.vn)

លោកស្រី គូគុណ អនុប្រធានរងស្រុកអូររាំងក្នុងនាមជាអ្នកតំណាងអាជ្ញាធរ ស្រុកនេះបានថ្លែងអំណរគុណចំពោះការគាំទ្រនិងការផ្តល់ជំនួយរបស់ប្រតិភូវៀតណាម ព្រមទាំងសង្កត់ធ្ងន់ថាបញ្ជាការដ្ឋានយោធាខេត្ត Dak Nong របស់ វៀតណាមបានចុះសួរសុខទុក្ខ ព្រមទាំងជួយពិនិត្យជំងឺ ចែកថ្នាំ និងផ្តល់ អំណោយដល់ប្រជាជននៅទីនេះជាច្រើនលើក ច្រើនសារហើយ ហើយលោកស្រីបានសង្ឃឹមថាជំនួយនេះនឹងបន្តធ្វើឡើងទៀតនាពេលខាងមុខ។

គ្រូពេទ្យវៀតណាមចែកថ្នាំជូនប្រជាជនកម្ពុជា (រូបថត៖ vietnamplus.vn)
  រីឯខ្លួនវិញ លោកវរសេនីយ៍ទោបំរុង Dang Van Tien អនុប្រធានខាង នយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Dak Nong បានមានប្រសាសន៍ ថា“ នេះជាគោលការណ៍និងជាខ្លឹមសារមួយដ៏មានអត្ថន័យខាង នយោបាយខ្ពស់ដើម្បីពង្រឹងទំនាក់ទំនងសាមគ្គីភាពរវាងប្រជាជននិង  កងកម្លាំងប្រដាប់អាវុធរវាងប្រទេសទាំងពីរនៅតាមព្រំដែន។ ការពិនិត្យនិង ចែកថ្នាំសង្កូវឥតគិតថ្លៃនឹងជួយបង្កើនចំណងសាមគ្គីភាពនិងប្រពៃណីរវាង វៀតណាមនិងកម្ពុជា ព្រមទាំងជួយឲ្យធ្វើប្រសើរឡើងនូវស្ថានភាព សន្តិសុខនយោបាយតាមខ្សែព្រំដែនផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll