WEF ASEAN ឆ្នាំ២០១៧ និងបណ្តាគំនិតផ្តួចផ្តើមសំខាន់ៗ របស់ប្រទេសវៀតណាម

01:07 2017/06/06

ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​​ស្តីពី ASEAN លើកទី២៦ (WEF ASEAN ឆ្នាំ​២០១៧​) ទើប​​បញ្ចប់​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា (ចាប់តាំង​ពី​ថ្ងៃ១១ ដល់​ថ្ងៃទី១២ ខែ​ឧសភា) ក្នុង​តួនាទី​ជា​ម្ចាស់​ផ្ទះ​របស់​សន្និសីទ​ WEF ASEAN លើកទី២៧ នា​ឆ្នាំ២០១៨ ខាង​មុខ​នេះ លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) បាន​ផ្សព្វ​ផ្សាយ​សារ​សំខាន់ៗ​ អំពី​ការដែល​ប្រទេសវៀតណាម​ប្តេជ្ញាចិត្ត​ផ្លាស់ប្តូរ ជំរុញ​​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធខឿន​សេដ្ឋកិច្ច​ឡើង​វិញ កែលំអទីផ្សារ​វិនិយោគ​និងធ្វើ​អាជីវកម្ម ជំរុញ​ស្មារតី​ចាប់ផ្តើម​ការធ្វើ​អាជីវកម្ម ការ​ផ្លាស់ប្តូរនិង​គំនិត​ច្នៃប្រឌិត ក៏ដូចជា​​​លើកឡើង​គំនិត​ផ្តួចផ្តើម​សំខាន់​សំដៅ​​ជំរុញ​ការអភិវឌ្ឍន៍​រួម​របស់​ ASEAN ក្នុង​បរិបទ​​​នូវស្ថានភាព​អន្តរជាតិ​និង​ក្នុងតំបន់​ ដែល​កំពុង​​វិវឌ្ឍន៍​មិន​អាច​ប៉ាន​ស្មាន​ជា​មុនទេ។

អញ្ជើញ​ថ្លែង​សន្ទរកថា​ក្នុង​កិច្ច​ប្រជុំនេះ លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) បាន​សង្កត់​ធ្ងន់ ការអភិវឌ្ឍន៍​យ៉ាង​សកម្ម​របស់​ ASEAN កំពុង​បើក​ឱកាស​​ងាយស្រួល​​សំរាប់​បណ្តាសហគ្រាស ក្នុងនោះ​ប្រទេស​វៀតណាម​គឺ​មួយ​ក្នុង​បណ្តា​ប្រទេស ដែលមាន​ខឿន​សេដ្ឋកិច្ច​សកម្ម​បំផុត​ និង​មានផលិតផល​ក្នុង​ស្រុក​សរុប (GDP) បង្កើន​ជាមធ្យម ៦% ក្នុង​រយៈពេល ៣០ ឆ្នាំ​និង​គ្រោង​បង្កើនពី​ ៦,៥ ដល់ ៧% ក្នុង​រយៈពេល​ពីឆ្នាំ២០១៧ ដល់ ឆ្នាំ២០២០។

លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹនភុក (Nguyen Xuan Phuc)  បាន​វាយតំលៃ​ថា ក៏ដូចជា​បណ្តា​ប្រទេស ASEAN ​ផ្សេងៗ ប្រទេស​វៀតណាម​មានទីផ្សារ​បន្ទុក​សក្តានុពលជាច្រើន​នូវ​​ការ​ផ្លាស់ប្តូរ​និង​ច្នៃប្រឌិត ថែមទាំងមាន​ប្រភពធនធាន​មនុស្ស​សម្បូរ៍ ក្នុង​នោះ​​៦០% បរិមាណប្រជាជនមាន​អាយុ​ក្មេង​​ជាង​ ៣៥ ឆ្នាំ​និង​ ប្រហែល ៥៣%នៃបរិមាណ​ប្រជាជន​​អាច​ប្រើប្រាស់​បណ្តាញ internet  ​​កំពុង​ជំរុញ​ខ្លាំង​សមាហរណកម្ម​អន្តរជាតិ​តាមរយៈចុះ​ហត្ថលេខាលើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA) ក្នុង​នោះ​ FTA ស្តង់​ដា​ខ្ពស់​ ហើយ​រួមជាមួយ​បណ្តា​ប្រទេស​ ASEAN ឈាន​ទៅដល់​កសាង​ទីផ្សារ ASEAN មួយ។

​ដោយ​ស្មារតី​នេះ លោកនាយករដ្ឋមន្ត្រី ង្វៀន​តឹន​យុង (​Nguyen Xuan Phuc)  បាន​លើក​ឡើង​គំនិត​ផ្តួច​ផ្តើម​​វេទិកា ​ WEF ASEAN ត្រូវ​ពិភាក្សា​អំពី​ការ​បង្កើត​ក្រុម​ការងារមួយ ដើម្បី​ស្រាវជ្រាវ ជំរុញ​គោល​នយោបាយ​​អប់រំ​ បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ជំរុញ​ការ​កសាង​ទីផ្សារ​​តាម​គំនិត​ផ្តួច​ផ្តើម​នូវ​ការ​ចាប់​ផ្តើម​ធ្វើ​អាជីវកម្ម​ដ៏​ច្នៃប្រឌិត និង​ជំរុញ​បណ្តា​សហគ្រាស​វិនិយោគ​អភិវឌ្ឍន៍ឬ​ទិញយក​​គំនិត​ផ្តួច​ផ្តើម​នូវ​ការ​ចាប់​ផ្តើម​ធ្វើ​អាជីវកម្ម​របស់​​អ្នកមានទេពកោសល្យវ័យ​ក្មេង​នៃ​បណ្តា​ប្រទេស​ ASEAN។

លោក​នាយករដ្ឋមន្ត្រី​ ង្វៀន​ស្វឹន​ភុក​ (Nguyen Xuan Phuc) បាន​អះអាង​ថា៖  “វៀតណាម​នឹង​ធ្វើ​អស់​កម្លាំង​កាយចិត្ត​រួម​ជាមួយ​បណ្តា​ដៃគូ​ ASEAN ដើម្បី​ធ្វើ​ឲ្យ​សម្រេច​គោលដៅ​​ដ៏​ខ្ពង់​ខ្ពស់​ប្រកបដោយ​ជោគជ័យ"។

 

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងបណ្តាប្រធានគណៈប្រតិភូ អញ្ជើញចូលរួម
ក្នុងពិធីបើកកិច្ចប្រជុំពេញអង្គ ក្រោមប្រធាបទ៖  “ASEAN ៥០ ឆ្នាំវ័យក្មេង”។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll