ពិធីបើកវគ្គបំប៉នចំណេះដឹងស្តីពីព័ត៌មានកិច្ចការបរទេសជាមួយកម្ពុជាក្នុងឆ្នាំ ២០១៩ នៅទីក្រុងហាណូយ

21:46 2019/09/10

យុគសម័យ - សិក្ខាកាមចូលរួមវគ្គសិក្សាគឺជាមន្រ្តីទទួលបន្ទុកផ្នែកព័ត៌មានកិច្ចការបរទេសពីមន្ទីរ ស្ថាប័ន ស្រុក ក្រុងនានានៅទីក្រុងហាណូយ រូមទាំងអ្នកយកព័ត៌មានជំនាញខាងកិច្ចការបរទេសចំណុះនៅបណ្តាស្ថាប័នសារព័ត៌មានហាណូយ។

ពិធីបើកវគ្គបំប៉នចំណេះដឹងស្តីពីព័ត៌មានកិច្ចការបរទេសជាមួយកម្ពុជាក្នុងឆ្នាំ ២០១៩ នៅទីក្រុងហាណូយ
សិក្ខាកាមដែលចូលរួមពិធីបើកវគ្គបំប៉នចំណេះដឹងស្តីពីព័ត៌មានកិច្ចការបរទេសជាមួយកម្ពុជាក្នុងឆ្នាំ ២០១៩ (រូបថត៖ phapluatxahoi.vn)

នាព្រឹកថ្ងៃទី ១០ ខែកញ្ញា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ នៃមន្ទីរព័ត៌មាននិងគមនាគមន៍ហាណូយបាប្រព្រឹត្តទៅវគ្គបំប៉នចំណេះដឹងស្តីពីកិច្ចការបរទេសជាមួយកម្ពុជានៅឆ្នាំ ២០១៩ ។ វគ្គបណ្តុះបណ្តាលចំណេះដឹងខាងកិច្ចការព័ត៌មានបរទេសជាមួយកម្ពុជាក្នុងឆ្នាំ ២០១៩ ត្រូវបានធ្វើឡើងក្នុងរយៈពេល ២ ថ្ងៃ (ពីថ្ងៃទី ១០ ដល់ ១១ ខែកញ្ញា) នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍នៃមន្ទីរព័ត៌មាននិងគមនាគមន៍ហាណូយ។

គួរបញ្ជាក់ថាវៀតណាមនិងកម្ពុជាគឺជាប្រទេសជិតខាងនឹងគ្នា ដែលមានភូមិសាស្ត្រ ប្រវត្តិសាស្រ្តនិងវប្បធម៌ស្រដៀងគ្នា។ ប្រទេសទាំងពីរបានសហការនិងជួយគ្នាទៅវិញទៅមកក្នុងការតស៊ូប្រយុទ្ធរំដោះជាតិ ក៏ដូចជាក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។ ចំណងមិត្តភាពរវាង   វៀតណាមនិងកម្ពុជាតែងតែត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ព្រមទាំងបានក្លាយទៅជាទ្រព្យដ៏មានតម្លៃដោយមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនទាំងពីរ ក៏ដូចជាមានសារៈ       សំខាន់ៗចំពោះស្ថិរភាព និងអភិវឌ្ឍប្រទេសរៀងៗខ្លួនផងដែរ។ វៀតណាមនិងកម្ពុជាបានអះអាងយ៉ាងខ្ជាប់ខ្ជួននូវការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ តាមរយៈការចរចារដោយសន្តិវិធី គោរពឯករាជ្យនិងអធិបតេយ្យភាពរបស់គ្នាទៅវិញទៅមកផងដែរ៕
(ហេង វុធ្ធី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll