ទីភ្នាក់ងារ JICA ផ្តល់ឧបករណ៍ជំនួយការព្យាបាល COVID-19 សម្រាប់មន្ទីរពេទ្យ Cho Ray

23:55 2020/07/30

យុគសម័យ - នាថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០២០ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅវៀតណាមបានមានប្រសាសន៍ថា ទីភ្នាក់ងារនេះទើបតែប្រគល់ឧបករណ៍វេជ្ជសាស្ត្រជាលើកទី ១ រួមមានម៉ាស៊ីន ECMO និងឧបករណ៍ធ្វើតេស្រោគវិនិច្ឆ័យ PCR សម្រាប់មន្ទីរពេទ្យ Cho Ray (ទីក្រុងហូជីមិញ)។

ទីភ្នាក់ងារ JICA ផ្តល់ឧបករណ៍ជំនួយការព្យាបាល COVID-19 សម្រាប់មន្ទីរពេទ្យ Cho Ray

លោក Masuda Chikahiro ប្រធានការិយាល័យសាខា JICA វៀតណាមប្រចាំនៅទីក្រុងហូជីមិញ (មនុស្សទីមួយពីស្តាំ) ប្រគល់ម៉ាស៊ីន ECMO ដល់មន្ទីរពេទ្យ Cho Ray នៅទីក្រុងហូជីមិញ

ឧបករណ៍វេជ្ជសាស្ត្រដែលត្រូវបានផ្តល់ជូននៅពេលនេះនឹងត្រូវបានប្រើដើម្បីព្យាបាលអ្នកជម្ងឺឆ្លង COVID-19 និងបង្កើនសមត្ថភាពបង្ការទប់ស្កាត់នឹង COVID-19 របស់មន្ទីរពេទ្យ Cho Ray។

យោងតាមទីភ្នាក់ងារ JICA នេះគឺជាចំនួនឧបករណ៍នៅក្នុងគម្រោងដែលផ្តល់ឧបករណ៍វេជ្ជសាស្ត្រមួយចំនួន (ដោយមានតម្លៃសរុបប្រមាណ ៦០ លានយ៉េនជប៉ុន ស្មើនឹង ១២ ពាន់លានដុងវៀតណាម) ដើម្បីជួយដល់មន្ទីរពេទ្យ Cho Ray ដើម្បីព្យាបាលអ្នកជំងឺឆ្លង COVID-19។

 

ម៉ាស៊ីន ECMO

ថ្លែងអំណរគុណចំពោះការគាំទ្រទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពរបស់ JICA លោកវេជ្ជបណ្ឌិត Nguyen Tri Thuc នាយកមន្ទីរពេទ្យ Cho Ray បានមានប្រសាសន៍ថា៖ នាបច្ចុប្បន្ននេះ មានករណីឆ្លងថ្មីត្រូវបានរកឃើញនៅដាណាំងបន្ទាប់ពីរយៈពេលជិត ១០០ ថ្ងៃដែលនៅវៀតណាមមិនមានករណីឆ្លងថ្មីនៅក្នុងសហគមន៍។ មន្ទីរពេទ្យ Cho Ray បានបញ្ជូនបុគ្គលិកពេទ្យរួមជាមួយប្រព័ន្ធ ECMO ទៅដាណាំងដើម្បីគាំទ្រដល់ការព្យាបាលអ្នកជម្ងឺលេខ ៤១៦។ បន្ទាប់ពីប្រើប្រាសម៉ាស៊ីន ECMO ស្ថានភាពរបស់អ្នកជំងឺមានភាពប្រសើរឡើង។

តំណាងទីភ្នាក់ងារ JICA វៀតណាមបានឱ្យដឹងថា ក្នុងរយៈពេលខាងមុខនេះ លោកនឹងបន្តពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលជប៉ុនដើម្បីគាំទ្រដល់វៀតណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង រួមទាំង COVID-19។ មុននោះ ចាប់ពីឆ្នាំ ២០១៦ ទីភ្នាក់ងារ JICA និងមន្ទីរពេទ្យ Cho Ray បានអនុវត្តគម្រោងនៃកិច្ចសហប្រតិបត្តិការបច្ចេកទេសជាមួយសកម្មភាពនៃការគ្រប់គ្រងសុវត្ថិភាពសម្រាបអ្នកជំងឺ ការថែទាំសុខភាពតាមក្រុមនិងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគនៅតាមមន្ទីរពេទ្យ ដើម្បីបង្កើនគុណភាពនៃការពិនិត្យសុខភាពនិងការព្យាបាល៕

(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: baotintuc.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll