បូកសរូបការងារស្វែងរុករក ប្រមូលអដ្ឋិធាតុយុទ្ធជន កងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលីជីវិតនៅកម្ពុជា

04:25 2019/05/14

យុគសម័យ - ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៩ គណៈដឹកនាំ លេខ ៥១៥ ខេត្ត TayNinh បានចូលរួមកិច្ចប្រជុំ បូកសរូបការងារ កិចការសហការ ស្វេងរុករកនិងប្រមូលអដ្ឋិធាតុ យុទ្ធជន កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមដែលត្រូវពលីជីវិតនៅកម្ពុជាដើម្បីធ្វើមាតុភូមិនិវត្តន៍។

បូកសរូបការងារស្វែងរុករក ប្រមូលអដ្ឋិធាតុយុទ្ធជន កងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលីជីវិតនៅកម្ពុជា

គណៈប្រតិភូបានចូលរួមកិច្ចប្រជុំនៅតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅខេត្តត្បូងឃ្មុំ ខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប (នៃព្រះរាជាណាចក្រកម្ពុជា)។ វរសេនីយ៍ឯក Nguyen Van Dep ​​​ស្នងការរងនៃស្នងការយោធាខេត្ត Tay Ninh អញ្ជើញជាអធិបតីនៃកិច្ចប្រជុំនេះ។ ក្នុងកិច្ចប្រជុំនោះ នៅមានវត្តមានលោកឧត្តមសេនីយ៍ត្រី Nguyen Minh Hoang អនុប្រធានស្នងការនយោបាយនៃតំបន់យោធាទី៧ ឧត្តមសេនីយ៍ត្រី Tran Huu Tai អនុប្រធានតំបន់យោធាលេខ ៧ រួមទាំងមន្រ្តីយោធាតំបន់៧និងសមាជិកគណៈកម្មាធិការដឹកនាំ៥១៥ TayNinh ​(ថ្នាក់ដឹកនាំក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច នាយកដ្ឋានកិច្ចការបរទេស ទីស្នាក់ការកណ្តាលយោធាខេត្ត)។

ឧត្តមសេនីយ៍ឯក Tran Huu Tai  អនុប្រធានផ្នែកនយោបាយនៃកងយោធាទី៧ បានផ្តល់មូលនិធិដើម្បីគាំទ្រដល់គណៈកម្មាធិការដឹកនាំនៃខេត្តត្បូងឃ្មុំ។

នៅខាងកម្ពុជាកិច្ចប្រជុំនេះត្រូវបានចូលរួមដោយលោកឧត្តមសេនីយ៍ឯកស៊ុនសូនមេបញ្ជាការរងតំបន់យោធាទី២ លោកឧត្តមសេនីយ៍ទោរុំមេបញ្ជាការរងតំបន់យោធាទី៤នៃកងទ័ពកម្ពុជា។លើសពីនេះទៅទៀតមាន អភិបាលខេត្ត មេបញ្ជាការនៃអនុតំបន់យោធា មេបញ្ជាការកងរាជអាវុធហត្ថ មេបញ្ជាការនៃនាយកដ្ឋានប៉ូលិស និងនាយកដ្ឋាននិង ថ្នាក់មួយចំនួននៃខេត្តដែលបានរៀបរាប់ខាងលើ។

ចាប់តាំងពីឆ្នាំ២០០១ រហូតមកដល់បច្ចុប្បន្ននេះ គណៈកម្មាធិការដឹកនាំនៃខេត្ត Tay Ninh និងបណ្តាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជាបានសហប្រតិបត្តិការជាមួយគ្នាយ៉ាងសកម្មសដើម្បីស្វែងរុករក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលត្រូវពលីជីវិតនៅកម្ពុជានាគ្រាសង្គ្រាម។ 

វរសេនីយ៍ឯក Nguyen Van Dep អនុប្រធានបញ្ជាការយោធា Tay Ninh បានប្រគល់រង្វាន់ដល់សមូហភាពនិងបុគ្គល។

នៅសន្និបាតគណៈកម្មាធិការបញ្ជាណែនាំខេត្តTay Ninh បានប្រគល់ជូនសមូហភាពចំនួន៣០ក្រុមនិងបុគ្គលចំនួន៦០នាក់ដែលមានស្នាដៃឆ្នើមក្នុងកិច្ចការសហការ ការស្វេងរុករក និងការប្រមូលផ្តុំ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុនៃកងទ័ពស្ម័គ្រចិត្តវៀតណាមនិង អ្នកជំនាញវៀតណាម។

ក្រុម K71 Tay Ninh បានបំពេញភារកិច្ចប្រមូលផ្តុំផ្នូរនៃទុក្ករបុគ្គលខេត្តឧត្តរមានជ័យ។

លើសពីនេះទៅទៀត គណៈដឹកនាំកងយោធពលនិងគណៈដឹកនាំខេត្ត Tay Ninh បានប្រគល់ប្រាក់ជួយឧបត្ថម្ភ របស់គណៈកម្មាធិការឯកទេសជាតិវៀតណាម ប្រចាំបណ្តាខេត្ដត្បូងឃ្មុំ ឧត្តរមានជ័យនិងសៀមរាប ដែលខេត្តនីមួយៗទទួលបានចំនួន ១៣ម៉ឺន ដុល្លារ ដើម្បីជាចំណាយសម្របសម្រួលជាមួយការងារស្វែងរុករក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលពលីជីវិតនាគ្រាសង្គ្រាមនៅកម្ពុជាផងដែរ៕

 

(ប្រភព៖ baotayninh.vn បកប្រែដោយសមុទ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll