ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជា: អក្សរមាសចំនួន ១៦ នៅតែបញ្ចេញពន្លឺដ៏ភ្លឺចិញ្ចែងចិញ្ចាច

00:57 2019/06/24

យុគសម័យ - មុននេះជាងពាក់កណ្តាលសតវត្ស ពោលគឺនាថ្ងៃទី ២៤ ខែមិថុនាឆ្នាំ ១៩៦៧ វៀតណាមនិងកម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ដាក់គ្រឹះសម្រាប់ទំនាក់ទំនងការទូតដ៏ពិសេសបំផុតនៅលើពិភពលោក។ ចាប់ ពីថ្ងៃនោះ ជោគវាសនានៃប្រទេសវៀតណាមនិងកម្ពុជាត្រូវបានចងភ្ជាប់គ្នាយ៉ាងជិតស្និទ្ធដើម្បីការពារគ្នាទៅវិញទៅ មក ដើម្បីជួយគ្នាទៅវិញទៅមក និងដើម្បីរួមគ្នាជំនះពុះពាររាល់ការលំបាក សាកល្បងនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនីមួយៗ។ នាឆ្នាំ ២០០៥ វៀតណាមនិងកម្ពុជាបានឯកភាពអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីក្នុងដំណាក់កាលថ្មីនេះ ដោយយោងតាមពាក្យស្លោក ១៦ ពាក្យ គឺ “អ្នកជិតខាងល្អប្រសើរ មិត្តមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការទូលំទូលាយនិងនិរន្តរភាពយូរអង្វែង”។

ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជា: អក្សរមាសចំនួន ១៦ នៅតែបញ្ចេញពន្លឺដ៏ភ្លឺចិញ្ចែងចិញ្ចាច
ជាមួយនឹងប្រវត្តិសាស្រ្តសាមគ្គីមិត្តភាព មិត្តភាពជាប្រពៃណី ការរួមសុខរួមទុក្ខ ជាមួយគ្នានោះ ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជាពោរពេញទៅដោយសក្តានុពលដើម្បីការអភិវឌ្ឍយ៉ាងទូលំទូលាយ។ វៀតណាម - កម្ពុជានឹងតែងតែជាអ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណីជានិច្ច (រូបថតៈ TTXVN)

ទាំងក្នុងអតីតកាលក៏ដូចជាបច្ចុប្បន្នកាល ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជា គឺជាភស្តុតាងដ៏រឹងមាំមួយអាចប្រៀបធៀបដូចជា “មាសបានកន្លងផុតទៅការសាកល្បងភ្លើង” អញ្ជឹង។ ទំនាក់ទំនងនេះគឺជាទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបាន ជាកត្តាមួយដើម្បីធានានូវភាពជោគជ័យនៃបដិវត្តន៍របស់ប្រទេសនីមួយៗ ដែលត្រូវការរក្សាទុក ពង្រឹងនិងមរតកទៅមនុស្សជំនាន់ក្រោយៗផងដែរ។

អ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី

គេតែងតែពោលថា ប្រទេសមួយមិនអាចជ្រើសរើសប្រទេសភូមិផងបានទេ។ ជោគវាសនាបានតភ្ជាប់វៀតណាមនិងកម្ពុជាប្រគៀកស្មារជាមួយគ្នាដើម្បីប្រឆាំងនឹងសត្រូវរួម។ ចំណងមិត្តភាពរបស់ប្រទេសជិតខាងគឺជាលក្ខណៈពិសេសដ៏ធំបំផុតនិងជាប់លាប់បំផុតនៅក្នុងទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជា។ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនៃសង្គ្រាមប្រឆាំងអាមេរិក ប្រសិនបើ គ្មានជំនួយឧបត្ថម្ភនិងទឹកចិត្តស្រឡាញ់រាប់អានរបស់មេដឹកនាំនិងប្រជាជនកម្ពុជានោះ មិនដឹងថា តើវៀតណាមនឹងត្រូវបង្ហូរឈាមច្រើនយ៉ាងណា ទើបបង្ហើយផ្លូវ Truong Son រឿងព្រេងនិងជ័យជម្នះដ៏អស្ចារ្យនាថ្ងៃទី ៣០ មេសានោះឡើយ។ ក៏ដោយសារមនោសញ្ចេតនាអ្នកជិតខាងដ៏ស្មោះសរនោះ  ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវជាបន្ទាន់របស់រណសិរ្សសាមគ្គីភាពជាតិសង្រ្គោះកម្ពុជា បានជាកងទ័ពស្ម័គ្រចិត្តវៀតណាមបានប្រគៀកស្មារជាមួយកងទ័ពនិងប្រជាជនកម្ពុជា ដើម្បីតស៊ូប្រយុទ្ធ រំដោះប្រទេសកម្ពុជា រួចផុតពីសោកនាដកម្មនៃការប្រល័យពូជសាសន៍ខ្មែរក្រហម ហើយបានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ភាពរស់រានមានជីវិតរបស់ប្រជាជនខ្មែរ សូម្បីតែប្រទេសនេះ ទើបនឹងឆ្លងផុតការបំផ្លិចបំផ្លាញនិងកំពុងស្ថិតក្រោមការហ៊ុមព័ទ្ធពីលោកខាងលិចក៏ដោយ។ អាចនិយាយបានថា លើពិភពលោកនេះ កម្រមានប្រទេសជិតខាងណាមួយ ដែលអាចផ្តល់ជូនគ្នាទៅវិញទៅមកនូវមនោសញ្ចេតនានិងការលះបង់ដ៏អស្ចារ្យដល់គ្នាទៅវិញទៅមកដូចអ្វីដែលវៀតណាមនិងកម្ពុជាបានធ្វើនោះឡើយ។ ហេតុដូច្នេះ ទោះបីជា កងកម្លាំងអនុភាពខាងក្រៅ បានព្យាយាមបំផ្លាញ់តាមរយៈការមូលបង្កាច់ និងបង្ចូចប្រវត្តិសាស្ត្រវៀតណាម - កម្ពុជាក៏ដោយ ក៏ប៉ុន្តែ សាមគ្គីភាពនិងជំនឿជាក់យ៉ាងរឹងមាំ ដែលមេដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរផ្តល់ជូនគ្នាទៅវិញទៅមក  គឺជាភស្តុតាងដ៏អច្ចារ្យបំផុតដែលបង្ហាញពីមនោសញ្ចេតនាអ្នកជិតខាងល្អប្រសើរ  មិត្តភាពជាប្រពៃណី វៀតណាម - កម្ពុជាដែលមិនអាចបំបែកបានឡើយ។

កិច្ចសហប្រតិបត្តិការទូលំទូលាយនិងនិរន្តរភាពយូរអង្វែង

ឆ្លងផុតអស់រយៈពេលជាងកន្លះសតវត្សរ៍មក ទំនាក់ទំនងវៀតណាម - កម្ពុជាត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ ហើយសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងគ្រប់វិស័យ។ ពោលគឺ ក្នុងន័យនយោបាយ មេដឹកនាំនៃប្រទេសទាំងពីរបានរក្សាដំណើរទស្សនកិច្ចជាប្រចាំ ដោយបានអះអាងនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពូនជ្រុំចំណងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងប្រទេសទាំងពីរ។ លើវិស័យសេដ្ឋកិច្ច: កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ភាគីទាំងពីរបានខិតខំនាំទំហំពាណិជ្ជកម្ម ឡើងដល់  ៥ ពាន់លានដុលា្លរអាមេរិកនៅឆ្នាំ ២០២០។ ហើយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀត ណាមនិងកម្ពុជាកំពុងនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជននៃប្រទេសទាំងពីរ។ ទាក់ទងនឹងវិស័យការពារជាតិនិងសន្តិសុខ: កងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរតែងតែផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាប្រចាំនិងបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាច្រើន ដើម្បីឆ្លើយតបនឹងភារកិច្ចការពារប្រទេសជាតិដើរទន្ទឹមជាមួយការកសាងប្រទេសជាតិ ដែលជាបំណងប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងពីរផងដែរ។ លើសពីនេះទៅទៀត កិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងអង្គការមហាជននៃប្រទេសទាំងពីរ បន្តបានជំរុញនិងកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ យ៉ាងណាមិញ ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជា មិនមែនត្រឹមកម្រិតទ្វេភាគីនោះទេ ហើយប្រទេសទាំងពីរក៏បានសហការយ៉ាងសកម្មនិងតែងតែគាំទ្រគ្នាទៅវិញទៅមកនៅបណ្តាវេទិការក្នុងតំបន់និងអន្តរជាតិទៀតផង។

ជាមួយនឹងប្រវត្តិសាស្រ្ត សាមគ្គីភាព ភាពស្និទ្ធស្នាល មិត្តភាពជាប្រពៃណី ការចែករំលែកជាមួយគ្នាទៅវិញទៅមកក្នុងគ្រប់ទិដ្ឋភាពដែលឆ្លងអស់រយៈពេលជាងកន្លះសតវត្សមក ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាពោរពេញទៅដោយសក្តានុ ពលសម្រាប់ការអភិវឌ្ឍដ៏រឹងមាំនិងទូលំទូលាយនៅពេលអនាគត។ ប្រការគួរឲ្យកត់សម្គាល់គឺប្រជាជននៃប្រទេសទាំងពីរបានឆ្លងកាត់ពេលឡើងពេលចុះនៃប្រវត្តិសាស្រ្ត  ដោយមានបទពិសោធន៍ជាច្រើន ដែលតែងតែប្រគៀកស្មារគ្នារួមសុខរួមទុក្ខ ហើយថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ បានអះអាងនូវការប្តេជ្ញាចិត្ត កសាងទំនាក់ទំនងវៀតណាម-កម្ពុជា ឲ្យមានការអភិវឌ្ឍទូលំទូលាយនិងនិរន្តរភាពយូរអង្វែង។ ឈរលើស្មារតីនោះ ទំនាក់ទំនងវៀតណាម-កម្ពុជា ពិតណាស់ថា នឹងបន្តឡើងដល់កម្ពស់ថ្មី ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជននៃប្រទេសទាំងពីរនិងរួមចំណែកជាវិជ្ជមានសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងវិបុលភាពនៅក្នុងតំបន់និងពិភពលោកជាពុំខាន ៕

អត្ថបទនិងបកប្រែដោយ Ha Ngoc
;

同类别新闻