បង្កើនកិច្ចសហកាគ្នារវាងកងទ័ពការពារព្រំដែនខេត្ត Kon Tum Gia Lai វៀតណាម ជាមួយស្នងការដ្ឋាននគរបាលខេត្តរតនគីរីកម្ពុជា

13:47 2019/05/10

យុគសម័យ - រសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុង Kon Tum នៃប្រទេសវៀតណាម ក្រុមការងារនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Kon Tum និងខេត្ត Gia Lai ដឹកនាំដោយលោកវរសេនីយ៌ឯក Pham Ngoc Phu ជាមេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Kon Tum បានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូស្នងការដ្ឋាននគរបាលខេត្តរតនគីរី ដឹកនាំដោយលោកឧត្តមសេនីយ៌ទោ យិន ចំណាន ប្រធានស្នងការដ្ឋាននគរបាលខេត្តផងដែរ។

បង្កើនកិច្ចសហកាគ្នារវាងកងទ័ពការពារព្រំដែនខេត្ត Kon Tum Gia Lai វៀតណាម ជាមួយស្នងការដ្ឋាននគរបាលខេត្តរតនគីរីកម្ពុជា
តំណាងបណ្តាអង្គរភាពបានចុះហត្ថុលេខាលើកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការ

ឈរលើស្មារតីនៃទំនាក់ទំនងសមាគ្គីភាព មិត្តភាព បង្កើនជំនឿទុកចិត្តគ្នា និងការយល់ដឹងគ្នាទៅវិញទៅមក ភាគីទាំងពីរបានផ្លាស់ប្តូរ និងឯកភាពគ្នាលើខ្លឹមសារនៃកិច្ចសហប្រតិបត្តិការជាច្រើន។ ទន្ទឹមនឹងនោះភាគីទំាងពីរតែងតែសហការគ្នាក្នុងការផ្លាស់ប្តូរព័ត៌មាន និងរាយការណ៌ឲ្យគ្នាទៅវិញទៅមក អំពីស្ថានភាពដែលពាក់ព័ន្ធដល់កិច្ចការព្រំដែន ប្រឆាំងរាល់ឧបាយកល សកម្មភាពរបស់បណ្តាអង្គការភេរវកម្ម និងរាល់បទល្មើសដែលពាក់ព័ន្ធដល់សន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ព្រំដែននៃប្រទេសទាំងពីរ ជាពិសេសគឺសកម្មភាព ញុះញុង់ បំបែកបំបាក់ចំណងសមាគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានសហការគ្នារយ៉ាងជិតស្និទ្ធក្នុងការយាមល្បាតទ្វេភាគី គ្រប់គ្រង ការពារព្រំដែន បង្ការ ប្រឆាំងបទល្មើស និងបណ្តាសកម្មភាពឆ្លងដែនខុសច្បាប់ ផ្តោតលើឧក្រិដ្ឋកម្មមានបំពាក់អាវុធ​ ភេរវកម្ម ការជួញដូរ ដឹកជញ្ជូនគ្រឿងញៀន ជាតិផ្ទុះ បទល្មើសលើវិស័យសេដ្ឋកិច្ច និងបណ្តាបទល្មើសផ្សេងៗទៀត ជួយសម្រួល និងរួមគ្នាបំពេញភារកិច្ចការពារក្រុមការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែននៃប្រទេសទាំងពីភាគីទាំងពីរគ្រប់គ្រង់ឲ្យបានល្អប្រសើរបណ្តាសកម្មភាពឆ្លងកាត់តាមខ្សែព្រំដែន ផ្តល់យោបល់សំរាប់អាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គមលើតំបន់ព្រំដែន ជំរុញការផ្សព្វផ្សាយឲ្យប្រជាជននៅតាមតំបន់ព្រំដែន អំពីចំណងសមាគ្គីភាព មិត្តភាពវៀតណាម-កម្ពុជា ផ្លាស់ប្តូរព័ត៌មានជាប្រចាំ សហការគ្នាដោះស្រាយបណ្តារឿងរ៉ាវដែលពាក់ព័ន្ធដល់អធិបតេយ្យភាព សន្តិសុខ សណ្តាប់ធ្នាប់លើតំបន់ព្រំដែន។

ភាគីទាំងពីរបន្តការផ្តល់យោបល់ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់   អនុវត្តឲ្យមានប្រសិទ្ធភាពបណ្តាកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានចុះហត្ថលេខា។ ពុំបំផ្លាញព្រៃឈើ ដើម្បីធ្វើចំការ ក្នុងតំបន់ព្រៃឈើដែលហាមឃាត់ និងឆ្លងដែនខុសច្បាប់ដើម្បីធ្វើការប្រកបមុខរបរ។​ ជួយបង្កលក្ខណៈងាយស្រួលសំរាប់ប្រជាជនទាំងពីរធ្វើដំណើរឆ្លងកាត់ទៅទៅមក ដើម្បីសាកសួរសុខទុក្ខសាច់ញាតិ ព្យាបាលជំងឺ ដោះដូរទំនិញ បំរើជីវភាពប្រចាំថ្ងៃ និងដំណើរកំសាន្តទេសរចណ៌។ បន្ទាប់ពីកិច្ចពិភាក្សាបានបញ្ចប់ ថ្នាក់ដឹកនាំនៃកងទ័ពការពារព្រំដែនខេត្ត Kon Tum និងខេត្ត Gia Lai បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចព្រមព្រៀងជាមួយស្នងការនគរបាលខេត្តរតនាគីរី ស្តីអំពីការអនុវត្តឲ្យមានប្រសិទ្ធភាពបណ្តាខ្លឹមសារដែលភាគីទាំងពីរទើបនឹងបានឯកភាពគ្នាផងដែរ៕

 

(ប្រភព៖ bienphong.com.vn បកប្រែដោយសំណាង)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll