ប្រវត្តិសាស្រ្តនៃការបង្កើតនិងការអភិវឌ្ឍ VUFO

16:53 2019/12/10

យុគសម័យ - ការបង្កើតសម្ព័ន្ធសមាគមមិត្តភាពវៀតណាមត្រូវបានគូសសញ្ញាដោយការបង្កើតអង្គការជាសមាជិក។ ទីមួយគឺសមាគមមិត្តភាព វៀតណាម - អាមេរិកនាឆ្នាំ ១៩៤៥ ដែលត្រូវបានបានបង្កើតឡើងក្រោយរយៈពេលតែមួយខែបន្ទាប់ពីបដិវត្តខែសីហាទទួល បានជោគជ័យ។ បន្ទាប់មកទៀតសមាគមមិត្តភាពវៀតណាម - វៀតណាមត្រូវបានបង្កើតឡើងនាខែកុម្ភៈឆ្នាំ ១៩៤៦ ។

ប្រវត្តិសាស្រ្តនៃការបង្កើតនិងការអភិវឌ្ឍ VUFO

 

កន្លែងដែលប្រព្រឹត្តទៅមហាសន្និបាតបង្កើតគណៈកម្មាធិការការពារសន្តិភាពពិភពលោករបស់វៀតពាន នានាថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ ១៩៥០ 

រហូតដល់ឆ្នាំ ១៩៥០ គណៈកម្មាធិការការពារសន្តិភាពពិភពលោកនៃប្រទេសវៀតណាមត្រូវបានបង្កើតឡើង។ គណៈកម្មាធិការនេះ ចូលរួមក្នុងចលនាការពារសន្តិភាពរបស់ប្រជាជនពិភពលោក ហើយម្យ៉ាងវិញទៀតប្រមូលផ្តុំប្រជាជនពិភពលោក ដើម្បីគាំទ្រដល់ ការតស៊ូប្រយុទ្ធរំដោះជាតិរបស់វៀតណាម។ អង្គការកិច្ចការបរទេសប្រជាជនទាំងបីសុទ្ធសឹងតែដំណើរការក្រោមការដឹកនាំផ្ទាល់របស់ លោកប្រធានហូជីមិញដែលជាអ្នកការទូតប្រជាជនវៀតណាមលើកដំបូងនៅក្នុងយុគសម័យហូជីមិញ។

នាថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ ១៩៥០ នៅតំបន់ Viet Bac លោកប្រធានហូជីមិញបានផ្ញើលិខិតទៅកាន់មហាសន្និបាត ដើម្បីបង្កើត គណៈកម្មាធិការការពារសន្តិភាពពិភពលោករបស់វៀតណាម។

ក្នុងលិខិតនេះ លោកប្រធានហូជីមិញបានសរសេរថា៖

គោរពជូនសមាគមសន្តិភាពជាទីគោរព!

អង្គមហាសន្និបាតជាទីគោរព!

ប្រជាជនវៀតណាមក៏ដូចជាប្រជាជននៃប្រទេសដទៃទៀតនៅលើពិភពលោកសុទ្ទសឹងតែស្រឡាញ់សន្តិភាព ដើម្បីកសាងសង្គម ប្រជាធិបតេយ្យដ៏ល្អប្រសើរ។

ប៉ុន្តែចក្រពត្តិនិយមគឺជាប្រភពនៃសង្គ្រាម។ ពួកចក្រពត្តិនិយមដឹកនាំដោយសហរដ្ឋអាមេរិក បារាំង និងចក្រភពអង់គ្លេសកំពុង ធ្វើសង្គ្រាមឈ្លានពាននៅអាស៊ីអាគ្នេយ៍ ដោយម្ខាងគេកំពុងត្រៀមខ្លួនធ្វើសង្គ្រាមលោកផងដែរ។

ហេតុដូច្នេះ ដើម្បីថែរក្សាសន្តិភាពឲ្យបានអនុវត្តយ៉ាងជាក់ស្តែង យើងត្រូវព្យាយាមទប់ទល់នឹងចក្រពត្តិនិយម។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមបានតស៊ូប្រយុទ្ធយ៉ាងខ្លាំងណាស់។ កងទ័ពនិងប្រជាជនរបស់យើងកំពុងតែព្យាយាមប្រយុទ្ធប្រឆាំង នឹងពួកចក្រពត្តិនិយម បារាំង និងពួកអន្តរាគមន៍របស់សហរដ្ឋអាមេរិក។ ហេតុដូច្នេះយើងកំពុងតែកាត់ឫសគល់នៃសង្គ្រាម ដែលរួម ចំណែកក្នុងកងកម្លាំងសន្តិភាពជាង ៥០០ លាននាក់នៅសហភាពសូវៀត ចិននិងប្រទេសដទៃទៀតដើម្បីការពារសុខសន្តិភាពនៅ លើពិភពលោក។

ដូច្នេះហើយបេសកកម្មរបស់យើងគឺរឹតបន្តឹងចំណងសាមគ្គីភាពយ៉ាងទូលាយនិងខ្ជាប់ខ្ជួនរវាងប្រជាជននិងប្រជាជនវៀតណាមទាំង   មូលដើម្បីស៊ូទ្រាំប្រយុទ្ធយ៉ាងយូរអង្វែង ដើម្បីកម្ចាត់ពួកអាណានិគមបារាំងនិងអ្នកអន្តរាគមន៍អាមេរិកផងដែរ។

ខ្ញុំជឿជាក់ថាសន្និសីទសន្តិភាពនឹងព្យាយាមបំពេញកាតព្វកិច្ចដ៏ថ្លៃថ្នូនោះ។

ខ្ញុំសង្ឃឹមថាសន្និសីទនេះទទួលបានជោគជ័យនិងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការគោរពជាទីស្រឡាញ់និងនិងជ័យជំនះ។

នាថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ ១៩៥០

ហូជីមិញ

សិលាចារិកនៅកេរ្តិ៍ដំណែល VUFO

ពីរថ្ងៃក្រោយមក ពោលគឺនាថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ ១៩៥០ មហាសន្និបាតបង្កើតគណៈកម្មាធិការការពារសន្តិភាពពិភពលោករបស់ វៀតណាម (ឥឡូវនេះហៅថាគណៈកម្មាធិការសន្តិភាពវៀតណាម) បានប្រារព្ធធ្វើយ៉ាងឱឡារិកនៅភូមិ  Roong Khoa ឃុំ Diem Mac  ស្រុក Dinh Hoa ខេត្ត Thai Nguyen ។ មហាសន្និបាតនេះបានលើកតម្កើង ដល់លោកប្រធានហូជីមិញ ដែលជាយុទ្ធជន សន្តិភាពលេខមួយរបស់ប្រទេសវៀតណាម។ មហាសន្និបាតក៏បានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ នៃគណៈកម្មាធិការដែល តាមរយៈនោះចូលរួមយ៉ាងសកម្មនៅក្នុងចលនាតស៊ូប្រយុទ្ធដើម្បីសន្តិភាពរបស់មនុស្សជាតិ ហេតុនេះហើយទើបតែឆ្លៀតយកការ ចុះសម្រុងគ្នា ការគាំទ្រ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរបស់ប្រជាជនជឿនលឿននៅទូទាំងពិភពលោកសម្រាប់បុព្វហេតុ នៃការកសាងនិងការពារមាតុភូមិរបស់យើង។គណៈកម្មាធិការការពារសន្តិភាពពិភពលោករបស់វៀតណាមគឺជាអង្គការកិច្ចការ  បរទេសប្រជាជនពហុភាគីដំបូងបង្អស់ ដែលបង្កើតឡើងដោយលោកប្រធាន​ហូជីមិញនិងបក្សបង្កើតឡើងផងដែរ។ ហើយនេះ បានក្លាយជាអង្គការជាសមាជិកដ៏មានកិត្យានុភាពនិងសំខាន់ៗនៃសម្ព័ន្ធសមាគមមិត្តមិត្តវៀតណាមនៅជំនាន់ក្រោយៗនេះ។

ឈានចូលដល់សម័យកាលផ្លាស់ប្តូរថ្មី និងប្រឈមុខចំពោះបំរែបំរួលនៃស្ថានភាពពិភពលោក នាថ្ងៃទី ១០ មករាឆ្នាំ ១៩៩២ លេខាធិការដ្ឋានមជ្ឈិមបក្សនីតិកាលទី ៨ បានសំរេចចិត្តបំបែកសម្ព័ន្ធសមាគមនៃអង្គការសន្តិភាព សាមគ្គីភាព និងមិត្តភាពជាមួយ នឹងប្រជាជននៃបណ្តាប្រទេសរបស់វៀតណាម (ឥឡូវនេះហៅថាសម្ព័ន្ធសមាគមមិត្តភាពវៀតណាម)ចេញពីគណៈទាក់ទង ការបរទេសមជ្ឈិមឲ្យក្លាយទៅជាអង្គការនយោបាយ-សង្គម ឯករាជ្យដែលមានជំនាញខាងកិច្ចការបរទេសប្រជាជនលើវិស័យ សន្តិភាព សាមគ្គីភាព មិត្តភាពនិងការកៀរគរជំនួយសម្រាប់ប្រជាជន គាំទ្រកិច្ចការបរទេសរបស់បក្សនិងការទូតរបស់រដ្ឋ។

 

តំបន់កេរ្តិ៍ដំណែល VUFO ឃុំ Diem Mac  ស្រុក Dinh Hoa ខេត្ត Thai Nguyen

នាឆ្នាំ ២០០៤ រដ្ឋបានទទួលស្គាល់កន្លែងដែលប្រព្រឹត្តទៅមហាសន្និបាតបង្កើត គណៈកម្មាធិការសន្តិភាពពិភពលោករបស់ វៀតណាមជាកេរិ៍្តដំណែលប្រវត្តិសាស្ត្របដិវត្ត។ថ្ងៃដែលលោកប្រធានហូជីមិញបានផ្ញើលិខិតជាប្រវត្តិសាស្រ្តទៅកាន់មហាសន្និបាត បង្កើតគណៈកម្មាធិការសន្តិភាពវៀតណាមនាថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ ១៩៥០ បានក្លាយជាថ្ងៃប្រពៃណីរបស់សម្ព័នសមាគមមិត្តភាព វៀតណាមផងដែរ៕

(ប្រភព៖ thoidai.com.vn)

(ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll