ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីសម្រាប់និស្សិតបរទេសកម្ពុជា ឡាវ និងប្រកាស​សេចក្ដីសម្រេចតែងតាំងនាយិកានៃសាលាមិត្តភាព 80

17:41 2019/11/13

នាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា សាលាមិត្តភាព 80 (ទីរួមខេត្ត Son Tay នៃទីក្រុងហាណូយ) បានប្រព្រឹត្តិទៅពីធី បើកបវេសនកាលឆ្នាំសិក្សាថ្មីសម្រាប់និស្សិតបរទេសកម្ពុជា - ឡាវ និងប្រកាសសេចក្ដីសម្រេចតែងតាំងនាយិកានៃសាលាមិត្តភាព 80។

ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីសម្រាប់និស្សិតបរទេសកម្ពុជា ឡាវ និងប្រកាស​សេចក្ដីសម្រេចតែងតាំងនាយិកានៃសាលាមិត្តភាព 80
លោក ចាយ ណាវុធ ឯកអគ្គរាជទូតតែងតាំង (vovworld.vn)

អញ្ជើញថ្លែងនៅទីនេះ លោកស្រី Chu Kim Phuong នាយិកាសាលាបានសម្ដែងការប្ដេជ្ញាចិត្តរបស់សមូហភាពគ្រូបង្រៀន និងនិស្សិតនៃសាលា ដើម្បីសម្រេចភារកិច្ចនៃឆ្នាំសិក្សា ២០១៩ ២០២០។ លោកស្រីបានថ្លែងថា៖ “ឆ្នាំសិក្សា ២០១៩ - ២០២០ ជាឆ្នាំដំបូងរបស់នាងខ្ញុំក្នុងឋានៈជានាយិកា ខ្ញុំសូមធ្វើការ ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ និងបណ្ដុះបណ្ដាល ដែលបានផ្ដល់ទំនុកទុកចិត្ត និងសម្រេចចិត្តតែងតាំងខ្ញុំធ្វើជានាយិកាសាលាមិត្ត ភាព 80 សម្រាប់អាណត្តិ ២០១៩ ២០២៤។ ខ្ញុំសូមសន្យាថា នឹងខិតខំប្រឹងប្រែង រួមជាមួយជួរគ្រូបង្រៀន សាមគ្គីគ្នា ស្រុះចិត្តគំនិត ច្នៃប្រឌិត និងប្ដេជ្ញាចិត្ត សម្រេចរាល់ភារកិច្ច ដែលបានប្រគល់ជូន។ ទន្ទឹមនឹងនេះ កសាងសាលាមិត្តភាព ៨០ ឲ្យក្លាយទៅជាសាលាដែលពោរពេញទៅដោយចំណងមិត្តភាពរវាង វៀតណាម កម្ពុជា និងឡាវ”

 

មន្ត្រីស្ថានទូតកម្ពុជា និងនិស្សិតកម្ពុជា (vovworld.vn)


សូមបញ្ជាក់ដែរថាសាលាមិត្តភាព ៨០ ត្រូវបានបង្កើតឡើងកាលពី ៣៩ ឆ្នាំមុន ដោយមានបេសកកម្មនយោបាយដ៏សំខាន់គឺបង្រៀនភាសា វៀតណាម ដល់និស្សិតឡាវនិងកម្ពុជា។ ក្នុងឆ្នាំសិក្សា ២០១៩-២០២០ សាលាបាន ទទួលនិស្សិត ចំនួន ៣១៨ នាក់ ដែលក្នុងនោះមាន មាននិស្សិតបរទេស សិក្សា រៀនសូត្រភាសាវៀតណាមចំនួន ២៩៨ នាក់ ពោលគឺ និស្សិតកម្ពុជាចំនួន ១០៦ នាក់ និងនិស្សិតឡាវចំនួន ១៩២ នាក់ ព្រមទាំងគ្រូបង្រៀនឡាវចំនួន ២០ នាក់ផងដែរ៕

តាម៖ vovworld.vn

(ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll