ពិធីពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃដល់ជនក្រីក្រនៅតាមតំបន់ព្រំដែនវៀតណាម - កម្ពុជា

15:17 2019/06/02

យុគ្គសម័យ - នាថ្ងៃទី១ ខែមិថុនា ក្រុមវេជ្ជបណ្ឌិតនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh និងអង្គភាពនានា បានរួមសហការគ្នារៀបចំឡើងពិធីពិនិត្យនិងចែកថ្នាំព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាជនតាមតំបន់ព្រំដែនចំណុះ ស្រុក Chau Thanh ខេត្ត Tay Ninh (វៀតណាម) និងស្រុក រមាសហែក ខេត្តស្វាយរៀង (កម្ពុជា) ដែលមានស្ថានភាពលំបាកលំបិនចំនួន ៧០០ នាក់ ព្រមទាំងផ្តល់យោបល់ប្រឹក្សាអំពីរបៀបរក្សាអនាម័យធ្មេញនិងមាត់ ក៏ដូចជាផ្តល់វិធីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតទូទៅមួយចំនួនដែលរមែងតែជួបប្រទេះក្នុងជីវភាពរស់នៅរបស់ប្រជាជនផងដែរ។

ពិធីពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃដល់ជនក្រីក្រនៅតាមតំបន់ព្រំដែនវៀតណាម - កម្ពុជា
ក្រុមវេជ្ជបណ្ឌិតកំពុងនិនិត្យជំងឺឲ្យប្រជាជន (រូបថត៖ baotintuc)

អញ្ជើញចូលរួមពិធីនេះ មានវត្តមានរបស់ថ្នាក់ដឹកនាំផ្នែកនយោបាយនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh និងថ្នាក់ដឹកនាំនៃសមាគមសប្បុរសធម៌ « បេះដូងមាស» មន្ទីរពេទ្យ  Thong Nhat មន្ទីរពេទ្យធ្មេញ- ថ្គាម - មុខ និងអង្គភាពនានដែលរួមដំណើរជាមួយកម្មវិធីនេះផងដែរ។ លោកវរសេនីយ៍ឯក Nguyen Tai Son ប្រធាននយោបាយនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh បានអះអាងថានេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនរបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh ដោយឆ្ពោះទៅតំបន់ព្រំដែន ដើម្បីរួមគ្នាថែរក្សាសុខភាពនិងជីវភាពរស់នៅរបស់ប្រជាជនតាមតំបន់ព្រំដែននានា ក៏ដូជជារឹតបន្តឹងទំនាក់ទំនងមិត្តភាពនិងសន្តិភាពរវាងវៀតណាមនិងកម្ពុជាផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll