ពិធីបើកសម័យប្រជុំលើកទី៣៧ស្តីពីគណៈកម្មាធិការអន្តររដ្ឋាភិបាលរវាងវៀតណាមនិងគុយបា

18:19 2019/09/11

យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកញ្ញា នៅទីក្រុងហាណូយ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - គុយបាបានបើកសម័យប្រជុំលើកទី ៣៧ ។

ពិធីបើកសម័យប្រជុំលើកទី៣៧ស្តីពីគណៈកម្មាធិការអន្តររដ្ឋាភិបាលរវាងវៀតណាមនិងគុយបា
តំណាងទាំងឡាយថតរូបទុកជាអនុស្សាវរីយ៍ (រូបថត៖​tapchithongtindoingoai.vn)

ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងសំណង់វៀតណាម លោក Pham Hong Ha បានស្វាគមន៍គណៈប្រតិភូគុយបាដឹកនាំដោយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបរទេសនិងវិនិយិគបរទេសគុយបា លោក Rodrigo Malmierca Diaz ដែលជាសហប្រធាននៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - គុយបាបានអញ្ជើញចូលរួមក្នុងសម័យប្រជុំលើកទី ៣៧ នេះ។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោក Pham Hong Ha បានជឿជាក់ថាកិច្ចប្រជុំនេះនឹងទទួលបានលទ្ធផលជាក់ស្តែងជាច្រើន ដើម្បីរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងវិទ្យាសាស្ត្របច្ចេកទេសរវាងវៀតណាមនិងគុយបាព្រមទាំងធ្វើឲ្យជាក់ស្តែងនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ចំណងសាមគ្គីភាពនិងមិត្តភាពពិសេសរវាងវៀតណាមនិង គុយបា ត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរលើគ្រប់វិស័យដូចជានយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ការពារជាតិ សន្តិសុខ និងវិទ្យាសាស្ត្រ     បច្ចេកទេស។ប្រទេសទាំងពីរតែងតែផ្តល់ការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការការពារផលប្រយោជន៍និងលើកកម្ពស់ឋានៈរបស់ប្រទេសនីមួយៗក្នុងតំបន់និងលើពិភពលោកផងដែរ។

ទិដ្ឋភាពនៃសម័យប្រជុំលើកទី៣៧ស្តីពីគណៈកម្មាធិការអន្តររដ្ឋាភិបាលរវាងវៀតណាម និងគុយបា (រូបថត៖ TTXVN)

ទន្ទឹមនឹងនេះដែរ លោក Rodrigo Malmierca Diaz បានមានប្រសាសន៍ថាវៀតណាមបានបន្តធ្វើជាដៃគូពាណិជ្ជកម្មធំទី ២ របស់គុយបានៅតំបន់អាស៊ីនិងជាដៃគូពាណិជ្ជកម្មធំទី ២០ ក្នុងចំណោមដៃគូពាណិជ្ជកម្មរបស់គុយបានៅលើពិភពលោក។ លោក Malmierca Diaz បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពក្នុងការអនុវត្តគម្រោងវិនិយោគសំខាន់ៗរបស់អង្គភាពអាជីវកម្មវៀតណាមដោយអំពាវនាវឲ្យសហគ្រាសទាំងនេះបន្តចូលរួមយ៉ាងសកម្មនិងមានប្រសិទ្ធភាពក្នុងដំណើរការលើកស្ទួយការវិនិយោគបរទេសនៅគុយបាផងដែរ។

គួរជម្រាបថាការរៀបចំនៃកិច្ចប្រជុំនេះបានបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ព្រមទាំងបង្កើនទំនាក់ទំនងនយោបាយល្អដើម្បីឆ្ពោះទៅរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងគុយបានៅឆ្នាំ ២០២០ខាងមុខនេះ៕
(ហេង វុធ្ធី)
(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll