ផ្លូវហាយវេវៀតណាម - វៀងចន្ទន៍មានតម្លៃ 4,5 ពាន់លានដុល្លារ

22:42 2019/06/12

យុគសម័យ - គម្រោងផ្លូវហាយវេតភ្ជាប់រដ្ឋធានីហាណូយ - រដ្ឋធានីវៀងចន្ទន៍ (ប្រទេសឡាវ) បានឈានចូលដំណាក់ការនៃរបាយការណ៍ភាពអាចធ្វើបានរបស់គម្រោង។ ផ្លូវហាយវេនេះមានប្រវែង ៧២៥ គីឡូម៉ែត្រ មានតម្លៃត្រៀមទុកជាមុនអស់ ៤, ៥ ពាន់លានដុល្លា។

ផ្លូវហាយវេវៀតណាម - វៀងចន្ទន៍មានតម្លៃ 4,5 ពាន់លានដុល្លារ
ផ្លូវហាយវេ ហាណូយ  - វៀងចន្ទន៍ 

យោងតាមអនុស្សារណៈយោគយល់គ្នារវាងរដ្ឋាភិបាលវៀតណាមនិងរដ្ឋាភិបាលឡាវស្តីពីយុទ្ធសាស្រ្តសហប្រតិបត្តិការដឹកជញ្ជូនសម្រាប់ឆ្នាំ ២០១៦ - ២០២៥ ចក្ខុវិស័យឆ្នាំ ២០៣០ បានចុះហត្ថលេខានៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៥​ នៅរដ្ឋធានីវៀងចន្ទន៍ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានកំណត់ផ្លូវហាយវេតភ្ជាប់រដ្ឋធានីហាណូយនិងរដ្ឋធានីវៀងចន្ទន៍ជាគម្រោងយុទ្ធសាស្រ្តត្រូវការវិនិយោគនិងកសាងនាពេលខាងមុខនេះ ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងតួលេខពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះដែរ គម្រោងនេះក៏បង្កើតបុព្វបទដើម្បីជួយឡាវក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញរបស់តំបន់។ ការបើកផ្លូវហាយវេតភ្ជាប់រដ្ឋធានីនៃប្រទេសទាំងពីរនឹងទាញយកបានប្រយោជន៍ពីទីតាំងកណ្តាលរបស់ឡាវនៅអាស៊ាននិងផលប្រយោជន៍ពីដែនសមុទ្ររបស់វៀតណាម។

នាពេលថ្មីៗនេះ ក្រសួងគមនាគមសាធារណៈការដឹកជញ្ជូនវៀតណាមនិងក្រសួងគមនាគមសាធារណៈការដឹកជញ្ជូនឡាវបានឯកភាពអំពីពង្រឹងទំនាក់ទំនងសហប្រតិបតិ្តការនាពេលខាងមុខ ភាគីទាំងពីរបានសហការដើម្បីអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីនិងពហុភាគីមានប្រសិទ្ធភាព ឯកភាពនូវផែនការនៃផ្លូវហាយវេ ហាណូយ វៀងចន្ទន៍​និងស្នើភាគីជប៉ុនគាំត្រការរៀបចំរបាយការណ៍សិក្សាអំពីភាពអាចធ្វើបាននៃគម្រោង៕

 

(ប្រែសម្រូលដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll