ពិធីបិទវគ្គហ្វឹកហ្វឺនស្តីពីសម្ភារៈយោធា សម្រាប់មន្រ្តីនៃកងយោធពលខេមរភូមិន្ទ

22:18 | 17/11/2019 (ហេង វុធ្ធី)

នារសៀល ថ្ងៃទី ១៥ ខែវិច្ឆិកា នាយកដ្ឋានយោធា នៃអគ្គនាយកដ្ឋានភស្តុភារ កងទ័ពប្រជាជនវៀតណាម បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនស្តីពីសម្ភារៈយោធា សម្រាប់មន្រ្តីនៃកងយោធពលខេមរភូមិន្ទ។

ថ្នាក់ដឹកនាំនាយកដ្ឋានសម្ភារៈយោធា ប្រគល់វិញ្ញាបនប័ត្រជូនសិក្ខាកាមទាំងឡាយ (រូបថត៖ kh.qdnd.vn)

លោកឧត្តមសេនីយ៍ត្រី Nguyen Xuan Hai ប្រធាននាយកដ្ឋានសម្ភារៈយោធា នៃអគ្គនាយកដ្ឋានភស្តុភារ បានចូលរួម និងមានប្រសាសន៍។ ក្នុងរយៈពេលជាង ១ ខែ សិក្ខាកាមទាំងឡាយ បានសិក្សាស្រាវជ្រាវអំពីកិច្ចការសម្ភារៈយោធា; វិទ្យាសាស្ត្របម្រើសម្ភារៈយោធា; ការធានាសន្តិសុខការគ្រប់គ្រងសម្ភារៈយោធា និងទៅទស្សនាកន្លែងបង្កបង្កើនផលនៃអង្គភាព។

សកម្មភាពនេះ បានរួមចំណែកកសាង និងពូនជ្រំទំនាក់ទំនងសាមគ្គីភាពជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមករវាងកងទ័ពទាំងពីរ និងប្រទេសទាំងពីរ វៀតណាម-កម្ពុជា៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: kh.qdnd.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៥៩ នាក់នៅឧទ្យាន Le Thi Rieng
ទីក្រុង Ha Noi ធ្វើពិពិធកម្មទម្រង់នៃការឃោសនាគោលនយោបាយធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាព
គេហទំព័រទេសចរណ៍វៀតណាមឈរនៅលំដាប់ទីពីរនៅអាស៊ីអាគ្នេយ៍ខាងចំនួនអ្នកចូលទស្សនា
ទីក្រុង Ho Chi Minh កសាងម៉ាកយីហោទេសចរណ៍ប្រកបដោយចីរភាព
ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ពូនជ្រំចំណងមិត្តភាព វៀតណាម - កម្ពុជា

អានច្រើនបំផុត

កងទ័ពការពារព្រំដែន Tay Ninh ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា
ថ្នាក់ដឹកនាំវ័យក្មេងកម្ពុជាស្វែងយល់គំរូរដ្ឋបាលនៅទីក្រុង Da Nang
ខេត្ត Mondulkiri មានបំណងទាក់ទាញការវិនិយោគបន្ថែមពីវៀតណាម
វៀតណាម - កម្ពុជា៖ ៦០ ឆ្នាំនៃមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ
វៀតណាម - កម្ពុជា តភ្ជាប់ពាណិជ្ជកម្ម ឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារអាមេរិក