ពិធីបើកសម្ពោធច្រកទ្វារព្រំដែនទាំងពីរ Nam Lanh – Muong Po នៅព្រំដែនវៀតណាម - ឡាវ

12:10 2019/07/10

យុគសម័យ - នាថ្ងៃទី ៩ ខែកក្កដា ពិធីបើកសម្ពោធច្រករបៀង Nam Lanh (វៀតណាម) និង Muong Pi (ខេត្ក Houaphanh - ឡាវ) បានប្រព្រឹត្តទៅនៅច្រករបៀង Nam Lanh (ស្រុក Sop Cop ខេត្ត Son La) និង ខេត្ត Houaphanh ។

ពិធីបើកសម្ពោធច្រកទ្វារព្រំដែនទាំងពីរ Nam Lanh – Muong Po នៅព្រំដែនវៀតណាម - ឡាវ
ទិដ្ឋភាពនៃពិធីបើកសម្ពោធច្រកទ្វារព្រំដែនទាំងពីរ Nam Lanh – Muong Po នៅព្រំដែនវៀតណាម - ឡាវ (រូបថត៖ tapchithongtindoingoai.vn)

ថ្លែងក្នុងពិធីនេះ លេខានៃគណៈកម្មាធិការបក្សខេត្តនិងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Son La លោក Hoang Van Chat បានសង្កត់ធ្ងន់ថា នេះគឺជាព្រឹត្តការណ៍នយោបាយដែលមានសារៈសំខាន់ចំពោះបក្សភាគ  អជ្ញាធរ និងប្រជាជននៃខេត្ត Son La-Houaphanh និងប្រទេស      វៀតណាម-ឡាវ។ ដោយមានចំណងសាមគ្គីភាព មិត្តភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ នាពេលខាងមុខទំនាក់ទំនងមិត្តភាពរវាងខេត្ត Son La និងខេត្តនៅភាគខាងជើងឡាវជាទូទៅនិងខេត្ត Hua Phan បាននិយាយដោយឡែកនឹងកាន់តែ      អភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនេះដែរ លោក Vansay – Phengsumma លេខាបក្សខេត្តនិងជាអភិបាលខេត្ត Houaphanh បានសង្កត់ធ្ងន់ថា ការបើកសម្ពោធច្រកព្រំដែនទាំងពីរនេះគឺចាំបាច់ និងមានសារៈសំខាន់ក្នុងការឆ្លើយតបតម្រូវការក៏ដូចជាការរំពឹងទុករបស់ថ្នាក់ដឹកនាំស្រុកចំនួន ២ Muong son- SonCop ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលដល់ប្រជាជននៃភាគីទាំងសងខាងក្នុងារការធ្វើដំណើរទៅសួរសុខទុក្ខសាច់ញាតិ ជួញដូរទំនិញ ក៏ដូចជាទប់ស្កាត់និង ដោះស្រាយរាល់បញ្ហាពិបាកនិងស្មុគ្រស្មាញនៅតាមតំបន់ព្រំដែន ក្នុងគោលបំណងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរឡើងថែមទៀតផង៕

(យោងតាម tapchithongtindoingoai.vn បកប្រែដោយ ហេង វុធ្ធី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll