បញ្ជាក់សារជាថ្មីនូវ “ពាណិជ្ជសញ្ញា” របស់អាស៊ាន

19:44 2020/11/14

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធនានានឹងត្រូវធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា។ នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់បំផុតក្នុងឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀតណាម។

បញ្ជាក់សារជាថ្មីនូវ “ពាណិជ្ជសញ្ញា” របស់អាស៊ាន

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធនានានឹងប្រព្រឹត្ដទៅក្នុងបរិបទដែលតំបន់ និងអន្តរជាតិមានការវិវឌ្ឍយ៉ាងស្មុគស្មាញ និងបញ្ហាប្រឈនានា ជាពិសេសការរីករាលដាល Covid-19។ ចាប់តាំងពីដើមឆ្នាំ ២០២០ រហូតមកដល់ពេលនេះ រោគរាតត្បាត Covid-19 បានធ្វើឱ្យសកម្មភាពជាច្រើនរបស់អាស៊ានត្រូវបានពន្យារពេល ឬ ប្ដូរទម្រង់រៀបចំ។ ក្នុងស្ថានភាពនេះ សហគមន៍អាស៊ានបានបង្ហាញយ៉ាងច្បាស់នូវសាមគ្គីភាព ការរួបរួមគ្នារវាងសមាជិកអាស៊ាន បង្កើតកម្លាំងរួមដើម្បីឆ្លងកាត់បញ្ហាប្រឈមនានា។

 

 

បញ្ជាក់សាជាថ្មីនូវ “ពាណិជ្ជសញ្ញា” របស់អាស៊ាន

លើកកម្ពស់ស្មារតី “ភាពស្អិតរមួតនិងការឆ្លើយតប” សហគមន៍អាស៊ានបានឆ្លើយតបទាន់ពេល ម្ចាស់ការ និងរួបរួមរវាងបណ្ដាប្រទេស។ ប្រព័ន្ធឆ្លើយតបបន្ទាន់ផ្នែកវេជ្ជសាស្រ្តរបស់អាស៊ាន និងកិច្ចសហប្រតិបត្តិការជាមួយដៃគូនានាត្រូវបានធ្វើឡើងចាប់តាំងពីប៉ុន្មានថ្ងៃដំបូងនៃការផ្ទុះឡើងជំងឺ Covid-19។ បណ្តាប្រទេសអាស៊ានបានចែករំលែកព័ត៌មាន បទពិសោធន៍ និងសម្របសម្រួលយ៉ាងសកម្មក្នុងការគ្រប់គ្រង និងទប់ស្កាត់រោគរាតត្បាត។ អាស៊ានទាំងមូលបានមានការប្តេជ្ញាចិត្តខ្ពស់បំផុតខាងនយោបាយនៅក្នុងថ្នាក់ជាតិ និងតំបន់ ដែលបានបង្ហាញស្មារតីរឹងមាំរបស់ប្លុកអាស៊ានរួបរួមគ្នា និងស្អិតរមួត ហើយពោរពេញទៅដោយមិត្តភាពទៅវិញទៅមក។  មូលនិធិឆ្លើយតបទៅនឹងជំងឺ Covid-19 និងស្តុកបម្រុងនៃសំភារៈវេជ្ជសាស្រ្តចាំបាច់ ឬដំណើរការឆ្លើយតបទៅនឹងស្ថានភាពសុខភាពសាធារណៈគ្រាន់តែជាគំនិតផ្តួចផ្តើមជាក់ស្តែងមួយចំនួនក្នុងចំណោមគំនិតផ្ដួចផ្ដើមជាក់ស្ដែងជាច្រើនដើម្បីអាស៊ានរក្សាសន្ទុះនៃកិច្ចសហប្រតិបត្ដិការ និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះផលប៉ះពាល់ពីជំងឺរាតត្បាត។ ទន្ទឹមនឹងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃ Covid-19 នោះ អាស៊ានបន្តខិតខំប្រឹងប្រែងកសាងសហគមន៍។

គំនិតផ្តួចផ្តើម និងអាទិភាពសំខាន់ដែលលើកឡើងដោយវៀតណាមត្រូវបានឯកភាពពីដើមឆ្នាំមកនោះ កំពុងបានអនុវត្ដតាមផែនការចង្អុលបង្ហាញដូចជា  ការពិនិត្យឡើងវិញនូវចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ និងការតំរង់ទិសការអភិវឌ្ឍក្រោយឆ្នាំ ២០២៥ ព្រមទាំងត្រួតពិនិត្យឡើងវិញនូវការអនុវត្តធម្មនុញ្ញអាស៊ាន និងការអភិវឌ្ឍអនុតំបន់ដែលផ្សាភ្ជាប់ជាមួយអាស៊ាន ក៏ដូចជាលើកកំពស់មុខមាត់របស់អាស៊ាន...ផងដែរ

ការរួមចំណែកដល់សមិទ្ធិផលទាំងនេះរបស់សហគមន៍អាស៊ាន ជាតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០។ ដោយទទួលតួនាទីជាប្រធានអាស៊ាន ២០២០ ក្នុងគ្រាលំបាកនេះ វៀតណាមតែងតែយល់ឃើញអំពីទំនួលខុសត្រូវរបស់ខ្លួន និងការប្តេជ្ញាចិត្តប្រកៀកស្មាជាមួយបណ្តាប្រទេសជាសមាជិកចែវទូកអាស៊ានឆ្លងកាត់ខ្យល់ និងរលក។ រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមត្រូវបានគេវាយតម្លៃថា ប្រធានអាស៊ានមានភាពសកម្ម និងការច្នៃប្រឌិតក្នុងការដឹកនាំអាស៊ានឆ្លើយតបទៅនឹងការរីករាលដាល Covid-19 ប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការថែរក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការ និងការកសាង​សហគមន៍​។

ក្នុងបរិបទនោះ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធនានា គឺជាឱកាសសំខាន់សម្រាប់វៀតណាម និងបណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូសន្ទនាអំពីដំណើរការកសាងសហគមន៍អាស៊ាន រួមទាំងការបំពេញនូវអាទិភាពនិងគំនិតផ្តួចផ្តើមនៃឆ្នាំអាស៊ាន ២០២០ និងជំរុញទំនាក់ទំនងការទូតរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ នេះក៏ជាឱកាសល្អសម្រាប់ថ្នាក់ដឹកនាំផ្លាស់ប្តូរយោបល់លើរាល់បញ្ហាតំបន់ និងអន្តរជាតិដែលជះឥទ្ធិពលដល់តំបន់នាពេលខាងមុខ ក៏ដូចជាលើកកម្ពស់ភាពម្ចាស់ការរបស់អាស៊ានចំពោះរាល់បញ្ហាប្រឈមក្នុងតំបន់ និងអន្ដរជាតិបច្ចុប្បន្ន រួមទាំងការរីករាលដាល Covid-19។

“ភាពស្អិតរមួតនិងការឆ្លើយតប” មិនត្រឹមតែជាប្រធានបទនៃឆ្នាំអាស៊ាន ២០២០ ប៉ុណ្ណោះទេ ថែមទាំងបានក្លាយជា “ពាណិជ្ជសញ្ញា” របស់សមាគមនៅពេលដែលយើងពួតដៃគ្នាប្រឈមមុខនឹងការលំបាក រួបរួមគ្នាឆ្លងកាត់ខ្យល់ និងរលកដូចជាការបញ្ជាក់របស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក្នុងនាមជាប្រធានអាស៊ាន ២០២០ នៅឯកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៣ (AMM 53) និងកិច្ចប្រជុំពាក់ព័ន្ធនានា កាលពីខែកញ្ញា កន្លងមក។ ក្នុងស្មារតីនេះ យើងជឿជាក់យ៉ាងមុតមាំថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធនានានឹងទទួលបានជោគជ័យ ហើយជាឱកាសសម្រាប់អាស៊ានបញ្ជាក់សាជាថ្មីនូវពាណិជ្ជសញ្ញា ដែលបានបង្ហាញយ៉ាងច្បាស់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ./.

(ប្រភពព័ត៌មាន: kh.qdnd.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll