ពិធីបុណ្យបណ្តែប្រទីពអធិស្ឋានសូមសន្តិភាពសម្រាប់ពិភពលោកក្នុងឱកាសប្រារព្ធមហាពិធីបុណ្យ Vesak 2019

04:09 2019/05/14

យុគសម័យ - ក្នុងឱការនៃការប្រារព្ធមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិនោះ នាយប់ថ្ងៃទី ១៣ ខែឧសភា នៅមជ្ឈមណ្ឌលវប្បធម៍ពុទ្ធសាសនា Tam Chuc ស្រុក Kim Bang ខេត្ត Ha Nam ទៀនចំនួន ៦៥.០០០ ដើមបានបញ្ជាំងពន្លឺ ក្នុងពិធីបុណ្យបណ្តែតប្រទីពដើម្បីការអធិស្ឋានសូមឱ្យពិភពលោកប្រកបដោយសន្តិភាព ប្រជាជនប្រកបដោយភាពសុខសានត្រាណ និងប្រទេសជាតិប្រកបដោយភាពសម្បូររុងរឿង។

ពិធីបុណ្យបណ្តែប្រទីពអធិស្ឋានសូមសន្តិភាពសម្រាប់ពិភពលោកក្នុងឱកាសប្រារព្ធមហាពិធីបុណ្យ Vesak  2019

អញ្ជើញថ្លែងនៅក្នុងពិធីបុណ្យបណ្តែតប្រទីព ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Pham Binh Minh បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានថ្ងៃនេះ ប្រជាជនវៀតណាមមានកិត្តិយសដោយមានរួមជាមួយពុទ្ធសាសនិករាប់ពាន់នាក់នៅក្នុងនិងក្រៅប្រទេសនិងភ្ញៀវមកពីគ្រប់ទិសទី ដើម្បីលើកតម្កើងនូវតម្លៃដ៏ថ្លៃថ្នូរនៃមហាពិធីបុណ្យ Vesak  2019។ 

មហាពិធីបុណ្យ Vesak ពិតជាបានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងជីវិតជំនឿសាសនាដ៏សម្បូរបែបនៅក្នុងប្រទេសវៀតណាម ដែលជាមោទនភាពរបស់ពុទ្ធសាសនិកនិងប្រជាជន តែងតែអមដំណើរជាមួយប្រទេសជាតិជានិច្ច។ មហាពិធីបុណ្យ Vesak 2019 គឺជាស្ពានតភ្ជាប់ចំណេះដឹងសេចក្តីស្រលាញ់និងគំនិតជឿនលឿន ជាពិសេស ពូនជ្រុំវប្បធម៌ សន្តិភាពសម្រាប់មនុស្សជាតិទាំងអស់។

ក្នុងន័យប្រជាប្រិយ "ប្រទីព" មានន័យថាចង្កៀងផ្កា។ ពិធីបុណ្យបណ្តែតប្រទីពជាពិធីបុណ្យដែលតុបតែងដោយចង្កៀងផ្កាតែម្តង។

ពិធីបុណ្យបណ្តែតប្រទីពត្រូវបានរៀបចំឡើងដើម្បីលើកតម្កើងនូវតម្លៃខាងស្មារតីនិងវប្បធម៌ព្រលឹកវិញ្ញាណ។ ជាពិសេសនៅឯមហាពិធីបុណ្យព្រះពុទ្ធសាសនា Vesak 2019 ការបណ្តែតប្រទីពដែលមានភាពកក់ក្តៅនិងសោភ័ណភាពដែលសម្បូរទៅដោយប្រពៃណីនិងនាំមកនូវតម្លៃខាងវិញ្ញាណសំរាប់អនាគតដ៏ល្អ។ 

ពិធីបុណ្យនេះបានប្រព្រឹត្តទៅក្នុងលំហវប្បធម៌ព្រលឹងវិញ្ញាណ ដែលទាក់ទាញការយកចិត្តទុកដាក់របស់ពុទ្ធសាសនិកនិងប្រជាជនជាច្រើនកុះករ៕

 

(ប្រែសម្រូលដោយស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll