ពិធីប្រគល់មេដាយអនុស្សាវរីយ៍ “ ដើម្បីសន្តិភាពនិងមិត្តភាពរវាងបណ្តាប្រជាជាតិ” ជូនដល់លោកឯកអគ្គរដ្ឋទូតឈីលី ប្រចាំនៅវៀតណាម

17:46 2020/12/16

យុគសម័យ - នាថ្ងៃទី ១៦ ខែធ្នូ នៅរដ្ឋធានី Ha Noi សម្ព័ន្ធអង្គការមិត្តភាព វៀតណាម (VUFO) បានប្រគល់មេដាយ“អនុស្សាវរីយ៍ “ ដើម្បីសន្តិភាពនិងមិត្តភាពរវាងបណ្តាប្រជាជាតិ” ជូនដល់លោកឯកអគ្គរដ្ឋទូតឈីលី ប្រចាំនៅវៀតណាម Jaime Chomali ។

ពិធីប្រគល់មេដាយអនុស្សាវរីយ៍ “ ដើម្បីសន្តិភាពនិងមិត្តភាពរវាងបណ្តាប្រជាជាតិ” ជូនដល់លោកឯកអគ្គរដ្ឋទូតឈីលី ប្រចាំនៅវៀតណាម

លោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាព វៀតណាមបានអញ្ជើញថ្លែង នៅក្នុងពិធីប្រគល់មេដោយនេះ។  (រូបថត៖ Nguyen Diep)

ថ្លែងក្នុងពិធីប្រគល់មេដោយនេះ លោកស្រីប្រធានសម្ព័ន្ធអង្គការ​មិត្តភាពវៀតណាម Nguyen Phuong Nga បានវាយតម្លៃ​ខ្ពស់​ចំពោះ​ការរួមវិភាគទានវិជ្ជមានរបស់លោក​ឯកអគ្គរដ្ឋ​ទូតឈីលី​ Jaime Chomali ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព​និងកិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ “ ក្នុងរយៈពេលបំពេញ​បេសកកម្មនៅវៀតណាម លោកឯកអគ្គរដ្ឋទូតបានជំរុញ​កិច្ច​សហប្រតិបត្តិការរវាងវៀតណាមនិងឈីលីលើវិស័យជាច្រើន ចាប់ពីនយោបាយ ការទូត ​រហូតដល់​ ពាណិជ្ជកម្ម​សេដ្ឋកិច្ច​និង​វប្បធម៌និង ការទាក់ទងប្រាស្រ័យគ្នារវាងប្រជាជន​និងប្រជាជន​ក៏ដូចជាបង្កើនការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ គាំទ្រយ៉ាងសកម្មដល់ដំណើរទស្សនកិច្ច​របស់​លោករ​ដ្ឋមន្រ្តីក្រសួងការបរទេសឈីលីអញ្ជើញទៅបំពេញទស្សនាកិច្ច នៅប្រទេស វៀតណាម ក្នុងឆ្នាំ ២០១៨ និងអនុរដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ចអន្តរជាតិ ក្នុងឆ្នាំ ២០២០”

 

លោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាព វៀតណាមប្រគល់មេដាយអនុស្សាវរីយ៍ “ ដើម្បីសន្តិភាព​និងមិត្តភាព​រវាងបណ្តាប្រជាជាតិ​” ជូនដល់ លោកឯកអគ្គ​រដ្ឋទូត​ឈីលី ប្រចាំនៅវៀតណាម។(រូបថត៖ Nguyen Diep)

លោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាព វៀតណាមជូនផ្កាដល់ភរិយារបស់លោកឯកអគ្គរដ្ឋទូតឈីលី ក្នុង​នាឱកាសនេះ។ (រូបថត៖ Nguyen Diep)

លោកឯកអគ្គរដ្ឋទូតឈីលីប្រចាំនៅវៀតណាម Jaime Chomali បានអញ្ជើញថ្លែង នៅក្នុងពិធីនោះ។ (រូបថត៖ Nguyen Diep)

ក្នុងឱកាសនេះលោកឯកអគ្គរដ្ឋទូតឈីលីប្រចាំនៅវៀតណាម Jaime Chomali បានថ្លែងអំណរគុណចំពោះ​សម្ព័ន្ធ​អង្គការ​មិត្តភាពវៀតណាម សមាគមមិត្តភាពវៀតណាម - ឈីលី​ដែលបានជួយ​គាំទ្រស្ថានទូតឈីលីប្រចាំនៅវៀតណាម  ក្នុងដំណើរការ​បំពេញភារកិច្ចបង្រួបបង្រួមប្រជាជននៃ​ប្រទេស​ទាំង​ពីរ។

“ ខ្ញុំជឿជាក់ថា ទំនាក់ទំនងរវាងវៀតណាមនិងឈីលីមានលក្ខណៈ​សម្បូរបែប​លើគ្រប់វិស័យនិងកំពុងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។ បេសកកម្មមួយរបស់ស្ថានទូតយើងគឺការលើកកម្ពស់និងពង្រឹងទំនាក់ទំនងបែបនេះ។ ទោះបីជំងឺរាតត្បាត COVID-19 បានធ្វើឱ្យ​សកម្មភាពរបស់យើងមានការលំបាកក៏ដោយ ឆ្នាំនេះយើង​មាន​សកម្មភាពវប្បធម៌សំខាន់ណាស់។ ជាពិសេស​គ្រឹះស្ថានបោះពុម្ភផ្សាយអប់រំវៀតណាមបានណែនាំ​និងបោះពុម្ភ​ស្នាដៃចំនួន ៣ ដោយអ្នកនិពន្ធជនជាតិឈីលី Roberto Fuentes ។ ឯកអគ្គរដ្ឋទូត Jaime Chomali បាននិយាយថានោះ សកម្មភាពនេះ Roberto Fuentes នឹងជួយបង្កើនការយល់ដឹង ជាពិសេសអ្នកអានវៀតណាម វ័យក្មេងជាមួយវប្បធម៌និងអក្សរ​សិល្ប៍​ឈីលី” ។

លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ក្នុងរយៈពេលខាងមុខ​ដោយមិនគិតពីឋានៈលោកនឹងបន្តចូលរួមចំណែកយ៉ាងវិជ្ជមានក្នុងការពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនឈីលីនិងវៀតណាម./.

 

ប្រតិភូបានអញ្ជើញថតរូបអនុស្សាវរីយ៍។ (រូបថត៖ Nguyen Diep)

 

(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll