ប្រជាជនកម្ពុជាចំនួន ៦០០០ នាក់ទទួលបានការថែទាំសុខភាពដោយសារតែគំរូក្រុមចងសម្ព័ន្ធមេត្រីភាពទីលំនៅដ្ឋានប្រជាជនតាមព្រំដែន

22:00 2019/06/09

យុគ្គសម័យ - មានអ្នកជំងឺកម្ពុជាជិត ៦០០០ នាក់បានទទួលការថែទាំសុខភាពដោយឥតគិតថ្លៃដោយសារកម្មវិធីចងសម្ព័ន្ធមេត្រីភាពរវាងប្រជាជនតាមព្រំដែននៅខេត្ត An Giang (វៀតណាម​)និងខេត្តទាំងពីរនៅកម្ពុជរួមមានខេត្តតាកែវ និងខេត្តកណ្តាល។

ប្រជាជនកម្ពុជាចំនួន ៦០០០ នាក់ទទួលបានការថែទាំសុខភាពដោយសារតែគំរូក្រុមចងសម្ព័ន្ធមេត្រីភាពទីលំនៅដ្ឋានប្រជាជនតាមព្រំដែន

 

ទិដ្ឋភាពពិនិត្យជម្ងឺឲ្យប្រជាជនកម្ពុជានៅខេត្តតាកែវ (រូបថត៖  thoidai.com.vn)

ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ គំរូនៃក្រុមចងសម្ព័ន្ធមេត្រីភាពតាមព្រំដែន វៀតណាម-កម្ពុជា បានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវសុខភាពនិងការលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជនប្រទេសមិត្ត។ ប្រការនេះត្រូវបានឆ្លុះបញ្ចាំងពីចំនួនអ្នកជំងឺកម្ពុជាជិត ៦០០០ នាក់នៅខេត្តតាកែវ និងកណ្តាល ត្រូវបានពិនិត្យនិងព្យាបាលជំងឺដោយគ្រូពេទ្យវៀត   ណាមផងដែរ។ តម្លៃសរុបនៃថ្នាំព្យាបាលជម្ងឺដែលផ្តល់ជូនដល់ប្រទេសមិត្តមានចំនួន ៥០០ លានដុង។ ក្រៅពីនោះ កងទ័ពការពារព្រំដែននិងបណ្តាស្រុក ឃុំ/សង្កត់ ទីរួមស្រុកនៅវៀតណាមក៏បានអំពាវនាវឲ្យការកៀរគរជំនួយពីសំណាកសប្បុរសជន ព្រមទាំងរៀបចំក្រុមការងារចំនួន១២ក្រុម ទៅប្រគល់អំណោយ ពិនិត្យជំងឺ ចែកថ្នាំដោយឥតគិតថ្លៃសម្រាប់ប្រជាជនកម្ពុជាជាង ៤៣០០ នាក់ ដោយមានតម្លៃសរុបជាង ១,៥ ពាន់លានដុង។

ក្រៅពីការលើការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជននោះ សហប្រតិបត្តិការគំរូក្រុមចងសម្ព័ន្ធមេត្រីភាពទីលំនៅដ្ឋានប្រជាជនក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិសុខតាមព្រំដែនផងដែរ។ ក្នុងរយៈពេលកន្លងមក ភាគីទាំងពីរតែងតែសហការគ្នាក្នុងការអនុវត្តកម្មវិធីអប់រំ ផ្សព្វផ្សាយអំពីប្រពៃណីនៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ ព្រមទាំងផ្សព្វផ្សាយឯកសារច្បាប់ស្តីពីព្រំដែនជាតិ ក៏ដូចជាស្តីពីគ្រប់កិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីមុនមក។

ដោយមានការលើកកម្ពស់ប្រកបដោយប្រសិទ្ធភាពនោះ នាពេលខាងមុខគំរូនេះនឹងត្រូវបានពង្រីកឲ្យបានល្អជាច្រើនថែមទៀតតាមខ្សែព្រំដែនខេត្ត An Giang (វៀតណាម) ជាមួយនឹងខេត្តតាកែវនិងខេត្តកណ្តាល (កម្ពុជា) ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងប្រជាជននៅតាមភូមិ និងឃុំតាមព្រំដែននៃប្រទេសទាំងពីរព្រមទាំងរួមចំណែកធ្វើឱ្យទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀត  ណាមនិងកម្ពុជាកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

(ដោយហេង វុធ្ធី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll