នំប៉័ងវៀតណាមផ្តល់ជូនក្រុមគ្រូពេទ្យដែលកំពុងប្រឆាំងនឹងជម្ងឺកូវីដ១៩ (Covid-19) នៅឥណ្ឌូនេស៊ី

18:08 2020/03/30

យុគសម័យ - ក្រុមហ៊ុនរបស់ជនជាតិវៀតណាមនៅឥណ្ឌូនេស៊ីបានផ្តល់ជូននំប៉័ងវៀតណាមដល់វេជ្ជបណ្ឌិតឥណ្ឌូនេស៊ីនៅជួរមុខដើម្បីទប់ទល់នឹងជម្ងឺរាតត្បាតកូវីដ១៩(Covid-19)។

នំប៉័ងវៀតណាមផ្តល់ជូនក្រុមគ្រូពេទ្យដែលកំពុងប្រឆាំងនឹងជម្ងឺកូវីដ១៩ (Covid-19) នៅឥណ្ឌូនេស៊ី

នំប៉័ងវៀតណាមផ្តល់ជូនក្រុមគ្រូពេទ្យដែលកំពុងប្រឆាំងនឹងជម្ងឺកូវីដ១៩ (Covid-19) នៅឥណ្ឌូនេស៊ី (vov)

មាននំប៉័ងវៀតណាមជាង ១.០០០ នៅក្នុងកម្មវិធី "សេចក្តីស្រឡាញ់យើងសម្រាប់អ្នក" (Our love for you) ត្រូវបានគេយកទៅមន្ទីរពេទ្យនៅទីក្រុងហ្សាកាតាដើម្បីផ្តល់ជូនក្រុមគ្រូពេទ្យដែលជាអ្នកឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ១៩នៅប្រទេសឥណ្ឌូនេស៊ី។

ការលើកទឹកចិត្តដល់វេជ្ជបណ្ឌិតដែលជាទាហាននៅជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដនោះ ក្រុមហ៊ុន Yeu Saigon Group នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីដែលមានម្ចាស់ជាជនជាតិវៀតណាម បានអនុវត្តកម្មវិធីនេះដើម្បីផ្តល់នំប៉័ងរបស់វៀតណាមជូនដល់បុគ្គលិកសុខាភិបាលនៅឯមន្ទីរពេទ្យដែលត្រូវបានកំណត់ព្យាបាលជម្ងឺឆ្លងកូវីដ១៩នៅទីក្រុងហ្សាកាតាផងដែរ។

នំប៉័ងវៀតណាមផ្តល់ជូនក្រុមគ្រូពេទ្យដែលកំពុងប្រឆាំងនឹងជម្ងឺកូវីដ១៩ (Covid-19) នៅឥណ្ឌូនេស៊ី (vov)

លោកស្រី Le Thi Tuyet Mai នាយកក្រុមហ៊ុន Love Saigon Group បានមានប្រសាសន៍ថា“ យើងចង់សំដែងការដឹងគុណនិងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលធ្វើការនៅមន្ទីរពេទ្យនានា។ ទន្ទឹមនឹងនេះយើងចង់រួមដៃគ្នាជួយប្រទេសម្ចាស់ផ្ទះដែលជាស្រុកកំណើតទី ២ របស់យើង ក្នុងការជំនះជំងឺបានយ៉ាងឆាប់រហ័សផងដែរ។ មូលហេតុដែល Love Saigon Grop ជ្រើសរើសនំប៉័ងវៀតណាមដើម្បីផ្តល់ឱ្យវេជ្ជបណ្ឌិត ដែលធ្វើការគឺដោយសារតែវាជាម្ហូបអាហារដ៏ល្បីលើពិភពលោកនិងត្រូវបានមិត្តឥណ្ឌូនេស៊ីស្រឡាញ់ផងដែរ។ ”

លោកបណ្ឌិត Ngabila Salama ប្រធានផ្នែកតាមដានជំងឺរាតត្បាតនៃមន្ទីរសុខាភិបាលទីក្រុងហ្សាការតា បានមានប្រសាសន៍ថានេះជាទម្រង់នៃការយកចិត្តទុកដាក់ជាក់ស្តែងសម្រាប់ក្រុមគ្រូពេទ្យទីក្រុងក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ដ៏ស្មុគស្មាញកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសនៅទីក្រុងហ្សាកាតាផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: vov)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll