នគរបាលវៀតណាមនិងកម្ពុជាផ្លាស់ប្តូរបទពិសោធន៍អំពីការងារសារព័ត៌មាន បោះពុម្ភផ្សាយនិងការងារសារមន្ទីរ

14:45 2018/06/15

យុគសម័យ - នាព្រឹកថ្ងៃទី១៤មិថុនានៅទីក្រុងហាណូយ គណៈប្រតិភូនាយកដ្ឋានផ្សព្វផ្សាយអប់រំនៃអគ្គនាយករដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ ប៉ុក សុខន អគ្គនាយករង អញ្ជើញជួបពិភាក្សាការងារជាមួយអគ្គនាយកដ្ឋាននគរបាលប្រជាជន ក្រសួងនគរបាលវៀតណាម។

ទិដ្ឋភាពនៃជំនួបពិភាក្សារវាងគណៈប្រតិភូនាយកដ្ឋានផ្សព្វផ្សាយអប់រំនៃអគ្គនាយករដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃកម្ពុជានិងអគ្គនាយកដ្ឋាននគរបាលប្រជាជន ក្រសួងនគរបាលវៀតណាម (រូបថតៈ Tam Pham/cand.com)

សម្តែងក្តីសោមស្សរីករាយដែលបានទទួលស្វាគមន៍គណៈប្រតិភូនាយកដ្ឋានផ្សព្វផ្សាយអប់រំនៃអគ្គនាយករដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃកម្ពុជា ដែលមកបំពេញទស្សនកិច្ចការងារនៅវៀតណាមលើកនេះ ឧត្តមសេនីយ៍ទោ អគ្គនាយករងទទួលបន្ទុកអគ្គនាយកនយោបាយនគរបាលប្រជាជន លោក Nguyen Thanh Nam បានលើកច្បាស់ថា៖ វៀតណាមនិងកម្ពុជាជាប្រទេសជិតខាងដែលមានទំនាក់ទំនងជិតស្និទ្ធតាំងពីយូរយាណាស់មកហើយ។ នាពេលកន្លងទៅ  កងកម្លាំងនគរបាលវៀតណាមនិងកងកម្លាំងមានសមត្ថកិច្ចកម្ពុជា បានរួមសហការប្រកបដោយប្រសិទ្ធភាពក្នុងការធានាសន្តិសុខជាតិ រក្សាសណ្តាប់ធ្នាប់សន្តិសុខសង្គមនៅប្រទេសនីមួយៗ។

ទន្ទឹមជាមួយគ្នានោះ កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលបំប៉ន់កម្មាភិបាលមានការបោះជំហានយ៉ាងវិជ្ជមាន។ កិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ត្រូវបានរក្សា ហើយខ្លឹមសារសហប្រតិបត្តិការគឺក្តាប់ជាប់តាមតម្រូវការជាក់ស្តែង។

ឧត្តមសេនីយ៍ទោ  Nguyen Thanh Nam បានសង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ចការងារនៅវៀតណាមលើកនេះរបស់គណៈប្រតិភូនាយកដ្ឋានផ្សព្វផ្សាយអប់រំនៃអគ្គនាយករដ្ឋានភស្តុភា ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃកម្ពុជាដែលអនុវត្តតាមផែនការសហប្រតិបត្តិការឆ្នាំ២០១៨ រវាងក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃកម្ពុជាលើកនេះ ជាសក្ខីភាពរស់រវើសនៃទំនាក់ទំនងដ៏រឹងមាំ ចំណងសាមគ្គីមិត្តភាពរវាងប្រទេសទាំងពីរ វៀតណាមនិងកម្ពុជា ជាពិសេសគឺចំណងសាមគ្គីជួយគ្នាទៅវិញទៅមករវាងក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃកម្ពុជា។

គណៈប្រតិភូទាំងពីរថតរូបអនុស្សាវរីយ៍ (រូបថតៈTam Pham/cand.com )

អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការនេះ នាយឧត្តមសេនីយ៍ ប៉ុក សុខន បានចែករំលែកថា៖ “ក្នុងដំណើរទស្សនកិច្ចលើកនេះ គណៈប្រតិភូកម្ពុជាមានបំណងស្វែងយល់នូវបទពិសោធន៍របស់កងកម្លាំងនគរបាលប្រជាជនវៀតណាមលើវិស័យកិច្ចការសារព័ត៌មាន ផ្សព្វផ្សាយ បោះពុម្ភផ្សាយនិងការងារសារមន្ទីរ។ ជាពិសេសគឺបទពិសោធន៍ក្នុងការផ្សព្វផ្សាយអំពីស្នាដៃទទួលបានរបស់កម្លាំងនគរបាល”។  ពោលគឺ នាយឧត្តមសេនីយ៍ប៉ុក សុខន បានសម្តែងគោលបំណងចង់ឲ្យក្រសួងនគរបាលវៀតណាមជួយក្រសួងមហាផ្ទៃកម្ពុជា ជាក់ស្តែងគឺជួយនាយកដ្ឋានផ្សព្វផ្សាយអប់រំបណ្តុះបណ្តាលប្រភពធនធានមនុស្សអំពីការងារសារមន្ទីរផងដែរ៕

(យោងតាម cand.com ប្រែសម្រូលដោយស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll