លោកក៏បានប្រសាសន៍ថា “ អាចវាយតម្លៃបានថា ក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះនឹងបង្កើតលក្ខខណ្ឌអំណោយផលល្អជាង បង្កើតសន្ទុះសម្រាប់វៀតណាមចូលរួមកាន់តែល្អប្រសើរនាពេលខាងមុខ”
“លទ្ធផលនេះគឺដោយសារគោលនយោបាយការទូតដ៏អស្ចារ្យរបស់បក្ស ទន្ទឹមនឹងនេះដែរ ដោយសារការដឹកនាំដ៏ជិតស្និទ្ធរបស់រដ្ឋាភិបាលយន្តការសម្របសម្រួលអន្តរក្រសួងដែលមានប្រសិទ្ធិភាពនិងជិតស្និទ្ធ ការត្រៀមរៀបចំយ៉ាងល្អនិងព័ត៌មាននិងសកម្មភាពឃោសនារបស់បណ្តាញផ្សព្វផ្សាយ។ "
លោកលោក Do Hung Viet ប្រធានដេប៉ាតេម៉ង់អង្គការអន្តរជាតិនៃក្រសួងការបរទេសថ្លែងនៅក្នុងសន្និសីទនេះ។ (រូបថត៖ Phuong Anh)
ជំងឺរាតត្បាត COVID-19 បានជះឥទ្ធិពលយ៉ាងខ្លាំងដល់គ្រប់ផ្នែក នៃជីវិតអន្តរជាតិនៅលើពិភពលោក។
បន្ទាប់ពីរយៈពេល ៣ ខែនៃ ការបិទទីស្នាក់ការកណ្តាលរបស់អង្គការ សហប្រជាជាតិជាបណ្តោះអាសន្ន ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 ក្រុមប្រឹក្សាសន្តិសុខបានសម្របខ្លួនទៅនឹងស្ថានភាព “ ធម្មតាតាមបែបថ្មី” តាមរយៈជួបជុំ តាមអ៊ីនធើណិតនិង អនុវត្តវិធានការណ៍បណ្តោះអាសន្នមួយចំនួនលើយន្តការពិគ្រោះយោបល់ ការចរចារនិងការបោះឆ្នោតពីចម្ងាយ។
ក្នុងនាមជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ប្រទេសវៀតណាមចូលរួមក្នុងស្មារតីឯករាជ្យ ស្វ័យភាព សកម្ម ការទទួលខុសត្រូវនិងតុល្យភាពបង្ហាញយ៉ាងច្បាស់នូវការគាំទ្ររបស់ខ្លួនចំពោះការអនុលោមតាមធម្មនុញ្ញនិងគោលការណ៍របស់អង្គការសហប្រជាជាតិ និងមូលដ្ឋានគ្រឹះនៃច្បាប់អន្ដរជាតិ គាំទ្រការស្វែងរកដំណោះស្រាយចំពោះជម្លោះក្នុងតំបន់និងអន្តរជាតិ តាមរយៈការចរចានិងការចរចាដោយសន្តិវិធី។
ទន្ទឹមនឹងនេះ បណ្តាប្រទេសនានាបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងបទពិសោធន៍របស់វៀតណាមក្នុងដំណើរការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ការធ្វើសមាហរណកម្មអន្តរជាតិនិងតំបន់។
លោកអនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងសារគមនាគមន៍ Hoang Vinh Bao បានថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និសីទនេះ។ (រូបថត៖ Phuong Anh)
ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខ ចាប់ពីខែមករា ឆ្នាំ ២០២០ ប្រទេសវៀតណាមបានអញ្ជើញធ្វើជាអធិបតីនិងអនុវត្តការងារទៀងទាត់និងមិនទៀងទាត់ជាច្រើន។ ជាពិសេស វៀតណាមបានមានគំនិតផ្តួចផ្តើមអំពីការរៀបចំព្រឹត្តិការណ៍សំខាន់ចំនួន ២ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិ និងបង្កើតចំណាប់អារម្មណ៍ចំពោះប្រទេសវៀតណាម នៅក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។
ក្នុងតួនាទីជាអ្នកសម្របសម្រួលនៃក្រុមសមាជិកមិនមែនអចិន្រ្តៃយ៍ (E 10) របស់អង្គការសហប្រជាជាតិ ក្នុងខែឧសភា ឆ្នាំ ២០២០ ប្រទេសវៀតណាមបានដើរតួនាទីយ៉ាងសកម្មក្នុងការរៀបចំកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូរវាង E10 និងអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (បានពន្យារពេល ដោយសារជំងឺ COVID-19) អញ្ជើញធ្វើជាអធិបតីក្នុងសេចក្តីថ្លែងការណ៍ E10 នៅក្នុងសម័យប្រជុំបបើកទូលាយអំពីរបៀបធ្វើការដែលគឺជាចំណុចនៃទំនាក់ទំនងរវាង E10 ជាមួយលេខាធិការដ្ឋាននៃអង្គការសហប្រជាជាតិស្តីពីការតែងតាំងបេសកជនពិសេស នៃអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិស្តីពីប្រទេសលីប៊ី។
វៀតណាមក៏បានជំរុញកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌូនេស៊ីយ៉ាងសកម្មផងដែរ ដើម្បីនេះគឺជាលើកដំបូងដែលប្រទេសសមាជិកទាំងពីរនៃ ASEAN គឺជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខបានថ្លែងសុន្ទរកថារួម នៅក្រុមប្រឹក្សាសន្តិសុខ ដោយរួមចំណែកលើកកម្ពស់តួនាទី កិច្ចសហប្រតិបត្តិការនិងការវត្តមានរបស់អាស៊ាននៅក្នុងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ./.
(បកប្រែដោយឌីណា)