ប្រជាជនវៀតណាមនៅកម្ពុជាបន្តផ្តល់អំណោយដល់ប្រជាជននៅតំបន់ទឹកជំនន់នៃភាគកណ្តាលវៀតណាម

17:07 2020/10/25

យុគសម័យ - ជាមួយនឹងស្ថានទូតនិងស្ថានអគ្គកុងស៊ុលវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា មានអង្គភាពអាជីវកម្មវៀតណាមមួយចំនួនបានមកវិនិយោគនិងធ្វើអាជីវកម្មនៅតំបន់នោះក៏បានរៀបចំទទួលអំណោយបរិច្ចាគជួយដល់ប្រជាជននៅតាមបណ្តាខេត្តកណ្ដាលនៃប្រទេសវៀតណាមផងដែរ។

ប្រជាជនវៀតណាមនៅកម្ពុជាបន្តផ្តល់អំណោយដល់ប្រជាជននៅតំបន់ទឹកជំនន់នៃភាគកណ្តាលវៀតណាម
មន្រ្តីនិងនិយោជិករបស់ក្រុមហ៊ុនហ្វារ៉ាក់ (ខេមបូឌា)រៃអង្គាសប្រាក់បរិច្ចាគដល់ប្រជាជននៅភាគកណ្តាលវៀតណាម

នាព្រឹកថ្ងៃទី ២៤ ខែតុលា មន្រ្តីនិងនិយោជិករបស់ក្រុមហ៊ុនហ្វារ៉ាក់ (ខេមបូឌា) និងតំណាងសហគ្រាសដើមកំណើតវៀតណាមមួយចំនួននៅរាជធានីភ្នំពេញបានប្រមូលប្រាក់ចំនួនជាង ៣០ បានរាប់លានដុងផ្ទេរទៅជួយប្រជាជនដែលរងគ្រោះដោយទឹកជំនន់នៅខេត្តភាគកណ្តាលនៃប្រទេសវៀតណាម។ ក្នុងនាមជាអ្នករៀបចំព្រឹត្តិការណ៍រៃអង្គាសប្រាក់នេះ លោក Do Hoang Viet អាយុ ៣៨ ឆ្នាំមកពីទីក្រុងហាណូយ នាយកក្រុមហ៊ុនដឹកជញ្ជូនទំនិញរហ័ស Farax បានចែករំលែកថា៖ «ក្នុងនាមជាអ្នកដែលរស់នៅឆ្ងាយពីផ្ទះនៅពេលគ្រោះមហន្តរាយធម្មជាតិប៉ះពាល់យ៉ាងខ្លាំង ទាក់ទងនឹងជីវភាពរស់នៅរបស់ប្រជាជននៅតំបន់កណ្តាល ខ្លួនខ្ញុំផ្ទាល់និងសហគមន៍ជនវៀតណាមនៅកម្ពុជាមានការអាណិតអាសូរយ៉ាងខ្លាំងហើយមានបំណងចង់ចូលរួមចំណែកតូចមួយដើម្បីជួយដល់ការបាត់បង់របស់បងប្អូននៅទីនោះដែរ»។

គួរបញ្ជាក់ថាមុននោះស្ថានទូតវៀតណាមប្រចាំនៅកម្ពុជានិងស្ថានអគ្គកុងស៊ុលនៅខេត្តបាត់ដំបងនិងខេត្តព្រះសីហនុ ក៏បានរៀបចំដើម្បីទទួលអំណោយពីមន្រ្តីនិងបុគ្គលិកវៀតណាមនៅក្នុងអង្គភាពក៏ដូចជាក្នុងទីភ្នាក់ងារនិងអង្គភាពអាជីវកម្មនានានៅកម្ពុជា ក៏បានផ្តល់ជំនួយឧបត្ថម្ភទៅដល់ប្រជាជននៅតំបន់លិចទឹកផងដែរ៕
(ប្រែសម្រួលដោយ ហេង វុធ្ធី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll